ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​សិល្បៈ​ចា​ប៉ី​ដង​វែង​ត្រៀម​ចេញ​សម្តែង​ជា​លើក​ដំបូង​ក្រោយ​បង្កើត​ជា​ក្រុម​ឯក​រាជ្យ

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សហ​គមន៍​សិល្បៈ​ចាប៉ី​ដង​វែង​នឹង​​ត្រៀម​ខ្លួន​ចេញ​សម្តែង​ជា​លើក​ដំបូង​របស់ខ្លួន​នៅ​រាត្រី​ថ្ងៃ​ទី​២៥ កុម្ភៈ ២០១៤ ខាង​មុខ​នេះ​ក្នុង​កម្ម​វិធី​រាត្រី​សិល្បៈ​ខ្មែរ​ ដែល​រៀប​ចំ​ធ្វើ​ឡើង​នៅ​ភោជនីយ​ដ្ឋាន និង​កន្លែង​តន្ត្រី​ The Doors ដ៏​មាន​ប្រជា​ប្រិយ​ភាព​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​កាច់​ជ្រុង​ផ្លូវ​លេខ​៨៤ និង​៤៧ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ​។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​​ក្រុម​យុវ​ជន​សិល្បករ​វ័យ​ក្មេងទាំង​នេះ​នឹង​ធ្វើ​ការ​សម្តែង​សិល្បៈ​ទស្សនីយ​ភាព​ចាប៉ី​ដង​វែង​ដែល​ជា​ទម្រង់​សិល្បៈ​ដ៏​ចំណាស់​របស់​ខ្មែរ​ បន្ទាប់​​ពី​ពួក​គេ​បាន​បង្កើត​ជា​ក្រុម​ឯក​រាជ្យ​មួយ​ដែល​មាន​ឈ្មោះ​ថា សហ​គមន៍​សិល្បៈ​ចាប៉ី​ដង​វែង​ ដឹក​នាំ​ដោយ​លោក​គ្រូ ពេជ សារ៉ាត់​។

បច្ចុប្បន្ន​នេះ​ពួក​គេ​ខិត​ខំ​ប្រឹង​ប្រែង​ហាត់​សម​ និង​ស្វែង​រក​ទី​ផ្សារ​សម្តែង​ឱ្យ​បាន​កាន់​តែ​ច្រើន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ដើម្បី​ឱ្យ​ដំណើរ​ការ​របស់​ក្រុម​មាន​និរន្តរ​ភាព​ ជា​ពិសេស​ដើម្បី​រក្សា​ទម្រង់​សិល្បៈ​មួយ​នេះ​ឱ្យ​នៅ​គង់​វង្ស​ និង​មាន​អ្នក​បន្ត​វេណ​ទៅ​ថ្ងៃ​អនា​គត​។