ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួម​សោកស្តាយ​! អ្នក​ម្នាង សៀង ឌី ទទួលមរណភាព​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ទីបំផុត​តារាចម្រៀង​ជើង​ចាស់​អ្នក​ម្នាង ស៊ី​សុវត្ថិ សៀង ឌី បាន​ទទួលមរណភាព​ហើយ​ក្នុង​ជន្មា​ន​យុ​ជាង ៧០ ឆ្នាំ នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក ដោយសារ​ដួល​ចៃដន្យ​ត្រូវ​ក្បាល​ធ្ងន់ធ្ងរ​ធ្វើ​ឱ្យ​បែក​សរសៃ​ឈាម​​ខួរក្បាល ។…

នៅ​ទីបំផុត​តារាចម្រៀង​ជើង​ចាស់​អ្នក​ម្នាង ស៊ី​សុវត្ថិ សៀង ឌី បាន​ទទួលមរណភាព​ហើយ​ក្នុង​ជន្មា​ន​យុ​ជាង ៧០ ឆ្នាំ នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក ដោយសារ​ដួល​ចៃដន្យ​ត្រូវ​ក្បាល​ធ្ងន់ធ្ងរ​ធ្វើ​ឱ្យ​បែក​សរសៃ​ឈាម​​ខួរក្បាល ។ ដំណឹង​មរណភាព​របស់​អ្នក​ម្នាង​ត្រូវ​បាន​ផ្សព្វផ្សាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាមួយនឹង​ការ​សោកស្តាយ​យ៉ាង​ក្រៃ​លែង​ផង​ដែរ ។

បើ​យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមព្រះ​សុរិយា បានឱ្យ​ដឹង​ថា អ្នក​ម្នាង ស៊ី​សុវត្ថិ សៀង ឌី បាន​ទទួល​មរណភាព​នៅ​ក្នុង​មន្ទីរពេទ្យ Lakwood រដ្ឋ​កាលី​ហ្វ​នៀ សហរដ្ឋអាមេរិក កាលពី​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៩ ម៉ោង​នៅ​ប្រទេស​កម្ពុជា ។

ក្នុង​នាម​ក្រុមព្រះ​សុរិយា និង​បងប្អូន​អ្នក​ស្នេហា​វិស័យ​សិល្បៈ​ទាំងអស់ សូម​សម្តែង​នូវ​សេចក្តី​ក្តុកក្តួល​អួល​អាក់​ជា​ពន់ពេក​ចំពោះ​ការ​បាត់បង់​វរ​សិល្បករ​ខ្មែរ​ដ៏​ល្បីល្បាញ​រូប​នេះ ។ ក្នុង​នាម​ជា​អ្នក​ស្រឡាញ់​មរតក​សិល្បៈ​ចម្រៀង និង​ភាពយន្ត​ខ្មែរ​មុន​ឆ្នាំ​១៩៧៥ សូម​ចូលរួម​កាន់​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយ​គ្រួសារ​​សព​អ្នក​ម្នាង ស៊ី​សុវត្ថិ សៀង ឌី វរ​សិល្បករ​ដ៏​ឆ្នើម​នៃ​កម្ពុជា ។

បើ​តាម​ក្រុមព្រះ​សុរិយា ការ​ចាកចេញ​ទៅ​របស់​អ្នក​ម្នាង សៀង ឌី ប្រៀប​បានការ​បាត់បង់​សម្បត្តិ​ដ៏​មហា​សាល​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងមូល ដោយ​អ្នក​ម្នាង​ជា​ធនធាន​ដ៏​កម្រ និង​ល្អ​វិចិត្រ​សម្រាប់​ជាតិ​យើង ។

គួ​រំលឹក​ថា អ្នក​ម្នាង សៀង ឌី ឈ្មោះ​ដើម សូ សុ​វ​ណ្ណា​រី ប្រ​សូត្រ​នៅ​ឆ្នាំ​១៩៤៥ ។ ឪពុក​ឈ្មោះ សូ ជិន (អ្នកដឹកនាំ និង​សម្តែង​ល្ខោន​) ម្តាយ​ឈ្មោះ ឯ​ម‌ សំរឹទ្ធ (​អ្នកចម្រៀង​វង់ភ្លេង​ព្រះរាជ​ទ្រព្យ​) ។

អ្នក​ម្នាង​បាន​ចូល​សិល្បៈ​នៅ​ឆ្នាំ​១៩៥៤ បន្ទាប់​ពី​ប្រលង​ចម្រៀង​ជាប់​លេខ​១ ហើយ​អ្នក​ម្នាង​ក៏​បាន​ចូលរួម​ក្នុង​វង់ភ្លេង​យោធា​ភិ​រម្យ​នៅ​ឆ្នាំ​១៩៦០ ។ អ្នក​ម្នាង​ក៏​ធ្លាប់​ចូលរួម​សម្តែង​ភាពយន្ត​ផង​ដែរ​រួម​មានរឿង «អប្សរា​» (១៩៦៦) និង​រឿង «​រស់​ដោយ​សប្បាយ​» (១៩៦៨) ។ បទ​ចម្រៀង​ល្បី​ៗ​របស់​អ្នក​ម្នាង​រួម​មាន «​ចម្រៀង​អស់សង្ឃឹម​», «​ស្រណោះ​ស្រុកស្រែ​អំបិល​», «​សម្រស់​មណ្ឌលគិរី​», «​ខ្នងភ្នំ​បូកគោ​», «​ក្រុង​កែប​​ឱសថ​ទិព្វ​», «​សាយ័ណ្ហ​ណា​រ៉ា​», «​កុលាប​អូន​ស្នេហ៍​», «​ចរិយា​» និង​បទ «​ព្រាត់​ទាំង​ស្រឡាញ់​»៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ