ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ការិនី មាស ម៉ូ​លី​ណា ផ្តល់​សេចក្តីសុខ​ឱ្យ​កូន​ៗ ​ដោយ​អត់​ខ្វល់​​បុរស​​ផ្សេង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​រហូត​មក​ទល់​ពេល​នេះ​ ជីវិត​ឯកជន​របស់​ពិធី​ការិនី​អ្នក​នាង មាស ម៉ូ​លី​ណា នៅ​មិន​ទាន់​បើក​បេះដូង​ទទួលយក​បុរស​ណា​មក​ជំនួស​​ការ​បែកបាក់​ពី​អតីត​ស្វាមី ​ដែល​ជា​គ្រូពេទ្យ​នៅ​ឡើយ ។ អ្នក​នាង​…

រាជធានីភ្នំពេញ ៖ ​រហូត​មក​ទល់​ពេល​នេះ​ ជីវិត​ឯកជន​របស់​ពិធី​ការិនី​អ្នក​នាង មាស ម៉ូ​លី​ណា នៅ​មិន​ទាន់​បើក​បេះដូង​ទទួលយក​បុរស​ណា​មក​ជំនួស​​ការ​បែកបាក់​ពី​អតីត​ស្វាមី ​ដែល​ជា​គ្រូពេទ្យ​នៅ​ឡើយ ។ អ្នក​នាង​ ហាក់​ស្ថិត​ក្នុង​អារម្មណ៍​ស្ងប់ស្ងាត់​ មិន​រវល់​រឿង​គ្រួសារ​ថ្មី​នោះ​ទេ ដោយ​នាង​ខំ​ញញឹម​តស៊ូ​ឃុំគ្រង​បីបាច់​ថែទាំ​កូនប្រុស​ទាំង៣នាក់ ។

ថ្វី​ដ្បិត​តែ​នាង​មានកូន​ដល់​ទៅ​៣​នាក់​ទៅ​ហើយ​ក្តី ប៉ុន្តែ​បើ​ងាក​មក​មើល​សាច់ឈាម​វិញ​ គឺថា​នៅ​តែ​ស្រស់​ស្អាត​តាម​បែប​ធម្មជាតិ ហើយ​នៅ​ក្នុង​ចង្កោម​អ្នកសិល្បៈ​ជា​ច្រើន​ បានដឹង​ពី​រឿងរ៉ាវ​បែកបាក់​របស់​នាង ដោយ​គេ​មិន​នឹក​ថា​ អតីត​ហ្វ្រេ​ស​ស៊ី​ហ្គើ​ល​ចំណាត់ថ្នាក់​លេខ​៣​ជំនាន់​ទី​១ រូប​នេះ​ជួប​រឿង​អភ័ព្វ​ស្នេហ៍​បែប​នេះ​ឡើយ ។

យ៉ាងណា​ក៏​ដោយ​ បើ​ទោះជា​បាន​ជួប​រឿងរ៉ាវ​លែងលះ​រួច​ក៏​ដោយ​ តែ​អ្នក​នាង មាស ម៉ូ​លី​ណា បាន​មើលថែ​ទាំ​កូនប្រុស​ទាំង​៣បា​ន​យ៉ាង​ល្អ​គួរឱ្យកោតសរសើរ ។ ក្នុង​នោះ​ដែរ នាង​តែងតែ​ឆ្លៀតពេល​នាំ​កូន​ៗ​ដើរ​កម្សាន្ត​ទៅ​គ្រប់​ទីកន្លែង និង​បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​ប្រកបដោយ​ស្នាមញញឹម និង​ទឹកមុខ​ស្រស់ ថ្លា ស័ក្តិសមជា​អ្នក​ម្ដាយ​ដ៏​រឹង​មាំ និង​គួរ​យក​ជា​គំរូ​ផង​ដែរ ។

ដោយឡែក ​មានហ្វេ​ន​ៗជា​ច្រើន​សុទ្ធតែ​សរសើរ​ដល់​ពិធី​ការិនី​រូប​នេះ ដែល​មាន​ភាពរឹងមាំចិញ្ចឹម​កូន​តែ​ម្នាក់ ឯង ថែម​ទាំង​ផ្ដល់​ក្ដី​សុខសុភមង្គលបាន​យ៉ាង​ល្អ​ដល់​កូន​ៗ​ថែម​ទៀត ។ នាង​នៅ​តែ​មានកេរ្តិ៍ឈ្មោះ​ក្នុង​នាម​ជា​ពិធី​ការិនី​ដែល​ស្រគត់ស្រគំ ហើយ​ក៏​នៅ​តែ​ទទួលស្គាល់​ពី​ទស្សនិកជន​ទាំង​ក្នុង និង​ក្រៅប្រទេស ៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ