ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាច់​ហ្វ្រាំងបាត់ម្ចាស់ការ​?…​​បុក​​រះ​ជីវិត​មនុស្សនិង​​​​ផ្ទះ​អស់៥​ខ្នង​​​

4 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ​ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​មួយ​ដែល​មិន​ធ្លាប់​មាន បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​មនុស្ស​រាប់​រយ​នាក់នៅ​ម៉ោងជាង​៧​ព្រឹក​ថ្ងៃ​ទី​២៥ សីហា ស្ថិត​នៅ​ក្នុងភូមិ​ចាំ​យាម (​ភូមិ​ថ្មី​) ឃុំ​បាក់​ខ្ល​ង ស្រុក​មណ្ឌល​​​សីមា ខេត្តកោះកុង…

ខេត្តកោះកុង ៖ ​ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​មួយ​ដែល​មិន​ធ្លាប់​មាន បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​មនុស្ស​រាប់​រយ​នាក់នៅ​ម៉ោងជាង​៧​ព្រឹក​ថ្ងៃ​ទី​២៥ សីហា ស្ថិត​នៅ​ក្នុងភូមិ​ចាំ​យាម (​ភូមិ​ថ្មី​) ឃុំ​បាក់​ខ្ល​ង ស្រុក​មណ្ឌល​​​សីមា ខេត្តកោះកុង ខណៈ​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង បាន​បើក​បុក​រះ​ផ្ទះ​ដែល​សង់​នៅ​ជាប់​ច​ញ្ចើ​ម​ផ្លូវ​ចំនួន​​៥​ខ្នង បណ្តាល​ឲ្យ​ស្លាប់​ក្មេង​តូច​ម្នាក់ អាយុ​២​ឆ្នាំ និង​ស្ត្រី​ជា​ម្តាយ​រង​របួស​ធ្ងន់ធ្ងរ ។ ចំណែក​អ្នក​បើក
បរ​រថយន្ត​ ក៏​រង​បួស​ធ្ងន់ធ្ងរ​ដែរ​ដោយ​កៀប​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត ត្រូវ​បាន​គេ​នាំ​គ្នា​ជួយ​គាស់​យក​ចេញ​រួច​បញ្ជូន​​ទៅ​កាន់​មន្ទីរពេទ្យ ។

ប្រភព​ពី​កន្លែង​កើតហេតុបាន​បញ្ជាក់​ថា រថយន្ត​ដែល​បុក​រះ​នេះ​ជា​រថយន្ត​ដឹក​ដី​ប្រភេទ​កង់​ដប់ បាន​បុក​រះ​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​ចំនួន​៥​ខ្នង ដែល​នៅ​ជាប់​ផ្លូវក្រឡាប់​សង្កត់​ផ្ទះ បណ្តាល​ឱ្យ​ខ្ទេច​ផ្ទះ​ទាំង​៥​ខ្នង ខ្ទេចខ្ទី​ម៉ូតូ​ចំនួន​៥​គ្រឿង ស្លាប់​ក្មេង​ស្រី​តូច​ម្នាក់​និង​របួស​ស្ត្រី​ជា​ម្តាយ ។ ចំណែក​អ្នកបើកបរ​រង​បួស​ធ្ងន់ធ្ងរ​កៀប​ជាប់​ក្នុង​កាប៊ី​ន ។

យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ផ្ទាល់​បាន​បញ្ជាក់​ថា ដំបូង​ឡើយ​ពួក​គេ​បានឃើញ​រថយន្ត​ដឹក​ដី​នេះ​បើក​ចុះ​ចំណោត​ក្នុង​ល្បឿន​យ៉ាង​លឿន ។ ពេល​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​ខាងលើ​ក៏​បាន​រេ​ចង្កូត​បុក​រះ​ចូល​ផ្ទះ​ពលរដ្ឋ​ដែល​នៅ​ក្បែរផ្លូវ​តែ​ម្ដង ។ ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា រថយន្ត​ដែល​បុក​រះ​នេះ​អាច​ដាច់​ហ្វ្រាំង ទើប​ប​ណ្តោ​ល​ឱ្យ​អ្នកបើកបរ​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ប្រៀប​ដូច​បាត់​ម្ចាស់​ការ ក៏​បុក​រះ​ចូល​ផ្ទះ​ពលរដ្ឋ​តែ​ម្តង ។

ប៉ុន្តែ​ទោះជា​យ៉ាងណា ខណៈ​ពេល​នេះ​សមត្ថកិច្ច​បាន​សហកា​ជាមួយ​អាជ្ញាធរ​ស្រុក​មណ្ឌល​សីមា ក្នុង​ការ​ជួយ​សង្គ្រោះ​អ្នក​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង បាន​ភ្លាម​ៗ​ដែរ ។ រីឯ​លំនៅ​ឋាន​ដែល​ត្រូវ​បាន​បុក​រះ ជា​ផ្ទះ​អាជីវករ​លក់​អីវ៉ាន់​គ្រឿងទេស​(​ចាប់ហួយ​) ហើយ​ផ្ទះ​ដែល​ធ្ងន់ធ្ងរ​ជាងគេ​គឺ​ផ្ទះ​ដែល​មាន​ក្មេង​ស្រី​ស្លាប់​និង​ម្តាយ​រង​របួសធ្ងន់​នេះឯង ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ