ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ខេត្តតាកែវ​យក​រូប​ព្រះ​វិស្ណុ​ដៃ​៨​ជា​និមិត្តរូប

4 ឆ្នាំ មុន
  • តាកែវ

រាជធានី និង​ខេត្ត​នានា​តែងតែមាន​និមិត្តរូប​របស់​ខ្លួន ។ ចំពោះ​ខេត្តតាកែវ​បាន​ជ្រើសរើស​យក​រូប​ព្រះ​វិស្ណុ​ដៃ​ប្រាំបី ជា​និមិត្តរូប​របស់​ខេត្ត​។ មូលហេតុ​នៃ​ការ​ជ្រើសរើស​យក​និមិត្តរូប​បែប​នេះ ព្រោះ​ខេត្តតាកែវ​ជា​ទឹកដី​ចំណាស់​ជាងគេ គឺ​អតីត​«​នគរ​ភ្នំ​»​ជាដើម​កំណើត​នៃ​កម្ពុជា ជា​កន្លែង​ចាប់កំណើត​អារ្យធម៌​ខ្មែរ ហើយ​បដិមា​​ព្រះ​វិស្ណុ​ដ៏​ល្អ​ឯក​មាន​ប្រភព​នៅ​លើ​ទឹកដី​នេះ…

រាជធានី និង​ខេត្ត​នានា​តែងតែមាន​និមិត្តរូប​របស់​ខ្លួន ។ ចំពោះ​ខេត្តតាកែវ​បាន​ជ្រើសរើស​យក​រូប​ព្រះ​វិស្ណុ​ដៃ​ប្រាំបី ជា​និមិត្តរូប​របស់​ខេត្ត​។ មូលហេតុ​នៃ​ការ​ជ្រើសរើស​យក​និមិត្តរូប​បែប​នេះ ព្រោះ​ខេត្តតាកែវ​ជា​ទឹកដី​ចំណាស់​ជាងគេ គឺ​អតីត​«​នគរ​ភ្នំ​»​ជាដើម​កំណើត​នៃ​កម្ពុជា ជា​កន្លែង​ចាប់កំណើត​អារ្យធម៌​ខ្មែរ ហើយ​បដិមា​​ព្រះ​វិស្ណុ​ដ៏​ល្អ​ឯក​មាន​ប្រភព​នៅ​លើ​ទឹកដី​នេះ ។

ព្រះ​វិស្ណុ​ដៃ​ប្រាំបី​ជា​បដិមា​មួយ​ល្អ​ជាងគេ ធំ​ជាងគេ​ក្នុង​ចំណោម​វត្ថុ​សិល្បៈ​ខ្មែរ ហើយ​បច្ចុប្បន្ន​តម្កល់​ទុក​នៅ​សារមន្ទីរ​ជាតិ មាន​ប្រភព​នៅ​ភ្នំ​ដា ស្រុក​អង្គរបុរី ខេត្តតាកែវ ។ ព្រះ​វិស្ណុ​ជា​អាទិទេព​ស្រោចស្រង់​លោក ទ្រទ្រង់​រក្សា​លោក ចម្រើន​លោក ។

បដិមា​ព្រះ​វិស្ណុ គេ​បាន​រក​ឃើញ​ដោយ​ចៃដន្យ ពេល​ដែល​អ្នក​ស្រាវជ្រាវ​ម្នាក់​កាប់​ឆ្ការ ត្រាយព្រៃ​ក្បែរ​ប្រាសាទ​​បាក់បែក​មួយ ។ គាត់​ប្រទះ​ឃើញ​ជើង​ទាំង​២​របស់​បដិមា​លេច​ចេញពី​គំនរ​កម្ទេច​ថ្ម ។ ពេល​នោះ​បដិមា​ខូចខាត​យ៉ាង​ខ្លាំង បាក់បែក​ជា​១៧​ដុំ ។ ព្រះ​វិស្ណុ​មាន​ដៃ​៨ ប៉ុន្តែ​ដៃ​ខ្លះ​បាក់​បាត់​ទៅ​ហើយ ។ របស់​ទាំង​៦​ដែល​នៅ​សល់​មាន គ្រាប់​រន្ទះ ថូ​ទឹក ភ្លើង ដំបង​ខ្លី ស្បែក​សត្វ និង​ដំបង​វែង ។
លក្ខណៈ​ពិសេស​សម្គាល់​ព្រះ​វិស្ណុ​៖
-​ក្បាល​មួយ
-​ដៃ​២, ៤ ,៨
-​សម្លៀក​បំពាក់ ពណ៌​លឿង
-​ពាហនៈ សត្វ​គ្រុឌ​ជា​យានជំនិះ
-​វិមាន ឋាន​វៃ​កុ​ណ្ធៈ
កេតនភណ្ឌ​៖​កងចក្រ ដំបង ផ្កាឈូក ខ្យងស័ង្ខ ធ្នូ ដាវ ត្រីសូល៍​…​។

មហេសី ៖ មហេសី​២​អង្គ​គឺ ស្រី (​តំណាង​សោភ័ណ​ភាព​) និង​លក្ស្មី​ុ​​(​តំណាង​ទ្រព្យសម្បត្តិ​)​។
បុត្រ ៖ មាន​បុត្រា​មួយ​ឈ្មោះ​កាម​(​អាទិទេព​តំណាង​សេចក្ដី​ស្នេហា​)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ