ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​វិបស្សនា​ប្រព្រឹត្ត​ទៅ​ល្អ​អាស្រ័យ​លើ​សប្បាយ​ទាំង​៧​ប្រការ

4 ឆ្នាំ មុន

សប្បាយ​ទាំង​៧​ប្រការ​ជាទី​អាស្រ័យ​នៃ​អ្នក​ដែល​ប្រាថ្នា​នូវ​វិបស្សនា​ភាវនា​អប់រំ​កាយ វាចា ចិត្ត​ឱ្យ​ស្ងប់រម្ងាប់​ចាក​គ្រឿង​សៅហ្មង​ទាំងឡាយ គឺ​ការ​ពិចារណា​ឃើញច្បាស់​តាម​សេចក្តី​ពិត ឬ​ប្រាជ្ញា​ពិចារណា​ឃើញច្បាស់​នូវ​ដំណើរ​សង្ខារធម៌​តាម​ការណ៍​ពិត ។ សប្បាយ​៧​ប្រការ​នោះ​គឺៈ ១-​បរិយាកាស​ជុំវិញ ដី ទឹក…

សប្បាយ​ទាំង​៧​ប្រការ​ជាទី​អាស្រ័យ​នៃ​អ្នក​ដែល​ប្រាថ្នា​នូវ​វិបស្សនា​ភាវនា​អប់រំ​កាយ វាចា ចិត្ត​ឱ្យ​ស្ងប់រម្ងាប់​ចាក​គ្រឿង​សៅហ្មង​ទាំងឡាយ គឺ​ការ​ពិចារណា​ឃើញច្បាស់​តាម​សេចក្តី​ពិត ឬ​ប្រាជ្ញា​ពិចារណា​ឃើញច្បាស់​នូវ​ដំណើរ​សង្ខារធម៌​តាម​ការណ៍​ពិត ។

សប្បាយ​៧​ប្រការ​នោះ​គឺៈ
១-​បរិយាកាស​ជុំវិញ ដី ទឹក អាកាស គឺ ធម្មជាតិ​ជុំវិញ​ដែល​ជាទី​មនោ​រម្យ​ល្អ និង​ជាទី​ពេញចិត្ត ។

២-​មាន​អាហារ​គ្រប់គ្រាន់ ជា​អាហារ​មានគុណ​ភាព​ដល់​រាង​កាយ ទ្រទ្រង់​នូវ​សុភាព មាន​រស់ជាតិ​សមគួរ ។

៣-​ទី​អាស្រ័យ ទី​ដេក ទី​អង្គុយ មិន​មាន​ភ័យ អាច​ធ្វើ​កិច្ចការ​តាម​បំណង​បាន​ល្អ ។

៤-​មាន​បុគ្គល​ដែល​ត្រូវ​តាម​អធ្យាស្រ័យ មិន​នាំ​មក​នូវ​សេចក្ដី​ក្ដៅក្រហាយ​ក្រវល់ក្រវាយ​ក្នុង​អារម្មណ៍​។ រឹតតែ​ល្អ​នោះ គឺ​មានគុណ​ធម៌ មាន​បញ្ញា មានការ​ចេះ​ដឹង មាន​មេត្រី ដែល​ជួយ​ដល់​ការ អភិវឌ្ឍ​ដល់​បញ្ញា និង ជីវិត​ឲ្យ​ក្រៃ​លែង​ឡើង ។

៥-​ការ​កម្រើក​នៃ​រាង​កាយ គឺ​ការ​ដេក ដើរ ឈរ អង្គុយ ឲ្យ​មាន​តុល្យភាព ឬ​ឲ្យ​ស្មើគ្នា​ទើប​ឈាម​រត់​ល្អ មិន​ស្ទះខ្យល់ ។

៦-​មាន​កន្លែង​អាហារ ឬ​កន្លែង​នៃ​បច្ច័យ​៤ ដែល​ជា​របស់​ចាំបាច់​ប្រើប្រាស់​ក្នុង​ការ​រស់នៅ ។

៧-​មានឱកាស​បាន​ស្ដាប់​បានឮ​ពាក្យពេចន៍ និង​រឿងរ៉ាវ​ដែល​នាំ​ឲ្យ​កើត​បញ្ញា​យល់​ដឹង​ក្នុង​សេចក្ដី​ពិត ជា​ចំណេះដឹង​ដើម្បី​អភិវឌ្ឍ​គុណភាព​មនុស្ស ។

សប្បាយ​ទាំង​៧​ប្រការ​នេះ​ជាទី​អាស្រ័យ​ផ្តល់​សេចក្តីសុខ​តាម​ផ្លូវចិត្ត​ដល់​អ្នក​ដែល​ស្វែងរក​សេចក្តី​ស្ងប់ អប់រំ​កាយ​ចិត្ត​ដោយ​ការ​ធ្វើ​វិបស្សនា​កម្មដ្ឋាន ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ