ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ រៀបចំ​ឱ្យ​មានការ​តាំងពិព័រណ៍​ផលិតផល​ក្នុងស្រុក​ឲ្យ​បាន​សម្បូរ​បែប

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ក្នុង​កិច្ចប្រជុំ​បង្កើត​គណៈកម្មការ​អន្តរក្រសួង ដើម្បី​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ (​ជុំ​ទី​២) នា​ថ្ងៃ​ទី​២៦ ខែសីហា​នេះ ក្រោម​ប្រធានបទ​ទីក្រុង​ស្អាត ឆ្នេរ​ល្អ ទេសចរណ៍​រុងរឿង…

ខេត្តកំពត ៖ ក្នុង​កិច្ចប្រជុំ​បង្កើត​គណៈកម្មការ​អន្តរក្រសួង ដើម្បី​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ (​ជុំ​ទី​២) នា​ថ្ងៃ​ទី​២៦ ខែសីហា​នេះ ក្រោម​ប្រធានបទ​ទីក្រុង​ស្អាត ឆ្នេរ​ល្អ ទេសចរណ៍​រុងរឿង ។ នៅ​សាលាខេត្ត​កំពត ក្រោម​វត្តមាន​លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក​ជាវ តា​យ អភិបាល​នៃ​គណ​អភិបាល​ខេត្តកំពត ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ខេត្តកំពត​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ក្នុង​នោះ​មាន​ទីក្រុង​បេតិកភណ្ឌ រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​យ៉ាងច្រើន​សម្បូរ​បែប មាន​តំបន់​ក​សិ​ទេសចរណ៍ ។ ត្រៀម​រៀបចំ​ឱ្យ​មានការ​តាំងពិព័រណ៍​ផលិតផល​ក្នុងស្រុក​ឲ្យ​បាន​សម្បូរ​បែប​ប្រកបដោយ​គុណភាព បើ​អាច​ធ្វើ​បាន​ស្នើ​រៀបចំ​ការ​តាំង​លក់​សម្លៀក​បំពាក់​ល្អ​ៗ​ដែល​ផលិត​ក្នុងស្រុក​ដូច​ជា ផលិតផល outlet ជូន​ប្រជាពលរដ្ឋ និង​ទេសចរណ៍​អន្តរជាតិ​នៅ​ក្នុង​ពិធីបុណ្យ​សមុទ្រ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មានឱកាស​បាន​ទិញ​យក​ទៅ​ប្រើប្រាស់​ក្នុង​តម្លៃ​មួយ​សមរម្យ ។ នាំ​គ្នា​ធ្វើ​ឲ្យ​គោលដៅ​ទេសចរណ៍​កំពត ជា​គោលដៅ​គំរូ​ខាង​គុណភាព​ផលិតផល ទំនិញ និង​សេវា គ្មាន​ទំនិញ​ក្លែងក្លាយ និង​អន់​គុណភាព ។

នៅ​តាម​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន ក្នុង​ម​រមណីយដ្ឋាន​ទេសចរណ៍​នានា ត្រូវ​គិតគូរ​លើ​បញ្ហា​អនាម័យ​ចំណីអាហារ បដិសណ្ឋារកិច្ច​ការ​ទុកដាក់​សំរាម កាក​សំណល់​ផ្សេង​ៗ ។ ត្រូវ​បន្ត​បំផុស​ចលនា​ឲ្យ​ប្រជាជន​ចូលរួម​គ្រប់​ៗ​គ្នា ពិសេស​ចលនា «​គ្មាន​សំរាម​ក្រោម​តុ​» ។ ត្រូវ​បង្កើន​យុទ្ធនាការ​បង្គន់​អនាម័យ​ទាំង​សាធារណៈ និង​ឯកជន​ទៅ​តាម​ស្តង់ដា​ជាតិ និង​អន្តរជាតិ ។ យើង​ឯកភាព​គ្នា​យក​ខេត្តកំពត​ជា​ខេត្ត​គំរូ​ខាង​បង្គន់​អនាម័យ​សាធារណៈ​ល្អ ។ លោក​ថោ​ង ខុន បន្ត​ថា ត្រូវ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ឱ្យ​បាន​ទូលំទូលាយ​ចាប់ពី​ពេល​នេះ​ទៅ​ដូច​ជា រមណីយដ្ឋាន​ទេសចរណ៍​ថ្មី​ៗ ជា​រមណីយដ្ឋាន​ក​សិ​ទេសចរណ៍ ចម្ការ​ម្រេច​ដ៏​ល្បីល្បាញ រមណីយដ្ឋាន​ភ្នំ​បូកគោ ពិសេស​ព័ត៌មាន​ដែល​ភ្ញៀវ​ទេសចរ​អាច​មើលឃើញ​កញ្ចុំ​ផ្កាយ​រាប់​លាន​ដួង ឬ​ហៅ​ថា កាឡាក់ស៊ី​មី​គី​វ៉េ​យ នៅ​លើ​ភ្នំ​បូកគោ ។

លោក​ថា ប្រជាជន​ក្នុង​ខេត្ត​ឱ្យ​ត្រៀម​រៀបចំ​ការ​តុបតែង​លម្អ​លំនៅ​ដ្ឋា​ន និង​ទីធ្លារ​ជុំវិញ​ផ្ទះ ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​កម្សាន្ត​ក្នុង​ពិធីបុណ្យ​សមុទ្រ ពិសេស​អាជ្ញាធរ​ក៏​ត្រូវ​រៀបចំ​តុបតែង​លម្អ​ទីក្រុង​ឱ្យ​បាន​ស្អាត​ប្រកបដោយ​ភាព​ទាក់ទាញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ