ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ក្រូច សោក​ស្តាយ​និង​សូម​ទោស​ចំពោះ​ការ​សម្តែង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ខ្មែរ​អ៊ិ​ស្លាម​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តា​រា​កំប្លែង​ប្រចាំ​ស្ថានីយទូរ​ទស្សន៍​ CTN នាយ​ក្រូច បាន​សម្តែង​ការ​សោក​​ស្តាយ​ និង​សូម​ទោស​ចំពោះ​កំហុស​ឆ្គង​នៃ​ការ​សម្តែង​របស​់​ខ្លួន​ កាល​ពី​ពេល​កន្លង​ទៅ​ដែល​រង​ការ​អះ​អាង​ថា​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សាសនា​អ៊ិ​ស្លាម​ ។ នាយ​ក្រូច​ បាន​ចាត់​ទុក​ការ​សម្តែង​របស់​ខ្លួន​នា​ពេល​នោះ​ ក្នុង​ន័យ​​ផ្តល់​ការ​សើច​សប្បាយ​ដល់​ទស្សនិក​ជន​ប៉ុណ្ណោះ​ គឺ​គ្មាន​គោល​បំណង​ណា​មួយ​ចង់​មាក់​​

រាជធានី​ភ្នំពេញ ៖ តា​រា​កំប្លែង​ប្រចាំ​ស្ថានីយទូរ​ទស្សន៍​ CTN នាយ​ក្រូច បាន​សម្តែង​ការ​សោក​​ស្តាយ​ និង​សូម​ទោស​ចំពោះ​កំហុស​ឆ្គង​នៃ​ការ​សម្តែង​របស​់​ខ្លួន​ កាល​ពី​ពេល​កន្លង​ទៅ​ដែល​រង​ការ​អះ​អាង​ថា​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សាសនា​អ៊ិ​ស្លាម​ ។ នាយ​ក្រូច​ បាន​ចាត់​ទុក​ការ​សម្តែង​របស់​ខ្លួន​នា​ពេល​នោះ​ ក្នុង​ន័យ​​ផ្តល់​ការ​សើច​សប្បាយ​ដល់​ទស្សនិក​ជន​ប៉ុណ្ណោះ​ គឺ​គ្មាន​គោល​បំណង​ណា​មួយ​ចង់​មាក់​​ងាយ​ដល់​សាសនា​អ៊ិស្លាម​ឡើយ​ តែ​វា​ជា​កំហុស​ដោយ​អចេត​នា​ ។

ការ​សូម​ទោស​របស់​តា​រា​កំប្លែង​រួម​ក្រុម​ជាមួយ​នាយ​ពែក​មី​ រូប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សមា​គម​ខ្មែរ​អ៊ិ​ស្លាម​មួយ​សម្តែង​ការ​មិន​សប្បាយ​ចិត្ត​ និង​ទាម​ទារ​ឱ្យ​តា​រា​កំប្លែង​នាយ​ក្រូច​ សុំ​ទោស​ជា​សាធារណៈ​​ ចំពោះ​ការ​សម្តែង​កំប្លែង​កាល​ពី​ឆ្នាំ​២០១១​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សាសនា​​អ៊ិស្លាម​ ។ ឆ្លើយ​តប​ការ​ទាម​ទារ​នេះ​ តា​រា​កំប្លែង​ដែល​មាន​ប្រភព​មក​ពី​ខេត្ត​កំពង់​ស្ពឺ​នាយ​ក្រូច​ បាន​សរ​សេរ​សារ​កាល​ពី​ពេល​ ថ្មី​ៗ​នេះ​បញ្ជាក់​ពី​ការ​សោក​ស្តាយ​ និង​សូម​ការ​អភ័យ​ទោស​ចំពោះ​កំហុស​របស់​ខ្លួន​ដែល​បាន​កើត​ឡើង​ដោយ​អចេត​នា​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​ខ្លួន ។

នាយ​ក្រូច​ សរ​សេរ​ថា «ខ្ញុំ​បាទ​នាយ​ក្រូច​សូម​ខន្តី​អភ័យ​ទោស​ពី​បង​ប្អូន​ខ្មែរ​អ៊ិ​ស្លាម​ទាំង​អស់​ទូ​ទាំង​ពិភព​លោក​ ដោយ​ការ​សម្តែង​របស់​ខ្ញុំ​មួយ​កាល​ពី​ឆ្នាំ​២០១១​ ហើយ​មាន​ការ​ប៉ះ​ពាល់​ដល់​វប្ប​ធម៌​ប្រពៃ​ណី​សាសនា​របស់​បង​ប្អូន​ ។ កាល​ដើម​ឡើយ​ខ្ញុំ​គិត​ថា​ ជា​ការ​សម្តែង​កំប្លែង​ជូន​ទស្ស​និក​ជន​ឱ្យ​បាន​សើច​សប្បាយ​តែ​ប៉ុណ្ណោះ​ មិន​បាន​ដឹង​ខ្លួន​ខុស​ឡើយ​ ។ ណា​មួយ​ខ្ញុំ​ក៏​មិន​មាន​បំណង​ចង់​ប្រមាថ​មើល​ងាយ​ដល់​សាសនា​បង​ប្អូន​ដែរ​ នេះ​កំហុស​ដោយ​អចេត​នា​របស់​ខ្ញុំ​ ហេតុ​នេះ​ហើយ​សូម​បង​ប្អូន​ខ្មែរ​អ៊ិ​ស្លាម​ទាំង​អស់​កុំ​ខឹង​អន់​ចិត្ត​ខ្ញុំ​អី​ ។ សូម​អរ​គុណ​នូវ​ការ​ស្រលាញ់​រាប់​អាន​ និង​គាំ​ទ្រ​រូប​ខ្ញុំ​នាយ​ក្រូច​ តាំង​តែ​ពី​ដើម​រហូត​មក​ ហើយ​សូម​បន្ត​ការ​គាំ​ទ្រ​ខ្ញុំ​ទៀត​» ។

តា​រា​កំប្លែង​នាយ​ក្រូច​ ទទួល​រង​ការ​រិះ​គន់​ខ្លាំង​ ពី​មហា​ជន​ជា​អ្នក​គាំ​ទ្រ​ កាល​ពី​ពេល​ ថ្មី​ៗ​នេះ​ ចំពោះ​ឈុត​សម្តែង​កំប្លែង​មួយ​ជាមួយ​ប្អូន​ស្រី​ គឺ​នាង​អីុត​ ដោយ​នាយ​ស្លៀ​​ក​ពាក់​តាម​បែប​ខ្មែរ​អ៊ិ​ស្លាម​ កាល​ពី​អំឡុង​ឆ្នាំ​២០១១​ ក្នុង​កម្ម​វិធី​ពិព័រណ៍​ពាណិជ្ជ​កម្ម​ភូមិ​មួយ​ផលិត​ផល​មួយ ដែល​ធ្វើ​ឡើង​ក្នុង​ខេត្ត​កែប​។ នៅ​​ក្នុង​ឈុត​ឆាក​ ដែល​នាយ​ក្រូច​សម្តែង​ជាមួយ​នាង​អីុត​ គឺ​នាយ​ក្រូច​ដើរ​តួ​ជា​គ្រូ​ដាក់​ស្នេហ៍​ ជន​ជាតិ​ខ្មែរ​អ៊ិ​ស្លាម​ ដោយ​តែង​ខ្លួន​ និង​និយាយ​ត្រាប់​តាម​បង​ប្អូន​ខ្មែរ​អ៊ិ​ស្លាម​ ៕