ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​ចាត់​ទុក​មហោ​ស្រព​សិល្បៈ​មហា​ជន​អភិវឌ្ឍន៍​ថ្នាក់​ជាតិ​ជា​ការ​លើក​ស្ទួយ និង​លើក​ទឹក​ចិត្ត​សិល្បករ​ សិល្បការិនី

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ​៖ រដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​លោក​ស្រី ភឿង សកុណា បាន​ចាត់​ទុក​មហោ​ស្រព​សិល្បៈ​មហា​ជន​អភិវឌ្ឍន៍​ជាតិ​ជា​ការ​លើក​ស្ទួយ​ និង​លើក​ទឹក​ចិត្ត​សិល្បករ សិល្បការិនី​។

រាជ​ធានី​ភ្នំពេញ​ ​៖ រដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​លោក​ស្រី ភឿង សកុណា បាន​ចាត់​ទុក​មហោ​ស្រព​សិល្បៈ​មហា​ជន​អភិវឌ្ឍន៍​ជាតិ​ជា​ការ​លើក​ស្ទួយ​ និង​លើក​ទឹក​ចិត្ត​សិល្បករ សិល្បការិនី​។

លោក​ស្រី​បាន​អះ​អាង​ថា ការ​រៀប​ចំ​ឱ្យ​មានការ​ប្រកួត​ប្រជែង​មហោ​ស្រព​សិល្បៈ​មហា​ជន​អភិវឌ្ឍន៍​ថ្នាក់​ជាតិ មាន​សារសំខាន់​ណាស់​ក្នុង​ការ​លើក​ស្ទួយ និង​​លើក​ទឹក​ចិត្ត​​សិល្បករ សិល្បការិនី​ទូទាំង​ប្រទេស​​​ សំដៅ​រួម​ចំណែក​ថែរក្សា​ការ​ពារ​ និង​លើក​កម្ពស់​តម្លៃ​សិល្បៈ​វប្ប​ធម៌ ប្រពៃ​ណី ទំនៀម​ទំលាប់​ដែល​ជា​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបិយ៍​របស់​ជាតិ​។

លោក​ស្រី ភឿង សកុណា ​​មាន​ប្រសាសន៍​បែប​នេះ​ក្នុង​ពិធី​បើក​មហោ​ស្រព​សិល្បៈ​មហា​ជន​អភិវឌ្ឍ​ន៍ថ្នាក់​​ជាតិ​ឆ្នាំ​២០១៤ ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២១ កុម្ភៈ ២០១៤ នៅ​សាល​សន្និ​សីទ​ចតុមុខ រាជ​ធានី​ភ្នំពេញ។

លោក​ស្រី​បញ្ជាក់​ថា មហោ​ស្រព​សិល្បៈ​មហា​ជន​អភិវឌ្ឍន៍​ថ្នាក់​ជាតិ​ក្នុង​ឆ្នាំ​នេះ​មាន​ស្នា​ដៃ​ចំនួន​២៤​មក​ពី​ទូទាំង​រាជ​ធានី​-ខេត្ត​ ក្នុង​នោះ​មាន​ទម្រង់​ល្ខោន​ចំនួន​៧​ស្នា​ដៃ ទម្រង់​របាំ១២​ស្នាដៃ ទម្រង់​អាយ៉ៃ​ចំនួន​៥ស្នាដៃ​ និង​ឆាក​កំប្លែង​រឿង​៣ស្នា​ដៃ​ ដោយ​មាន​សិល្បករ​ សិល្បការិនី​ចូល​រួម​មិន​តិច​ជាង​៦០០នាក់​ទេ។

គួរ​បញ្ជាក់​ថា ការ​រៀបចំ​ប្រឡង​ប្រណាំង​មហោ​ស្រព​មហា​ជន​អភិវឌ្ឍន៍​ថ្នាក់​ជាតិ​នា​ពេល​នេះ​ក៏​បាន​ភ្ជាប់​ការ​អប​អរ​សាទរ​ទិវា​វប្ប​ធម៌​ជាតិ​ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​៣ មីនា ២០១៤ នៅ​សាល​មហោ​ស្រព​ចតុ​មុខ​ ក្រោមអធិបតី​ភាព​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី ហ៊ុន សែន​៕