ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ចម្រៀង​កូរ៉េ​ 2NE1 ត្រៀម​ចេញ​បទ​ចម្រៀង​ថ្មី​​នៅ​ចុង​ខែ​នេះ​

11 ឆ្នាំ មុន

យោង​តាម​គេហ​ទំព័រ​​សិល្បៈ​ចេញ​​ផ្សាយ​កាល​ពី​ពេល​ ថ្មី​ៗ​នេះ​​ ​​ឱ្យ​ដឹង​ថា​ ​ក្រុម​តារា​ចម្រៀង​​​​កូ​រ៉េ​​ 2NE1 គ្រោង​នឹង​ចេញ​បទ​​ចម្រៀង​​ថ្មី​នៅ​ចុង​ខែ​កុម្ភៈ​នេះ​ បន្ទាប់​ពី​ផ្អាក​សកម្ម​ភាព​​អស់​ពេល​៤ឆ្នាំ​ ។

យោង​តាម​គេហ​ទំព័រ​​សិល្បៈ​ចេញ​​ផ្សាយ​កាល​ពី​ពេល​ ថ្មី​ៗ​នេះ​​ ​​ឱ្យ​ដឹង​ថា​ ​ក្រុម​តារា​ចម្រៀង​​​​កូ​រ៉េ​​ 2NE1 គ្រោង​នឹង​ចេញ​បទ​​ចម្រៀង​​ថ្មី​នៅ​ចុង​ខែ​កុម្ភៈ​នេះ​ បន្ទាប់​ពី​ផ្អាក​សកម្ម​ភាព​​អស់​ពេល​៤ឆ្នាំ​ ។

លោក Yang Hyun Suk ម្ចាស់​​ផលិត​កម្ម​ YG Entertainment និយាយ​ថា​ ​អាល់​ប៊ុម​ចម្រៀង​​​ដែល​ត្រៀម​​នឹង​​ចេញ​លក់​លើ​ទី​ផ្សារ​មាន​ចំណង​ជើង​​ថា​ «Crush» ។ ​បទ​​ចម្រៀង​ថ្មី​១នឹង​មាន​​​លើ​ប្រព័ន្ធ​​កម្សាន្ត​ Youtube នៅ​ថ្ងៃ​ទី​​២៤ កុម្ភៈ​ ហើយ​​​​នឹង​​ដាក់​បង្ហាញ​ជា​វីដេអូ​​ចម្រៀង​​នៅ​ថ្ងៃទី​២៨​ កុម្ភៈ​ ឆ្នាំ​២០១៤ ​​​​​។ ​​នាង​ CL ​ដែ​លជា​ប្រធាន​​ក្រុម​ និង​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​​ដ៏​ល្បី​​ សម្រាប់​​ក្រុម​ 2NE1 ​​និយាយ​ថា​ «នេះ​ជា​វីដេអូ​តន្ត្រី​​ ព្រ​ម​​ទាំង​​ជា​​​ការ​សម្តែង​រួម​បញ្ចូល​​​ស្ទីល​ ថ្មី​ៗ​ដូច​ជា​ ​ចង្វាក់​ភ្លេង​ ​និង​ក្បាច់​រាំ​ជា​ដើម»​ ។​ ​​​

ទស្សនា​វដ្តី​ Billboard Magazine ​ចាប់​អារម្ម​ណ៍​លើ​អាល់​ប៊ុម​ចម្រៀង​ថ្មី​របស់​ក្រុម​ 2NE1 ​​ដោយ​​លើក​ទ្បើង​ថា​ «អាល់​ប៊ុម​ចម្រៀង​​ថ្មី​​​ ​នឹង​ធ្វើ​ឱ្យ​ក្រុម​ចម្រៀង​​នារី​មួយ​ក្រុម​នេះ​ ​ទទួល​បាន​​ការ​គាំ​ទ្រ​ពី​​​មហា​ជន​​​ ​ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ផលិត​កម្ម​ YG នឹង​​កើន​ប្រាក់​ចំណូល​​ មួយ​កម្រិត​​ទៀត​ ។

​ក្រុម​ចម្រៀង​នារី​មួយ​នេះ​ នឹង​​ធ្វើ​ដំណើរ​ទេស​ចរ​ណ៍តន្ត្រី​​​ទៅ​កាន់​ពិភព​លោក​ជា​លើក​ទី​២ ​​ដែល​មាន​ឈ្មោះ​ថា​ «All or Nothing» ​​ដោយ​សមាជិ​ក​​ក្រុម​ នី​មួ​យៗ​ត្រៀម​ខ្លួន​​នឹង​លើក​យក​បទ​ចម្រៀង​​ ថ្មី​ៗ​ពេញ​និយម​មួយ​ចំនួន​​ ដើ​ម្បី​ស្វាគមន៍​ ​និង​ថ្លែង​​អំណរ​គុណ​ដល់​ទស្ស​និកជន​ ​ដែល​តែង​តែ​មាន​ការ​គាំ​ទ្រ​​ក្រុម​ចម្រៀង​​នេះ​តាំង​ពី​ដើម​រហូត​មក​ ៕