ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃល័រ​ ស្វ៊ីស​ អរគុណ​ជីវិត​ឯកោ​ធ្វើ​ឱ្យ​នាង​ក្លាយ​ជា​តារា​ចម្រៀង​និង​ជា​អ្នក​និពន្ធ​

11 ឆ្នាំ មុន

យោង​តាម​គេហ​ទំព័រ​សិល្បៈ​ចេញ​ផ្សាយ​កាល​ពី​ពេល​ ថ្មីៗ​នេះ​ បាន​ឱ្យ​ដឹង​ថា​ តារា​ចម្រៀង​អាមេរិក​​វ័យ​២៣​ឆ្នាំ​ នាង​តៃ​ល័រ​ ស្វ៊ីស​ ដែល​នាង​ផ្តើម​ជីវិត​ពី​ភាព​ឯកោ​ ក្លាយ​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​ និង​ជា​អ្នក​ចម្រៀង​ដ៏​ល្បី​ល្បាញ​ម្នាក់​ ជាប់​លំដាប់​ថ្នាក់​ពិភព​លោក​ បន្ទាប់​ពី​ឆ្លង​កាត់​ព្យុះ​ភ្លៀង​រាប់​ពាន់​ឧបសគ្គ​ ។​

នៅ​ចំពោះ​មុខ​ទស្សនិក​ជន​ តារា​ចម្រៀង​ដែល​កំពុង​ឆក់​យក​បេះដូង​អ្នក​គាំទ្រ​រាប់​លាន​នាក់​រូប​នេះ​ បាន​លើក​ឡើង​ពី​ជីវិត​ឯកោ​ ដែល​នាង​បាន​ឆ្លង​កាត់​កាល​ពី​កុមារ​ភាព​ថា​ ៖ «ខ្ញុំ​​មិន​ដែល​ទទួល​បាន​ភាព​កក់​ក្តៅ​ពី​សមា​ជិក​គ្រួសារ​ ជា​ពិសេស​ឪពុក​ម្តាយ​របស់​ខ្ញុំ​ទេ​ ។ ខ្ញុំ​មិន​សូវ​មានមិត្ត​ភក្តិ​អញ្ជើញ​ឱ្យ​ចូល​រួម​ក្នុង​កម្ម​វិធី​ជប់​លៀង​ ឬ​ក៏​ទៅ​គេង​ជាមួយ​គ្នា​ ហើយ​ជា​ពិសេស​នោះ​ខ្ញុំ​ពុំ​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​បុរស​តែ​ម្តង​» ។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ តៃល័រ​ ស្វ៊ីស​ អរគុណ​ភាព​ឯកោ​ដែល​ជំរុញ​ឱ្យ​នាង​ក្លាយ​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​បាន​យ៉ាង​ល្អ​ ។​ នាង​និយាយ​ទៀត​ថា​ ការ​សរសេរ​បទ​ចម្រៀង​ ធ្វើ​ឱ្យ​រូប​នាង​ទទួល​បាន​បំណិន​ជីវិត​ជា​ច្រើន​ មេ​រៀន​ដែល​នាង​ចង​ចាំ​មិន​ភ្លេច​នោះ​គឺ​ «ការ​យល់​ពី​អារម្មណ៍​របស់​អ្នក​ដទៃ​ ដែល​ផុស​​ចេញ​ពី​បេះ​ដូង​ពិត​ដែល​នាង​ធ្លាប់​ឆ្លង​កាត់​» ។ មាន​ន័យ​ថា​ យើង​មិន​អាច​ធ្វើ​ឱ្យ​អ្នក​នៅ​ជុំវិញ​ខ្លួន​យើង​ស្រឡាញ់​ចូល​ចិត្ត​ បើ​សិន​ជា​រូប​យើង​ផ្ទាល់​មិន​បាន​យល់​ពី​អារម្មណ៍​របស់​ពួក​គេ​នោះ​ទេ​ ។​

តៃ​ល័រ​ ស្វ៊ីស​ បទ​ចម្រៀង​ភាគ​ច្រើន​បំផុត​របស់​នាង​តៃល័រ​ ស្វ៊ីស​ សុទ្ធ​តែ​ឆ្លុះ​បញ្ចាំង​ពី​ខ្សែ​ជីវិត​ពិត​របស់​នាង​ផ្ទាល់​ ៕