ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថម គ្រូស ត្រូវ​អ្នក​និពន្ធ​ប្តឹង​ទារ​សំណង​ជំងឺ​ចិត្ត​1​ពាន់​លាន​ដុល្លារ​

10 ឆ្នាំ មុន

យោង​តាម​គេហ​ទំព័រ​សិល្បៈ​ចេញ​ផ្សាយ​ កាល​ពី​ពេល​ ថ្មី​ៗ​នេះ​បាន​ឱ្យ​ដឹង​ថា តា​រា​សម្តែង​ជើង​ចាស់​ហូ​លី​វូដ និង​ជា​តួ​ឯក​ក្នុង​រឿង​ «Impossible Ghost Protocol» គឺ​លោក​ ថម​ គ្រូស​ ត្រូវ​លោក​ Timothy Patrick ដែល​ជា​អ្នក​និពន្ធ​ជើង​ចាស់​ប្តឹង​ទារ​សំណង​ជំងឺ​ចិត្ត​១​ពាន់​លាន​ដុល្លារ​អាមេ​រិក​ ពី​បទ​រំលោ.ភ​កម្ម​សិទ្ធិ​ បញ្ញា គឺ​លួច​យក​ស្នា​ដៃ​និពន្ធ​របស់​គាត់​ទៅ​ផលិត​ជា​ខ្សែ​ភាព​យន្ត ។

យោង​តាម​គេហ​ទំព័រ​សិល្បៈ​ចេញ​ផ្សាយ​ កាល​ពី​ពេល​ ថ្មី​ៗ​នេះ​បាន​ឱ្យ​ដឹង​ថា តា​រា​សម្តែង​ជើង​ចាស់​ហូ​លី​វូដ និង​ជា​តួ​ឯក​ក្នុង​រឿង​ «Impossible Ghost Protocol» គឺ​លោក​ ថម​ គ្រូស​ ត្រូវ​លោក​ Timothy Patrick ដែល​ជា​អ្នក​និពន្ធ​ជើង​ចាស់​ប្តឹង​ទារ​សំណង​ជំងឺ​ចិត្ត​១​ពាន់​លាន​ដុល្លារ​អាមេ​រិក​ ពី​បទ​រំលោភ​កម្ម​សិទ្ធិ​  បញ្ញា គឺ​លួច​យក​ស្នា​ដៃ​និពន្ធ​របស់​គាត់​ទៅ​ផលិត​ជា​ខ្សែ​ភាព​យន្ត ។

លោក​ Timothy បាន​អះ​អាង​ថា ខ្សែ​ភាព​យន្ត​ដែល​បាន​ផលិត​កាល​ពី​ឆ្នាំ​២០១១​ ជា​ស្នា​ដៃ​និពន្ធ​របស់​គាត់​នា​ឆ្នាំ​១៩៩៨​​ គឺ​រឿង​ Head On។ គាត់​បាន​ដាក់​ពាក្យ​ប្តឹង​តា​រា​សម្តែង​ចាស់​វស្សា​ ថម​ គ្រូស​ ផលិត​កម្ម​ Paramount Picture និង​ផលិត​កម្ម​មួយ​ចំនួន​ទៀត​ កាល​ពី​ខែ​​ធ្នូ​ឆ្នាំ​​  ២០១៣ ។
មូល​ហេតុ​ដែល​លោក​ Timothy ប្តឹង​ទារ​សំណង​ដ៏​ច្រើន​បែប​នេះ​ ពី​ព្រោះ​ខ្សែ​ភាព​យន្ត​រឿង​ Head on ដែល​លោក​អះ​អាង​ថា ជា​ស្នា​ដៃ​របស់​គាត់​ ហើយ​ត្រូវ​គេ​លួច​យក​ទៅ​ផលិត​នោះ​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​១​ពាន់​លាន​  ដុល្លារ ។ ទាក់​ទង​ទៅ​នឹង​បណ្តឹង​នេះ​ ថម​ គ្រូស​ និ​ងផលិត​កម្ម​ Paramount Picture មិន​ទាន់​មាន​ប្រតិ​កម្ម​យ៉ាង​ណា​នៅ​ឡើយ​ទេ ។

ស្នា​ដៃ​ប្រលោម​លោក​រឿង​ «Head On» របស់​លោក​ Timothy ត្រូវ​គេ​ហ​ទំព័រ​ Radar Online រក្សា​ទុក​ និង​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​។ លើស​ពី​នេះ​សំណៅ​រឿង​ដើម​របស់​លោក​បាន​យក​ទៅ​តម្កល់​នៅ​ទី​ភ្នាក់​ងារ​ William  Morris ដើម្បី​ត្រួត​ពិនិត្យ ក្នុង​បំណង​ផលិត​ជា​ខ្សែ​ភាព​យន្ត​ តែ​នៅ​ទី​បំផុត​គេ​និយាយ​ថា ស្នា​ដៃ​និពន្ធ​នេះ​មិន​អាច​ផលិត​ជា​ខ្សែ​ភាព​យន្ត​​បាន​ទេ ។ ទោះ​ជា​យ៉ាង​ណា​ក្តី​ ក្រោយ​មក​ស្រាប់​តែ​ប្រលោម​លោក​រឿង «Head On» របស់​លោក​លោក​ Timothy ត្រូវ​គេ​យក​ទៅ​ផលិត​ជា​ខ្សែ​ភាព​យន្ត​ដោយ​មិន​សុំ​សិទ្ធិ​ និង​ផ្តល់​កម្រៃ​ឱ្យ​គាត់​ទេ ។

ក្នុង​ខ្សែ​ភាព​យន្ត​នោះ​ លោក​ថម​ គ្រូស​សម្តែង​ជា​តួ​អង្គ​ឯក​ភ្នាក់​ងារ​ IMF Ethan Hunt និង​ទទួល​បាន​តម្លៃ​ខ្លួន​ក្នុង​ការ​សម្តែង​៧០០​លាន​ដុល្លារ​ ៕