ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ROBOCOP ភាពយន្ត​បា.ញ់ប្រហារ​ប្រចាំឆ្នាំ 2014

11 ឆ្នាំ មុន

ភាពយន្ត​បែប​បា.ញ់​ប្រហារ វិទ្យា​សាស្ត្រ ដែល​ល្អបំផុត​ប្រចាំឆ្នាំ2014 គឺ RoboCop បាន​ចាប់ផ្តើម​ចាក់បញ្ចាំង​ពីថ្ងៃនេះ​តទៅ​ហើយ នៅ​តាមរោង​ភាពយន្ត​លំដាប់​អន្តរជាតិ។

RoboCop បរិយាយ​អំពីជីវិត​របស់ប៉ូលិស​ម្នាក់ឈ្មោះ​ Alex Murphey ដែលត្រូវ​ទទួលគ្រោះ​ថ្នាក់បំផ្ទុះ​គ្រាប់បែក​ពីក្រុមទុច្ចរិត​លក់​

ភាពយន្ត​បែប​បាញ់​ប្រហារ វិទ្យា​សាស្ត្រ ដែល​ល្អបំផុត​ប្រចាំឆ្នាំ2014 គឺ RoboCop បាន​ចាប់ផ្តើម​ចាក់បញ្ចាំង​ពីថ្ងៃនេះ​តទៅ​ហើយ នៅ​តាមរោង​ភាពយន្ត​លំដាប់​អន្តរជាតិ។

RoboCop បរិយាយ​អំពីជីវិត​របស់ប៉ូលិស​ម្នាក់ឈ្មោះ​ Alex Murphey ដែលត្រូវ​ទទួលគ្រោះ​ថ្នាក់បំផ្ទុះ​គ្រាប់បែក​ពីក្រុមទុច្ចរិត​លក់​គ្រឿង​ញៀន។ ក្រោយ​ពីបានជួយ​សង្រ្គោះ​មក រូបរាង​កាយរបស់​គាត់​ត្រូវបាត់​បង់ស្ទើរ​80% ដូចជា​ដាច់ដៃ​ជើង ខ្វាក់ភ្នែក ប្រព័ន្ធ​ប្រសៃ​ប្រសាទ​លែងដំ​ណើរ​ការ។ ដើម្បីរក្សា​ជីវិត​របស់​គាត់ ក្រុមហ៊ុន​ផលិត​មនុស្ស​យន្ត​មួយមាន​ឈ្មោះថា Omnicorp បាន​យក​គាត់​ទៅ​បញ្ជូលគ្នា​ជាមួយ​នឹងគ្រឿងយន្ត​ដែលអាច​អោយ Alex  មាន​ជីវិតរស់ឡើង​វិញ ហើយបាន​ប្រែក្លាយ​គាត់​ទៅ​ជាប៉ូលិស​ដំបូង​គេ​បង្អស់​ដែលផ្សំគ្នា​ដោយមនុស្ស​ និងគ្រឿងយន្ត។ ប៉ុន្តែការ​ជួយមិនមែន​គ្មាន​បំណង​គ្រាន់តែ​ជួយប៉ុណ្ណោះ​ទេ តែក្រុម​ហ៊ុនផលិត​គ្រឿង​យន្តមួយនេះ មានបំណង​បង្កើតប៉ូលិស​យន្ត​ដោយយក Alex ជាគំរូ ដើម្បី​ទិញទឹក​ចិត្តប្រជាជន​អាមេរិក​ក្នុងការ​លក់​គ្រឿង​យន្តឱ្យដាក់ដំណើរ​ការ​ប្រើប្រាស់​ជាសាធារណៈ ព្រោះមានតែ​ប្រទេសអាមេរិក​មួយប៉ុណ្ណោះ ដែលមិន​ព្រមទទួល​ផ្តល់សិទ្ធិ​ឱ្យក្រុម​ហ៊ុន​នេះ លក់គ្រឿង​យន្តក្នុងការ​បំរើសន្តិសុខ​សាធារណៈ។ បន្ទាប់ពីក្លាយទៅ​ជាប៉ូលិស​យន្ត​រួចមក Alex មានសមត្ថ​ភាព​គ្រប់​គ្រង​ទិន្នន័យ​អ្នកទោស ស្គែនខ្លួន​មនុស្សជា​លក្ខណៈ X-Ray និងជាពិសេស គឺការបាញ់​កាំភ្លើង និងវាយ​ប្រហារដ៏  អស្ចារ្យ​ថែម​ទៀត​ផង។

RoboCop ប្រមូល​លុយ​បាន​25​លានដុល្លារ ក្នុងរយៈ​ពេលចាក់​បញ្ចាំង​មួយ​អាទិត្យដំបូង​នៅប្រទេស​អាមេរិក ហើយ​កំពុង​កើនឡើង​ជា​លំដាប់ផងដែរ។ សូមកុំភ្លេច​ទិញសំបុត្រ​ទស្សនាភាព​យន្តដ៏អស្ចារ្យនេះ ទាំងអស់គ្នា​នៅតាម​រោង​ភាពយន្ត​លំដាប់​អន្តរជាតិ។