ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​កំណត់​យកពន្ធ​នាំ​ចូល​របស់ EU កំពុង​ប៉ះពាល់​កសិករ​ជាង​៥០​ម៉ឺន​គ្រួសារ ខណៈ​EBA អាច​នឹង​របូត​មួយទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ហៅ​ថា (CRF) នៅ​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៩​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្នើ​ដល់​សហគមន៍​អឺរ៉ុប (EU) ជួយ​លើកកម្ពស់​ជីវភាព​របស់​ប្រជា​កសិករ​កម្ពុជា​ជាង​កន្លះ​លាន​គ្រួសារ…

​រាជធានី​ភ្នំពេញ​៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ហៅ​ថា (CRF) នៅ​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៩​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្នើ​ដល់​សហគមន៍​អឺរ៉ុប (EU) ជួយ​លើកកម្ពស់​ជីវភាព​របស់​ប្រជា​កសិករ​កម្ពុជា​ជាង​កន្លះ​លាន​គ្រួសារ ខណៈ​ការ​កំណត់​យកពន្ធ​នាំ​ចូល​អង្ករ​កម្ពុជា​ពី​សំណាក់ EU កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជា​កសិករ​កម្ពុជា​ជាង​៥០​ម៉ឺន​គ្រួសារ​ផ្សេង​ទៀត​។ ​

ការ​បង្ហាញ​នូវ​ផល​ប៉ះពាល់​ដល់​កសិករ​ខ្មែរ​ដោយសារ​តែ​ការ​សម្រេច​យកពន្ធ​អង្ករ​ពីកម្ពុជា​ចូល​ទីផ្សារ​អឺរ៉ុប ត្រូវ​បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃក្រោយ​ពី​សមាគម​រោងចក្រ​កាត់ដេរ​នៅកម្ពុជា ហៅ​កាត់​ថា (GMAC) បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ដោយ​ព្រមាន​ថា បើ​សហភាព​អឺរ៉ុប​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (Everything But Arms-EBA) នៅ​ពេល​ខាង​មុខ​នេះ នឹង​ធ្វើ​ឲ្យ​រង​គ្រោះ​ដល់​កម្មករ​-​កម្មការិនី​រោងចក្រ​ប្រមាណ​ជាង ៧៥​ម៉ឺន​នាក់ និង​ប៉ះពាល់​ដល់​គ្រួសារ​របស់​ពួក​គេ​៣​លាន​នាក់ទៀត​។

យ៉ាងណាមិញ​នៅ​ដើម​ឆមាស​ទី​១ ក្នុង​ឆ្នាំ​២០១៩ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​បាន​ជិត​៩៣​ម៉ឺន​តោន​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប ដែល​នេះ​គឺជា​ចំនួន​ដ៏​ច្រើន​មួយ «​ក៏​ប៉ុន្តែ​បរិមាណ​នេះ​គឺ​បាន​ត្រឹមតែ​ពាក់កណ្តាល​តែ​ប៉ុណ្ណោះ បើ​ប្រៀបធៀប​លើ​ថេរៈវេលា​ដូច​គ្នា​ក្នុង​ឆ្នា​២០១៨» ។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ។ ស្ថាប័ន​ដដែល​បាន បន្ត​ថា ដោយសារ​វា​ជា​ឆ្នាំ​ទី​មួយ​ដែល​សហគមន៍​អឺរ៉ុប​បាន​កំណត់​យកពន្ធ​លើ​ការ​នាំ​ចូល ដើម្បី​ជួយ​ដល់​អ្នក​ផលិត​ក្នុង​សហគមន៍​អឺរ៉ុប តែ​អ្វី​ដែល​ជា​បញ្ហា​អវិជ្ជមាន​សម្រាប់​កម្ពុជា​នោះ គឺថា​ការ​កំណត់​ពន្ធ​នេះ​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កសិករ​កម្ពុជា ជាង​៥០០.០០០​គ្រួសារ ដែល​ប្រឹងប្រែង​ចិញ្ចឹមជីវិត​ដោយ​ការ​ដាំ​ដុះ ស្រូវ​អង្ករ​ក្រអូប​ផ្កាម្លិះ ស្រូវ​ក្រអូប​គ្រាប់​វែង ដែល​ប្រភេទ​ពូជស្រូវ​ទាំងនេះ បាន​ដាំ​ដុះ​នៅ​ក្នុង​តំបន់​ភូមិសាស្ត្រ​ជាក់លាក់​មួយ ហើយ​មិន​ប្រកួតប្រជែង​ដោយ​ផ្ទាល់​ជាមួយ​ផលិតផល បាន​ដាំ​ដុះ​នៅ​ក្នុង​សហគមន៍​អឺរ៉ុប នោះ​ឡើយ​។

សេចក្តី​ប្រកាស​ដដែល​បាន​បញ្ជាក់​ថា «​បញ្ហា​ទាំងនេះ ធ្វើ​ឱ្យ​យើង​ឈឺចាប់​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ តែ​ឥឡូវ​សហ​គម​អឺរ៉ុប​កំពុង​ពិចារណា ដក​នូវ​ប្រព័ន្ធ​អនុគ្រោះ​កម្មវិធី​អនុគ្រោះ​ពន្ធ «​អ្វី​ៗ​ទាំងអស់​លើកលែងតែ​អាវុធ​» ឬ​ហៅ​ថា EBA ។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​គឺ​បាន​អនុញ្ញាត​ឱ្យ​ទំនិញ​ពី​កម្ពុជា​ក៏​ដូច​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេង​ទៀត​បាន​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប ដោយ​រួច​ពន្ធ​នាំ​ចូល និង​អាករ​ណ៍​ផ្សេង​ៗ​។ អ្នក​តាក់តែង​ច្បាប់​របស់​សហគមន៍​អឺរ៉ុប កំពុង​គំរាមកំហែង​ឈាន​ដល់​ការ​បញ្ចប់​នូវ​ការ​អនុគ្រោះ​នេះ ដើម្បី​ដាក់​សម្ពាធ​ឱ្យ​មានការ​កែទម្រង់​នយោបាយ​នៅ​កម្ពុជា ។​ការ​វាយ​បំផ្លាញ​មួយ​ដែល​នាំ​ឱ្យ​ឧ​ស្សហកម្ម ស្រូវ​អង្ករ​ត្រូវ​ខ្ចេ​ច​ខ្ទី​និង​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​កសិករ​»​។

សេចក្តី​ប្រកាស​លើក​ឡើង​ថា ចាប់តាំងពី​ឆ្នាំ​២០០១ មក ប្រពន្ធ​អនុគ្រោះ​ពន្ធ​អ្វី​ៗ​លើកលែងតែ​អាវុធ មិន​ត្រឹមតែ​បាន​ជួយ​សម្រួល​នូវ​ចរន្ត​ទំនិញ​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​ផ្តល់​គោលនយោបាយ​ធានា​សុវត្ថិភាព​មួយ លើ​សេដ្ឋកិច្ច​ទាំងមូល​ដេ​លអាច​ផ្តល់​លទ្ធភាព​ឱ្យ​មាន​កំណើន ដ៏​ខ្លាំ​ក្លា​និង​ឧត្តមភាព​នៃ​កំណើន​តម្រូវ​វ​ការ​ទីផ្សារ​ពិភពលោក​។​អង្ករ​កម្ពុជា​ត្រូវ​បាន​ផលិត​ឡើង​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ​ហើយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ជួយ​ដល់​អ្នក​ផលិត​ឱ្យ​អនុវត្ត​ស្រប​តាម​កម្មវិធី​ដេ​ល​រៀបចំ​ឡើង ដោយ​ជំរុញ​ឱ្យ​គោរព​គោលការណ៍ បង្ករ​បង្កើន​ផល​ប្រកបដោយ​សិ​ល​ធម៌ ការ​ទទួលខុសត្រូវ និង​មាន​ចីរភាព​។ វា​ជា​គោលដៅ​សម្រាប់​លើកកម្ពស់​នូវ​ប្រព័ន្ធ​មួយ​ដែល​មាន​សមធម៌​ហើយ​ផ្តល់​ផលប្រយោជន៍​ជាក់លាក់​សល់​ប្រជាក​សិករ​។

ក្នុង​បរិបទ​ជាក់លាក់​នេះ ការ​ពង្រឹង​ការ​ដាំ​ដុះ​កំពុង​កើនឡើង​នៅ​កម្ពុជា ក្រោម​បទដ្ឋាន​គោលនយោបាយ​និរន្ត​ភាព​ស្រូវ​។​ប្រភេទ​ពូជស្រូវ​ត្រូវ​បាន​ដាំ​ដុះ​ក្រោម​លក្ខខណ្ឌ​តាមដាន​យ៉ាង​ជាក់លាក់​ស្រប​តាម​បទដ្ឋាន​ផលិតផល​និង​គោល​ការ​ទទួលស្គាល់​សមធម៌​ពាណិជ្ជកម្ម ។​ស្រូវ​សេរី​រា​ង្គ​ដែល​ទទួលស្គាល់​ដោយ​អង្គការសហប្រជាជាតិ​ផ្នែក​បរិ​ដ្ឋា​ន និង​វិទ្យាស្ថាន​ស្រាវជ្រាវ​អន្តរជាតិ​បាន​បញ្ជាក់​ថា​មិន​មាន​ជាតិពុល ចេញពី​ជីគីមី​និង​ថ្នាំពុល​កសិកម្ម ហើយ​ស្រប​តាម​គោលការណ៍​អនុវត្តន៍​បទដ្ឋាន​ស្អាត និង​សមធម៌​ពលកម្ម​។ ផលប្រយោជន៍​ត្រូវ​បាន​ធ្លាក់​ទៅ​លើ​សហគមន៍​កសិកម្ម ដែល​ចូលរួម​ជំរុញ​លើកតម្កើង​ផ្តល់​ឱកាស​ដល់​ស្ត្រី ហើយ​ស្រប​តាម​យុទ្ធសាស្ត្រ​បម្រែបម្រួល​បរិ​យា​កាល ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ