ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ពេជ្រ​ បង្ហាញ​ម្ចាស់​ស្នេហ៍​ឆ្លង​ទ្វីប​ពេល​ទៅ​សម្តែង​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ តារា​សម្តែង​ និង​ជា​អតីត​តារា​បង្ហាញ​ម៉ូដ​ប្រចាំ​ក្រុម​អុីម៉ា​​ អ្នក​នាង​ស្រី​ពេជ្រ​ បាន​ភ្ជាប់​បេះដូង​ជាមួយ​បុរស​នៅ​អាមេរិក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ។​ បុរស​កំពូល​ស្នេហ៍​របស់​នាង​ មាន​គម្រោង​នាំ​យក​តារា​ស្រី​សម្បុរ​ស្រអែម​ស្រស់​រូប​នេះ​ទៅ​នៅ​ទឹក​ដី​ជឿន​លឿន​មួយ​នោះ​ទៀត​ផង​ ។​

រាជធានីភ្នំពេញ​ ៖ តារា​សម្តែង​ និង​ជា​អតីត​តារា​បង្ហាញ​ម៉ូដ​ប្រចាំ​ក្រុម​អុីម៉ា​​ អ្នក​នាង​ស្រី​ពេជ្រ​ បាន​ភ្ជាប់​បេះដូង​ជាមួយ​បុរស​នៅ​អាមេរិក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ។​ បុរស​កំពូល​ស្នេហ៍​របស់​នាង​ មាន​គម្រោង​នាំ​យក​តារា​ស្រី​សម្បុរ​ស្រអែម​ស្រស់​រូប​នេះ​ទៅ​នៅ​ទឹក​ដី​ជឿន​លឿន​មួយ​នោះ​ទៀត​ផង​ ។​

ថ្មីៗ​នេះ​អ្នក​សិល្បៈ​ស្និទ្ធ​ស្នាល​ទម្លាយ​ឱ្យ​ដឹង​ថា​ ស្រី​ពេជ្រ​ ទើប​តែ​បើក​ហាង​លក់​គុយ​ទាវ​ធំ​មួយ​នៅ​ចំ​កន្លែង​អ៊ូអរ​កណ្តាល​រាជ​ធានី​ភ្នំពេញ​ ។​ អ្នក​សិល្បៈ​មួយ​ចំនួន​លើក​ឡើង​ថា​ ស្រី​ពេជ្រ​ អាច​បាន​ជំនួយ​ពី​ម្ចាស់​ស្នេហ៍​នាង​សម្រាប់​របរ​បើក​ហាង​គុយ​ទាវ​នេះ​ ។​
នាង​ស្រី​ពេជ្រ​ ឆ្នាំ​នេះ​មាន​យីអ៊ុន​ឡើង​វិញ​ ក្រោយ​ពី​ផ្អាក​អាជីព​សិល្បៈ​មួយ​រយៈ​ ងាក​ទៅ​ច្បាម​មុខ​របរ​ថ្មី​ ។​ នាង​ទទួល​បាន​ការ​ងារ​សិល្បៈ​ច្រើន​គួរ​សម​ ដោយ​សារ​បណ្តា​ផលិត​កម្ម​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ផ្តល់​ឱកាស​ឱ្យ​នាង​សម្តែង​មិន​ដែល​ដាច់​ឡើយ​ ។​

ម៉្លោះ​ហើយ​ទើប​តារា​សម្តែង​រូប​នេះ​មាន​ភាព​កក់​ក្តៅ​ក្នុង​ពេល​ជំហាន​ច្បាម​អាជីព​សិល្បៈ​ឡើង​វិញ​ទទួល​បាន​ការ​ទាក់​ទាញ​ពី​ម្ចាស់​ផលិត​កម្ម​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​ ។ ថ្មីៗ​នេះ​ស្រី​ពេជ្រ​ ទើប​តែ​បាន​ចូល​រួម​ថត​ខារ៉ា​អូខេ​ឱ្យ​ផលិត​កម្ម​ថោន​ សម្រាប់​ចេញ​លក់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នា​ពេល​ខាង​មុខ​ ដោយ​នាង​រំលេច​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​យ៉ាង​ស្រស់​សោភា​ ។​ ស្រី​ពេជ្រ​ ពេល​ទៅ​សម្តែង​ខារ៉ា​អូខេ​ឱ្យ​ផលិត​កម្ម​ថោន​នៅ​ទន្លេ​បាទី​ កាល​ពី​ថ្ងៃ​ទី​២៥​ កុម្ភៈ​ ឆ្នាំ​២០១៤​ គេ​ឃើញ​បុរស​ម្នាក់​វ័យ​កណ្តាល​ដើរ​យ៉ាង​កៀក​កិត​ជិត​នាង​ និង​តាម​មើល​គ្រប់​ជំហាន​សម្តែង​របស់​នាង​ ។​ បុរស​នោះ​ គឺ​ជា​ម្ចាស់​ចិត្ត​នាង​នៅ​អាមេរិក​ ហើយ​ស្រី​ពេជ្រ​ ប្រាប់​អ្នក​សិល្បៈ​ថា​ ទើប​តែ​មក​លេង​ស្រុក​បាន​ប៉ុន្មាន​អាទិត្យ​ និង​ឆ្លៀត​ពេល​ជូន​នាង​ទៅ​សម្តែង​ដើម្បី​បាន​សាង​អនុស្សាវ​រីយ៍​បន្ថែម​ទៀត​ ក្រោយ​ពេល​រស់​នៅ​បែក​គ្នា​ ។​

បុរស​នោះ​ក្រៅ​ពី​មក​លេង​ស្រីពេជ្រ​ ជា​គូ​ស្នេហ៍​ ថែម​ទាំង​មក​ជួយ​ជា​គំនិត​ដល់​ស្រី​ពេជ្រ​ លើ​របរ​លក់​គុយ​ទាវ​ទៀត​ផង​ ។​ ស្រីពេជ្រ​បញ្ជាក់​ថា​ បុរស​ជា​ម្ចាស់​ចិត្ត​នាង​ ទើប​តែ​មក​លេង​ស្រុក​សា​ជា​ថ្មី​ ដើម្បី​មក​មើល​ការ​ងារ​ខ្លះ​ក្នុង​ស្រុក​ ដូច​ដែល​អ្នក​សិល្បៈ​លើក​ឡើង​មែន​ ។​ ចំពោះ​ហាង​គុយ​ទាវ​ មុន​ពេល​បើក​នាង​បាន​សុំ​យោបល់​ពី​ម្ចាស់​ស្នេហ៍​ផង​ដែរ​ ដោយ​សារ​តែ​ពួក​នាង​ស្គាល់​គ្នា​យូរ​ឆ្នាំ​មក​ហើយ​ និង​យល់​ចិត្ត​គ្នា​ យោគ​យល់​គ្នា​ ឱ្យ​តែ​មាន​គម្រោង​ធ្វើ​អ្វី​មួយ​តែង​តែ​សួរ​នាំ​គ្នា​ ដើម្បី​បញ្ចៀស​រឿង​រ៉ាវ​នាំ​ឱ្យ​មើល​មុខ​គ្នា​មិន​ចំ​ ។​

ហាង​គុយ​ទាវ​របស់​នាង​ មាន​ទីតាំង​នៅ​ទល់​មុខ​សណ្ឋា​គារ​ឡឺ​ប្រេសុីដង់​ តាម​បណ្តោយ​មហា​វិថី​កម្ពុជា​ក្រោម​ បើក​លក់​បាន​មួយ​ខែ​មក​ហើយ​ គ្រាន់​តែ​នាង​មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​ថា​ ជា​ហាង​អ្វី​ រង់​ចាំ​ប្តូរ​ឈ្មោះ​សិន​ ព្រោះ​នាង​ និង​គូ​ស្នេហ៍​រង់​ចាំ​ដាក់​ឈ្មោះ​ណា​ដែល​ល្អ​ ពីរោះ​ទាក់​ទាញ​ ។ មូល​ហេតុ​នាង​បើក​ហាង​គុយ​ទាវ​នេះ​ ដោយ​សារ​តែ​នាង​ស្រឡាញ់​ផ្នែក​លក់​គុយ​ទាវ​ កាហ្វេ​ ព្រោះ​អ្នក​ណា​ក៏​ត្រូវ​ការ​ហូប​ជា​ប្រចាំ​ ។​ បើ​មុខ​របរ​លក់​ខោ​អាវ​ អ៊ុត​សក់​ កែ​សម្រស់​ នាង​មិន​ចូល​ចិត្ត​ប៉ុន្មាន​ទេ​ ព្រោះ​ឃើញ​គេ​ដួល​ច្រើន​ណាស់។​

ស្រី​ពេជ្រ​ ត្រូវ​ម្ចាស់​ស្នេហ៍​របស់​នាង​ មាន​គម្រោង​នាំ​ទៅ​រស់​នៅ​អាមេរិក​ ដោយ​កំពុង​តែ​រត់​ការ​ ព្រោះ​ពួក​នាង​ស្រឡាញ់​គ្នា​ដូច​ប្តី​ប្រពន្ធ​ទៅ​ហើយ​ ។​ អ្នក​សិល្បៈ​ជា​មិត្ត​ភក្តិ​របស់​ស្រី​ពេជ្រ​ លើក​ឡើង​ថា​ នាង​មាន​សំណាង​គ្រាន់​បើ​ ព្រោះ​រក​បាន​អ្នក​ស្រឡាញ់​ថ្នាក់​ថ្នម​ ចេះ​យល់​ចិត្ត​ ។​ ស្រី​ពេជ្រ​ ផ្ទាល់​ក៏​ទទួល​ស្គាល់​ដែរ​ថា​ នាង​ពិត​ជា​មាន​សំណាង​មែន​ ព្រោះ​រក​បាន​អ្នក​ស្រឡាញ់​ពេញ​បេះ​ដូង​ ។​ នាង​ប្តេជ្ញា​ចិត្ត​ថែរក្សា​ស្នេហា​នេះ​ឱ្យ​គង់​វង្ស​ដោយ​ភាព​អត់​ធ្មត់​ ៕​