ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អឿន ស្រី​មុំ​ សប្បាយ​ចិត្ត​​បាន​ទៅ​សម្តែង​នៅ​ប្រទេស​បារាំង​ ព្រោះ​​នឹងមាន​ពេល​​បាន​នៅ​នែប​និត្យ​​ស្វាមី​ក្រោយ​បែក​គ្នា​យូរ​

10 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ​៖ ​អ្ន​ក​នាង​អឿន ស្រី​មុំ ​​អះ​អាង​ថា​នៅថ្ងៃ​ទី​១០ មករា ​​២០១៤ ​នាងនឹង​ដឹក​ដៃ​តារា​ចម្រៀង​សំឡេង​​ពីរោះ​​ផ្នែក​មនោ​សញ្ចេត​នាគឺ​​លោក​សួស សង​វាចា​ ចេញ​​ទៅ​ច្រៀង​​​នៅ​ប្រទេស​​បារាំង​​រយៈ​ពេល​១​ខែកន្លះ ។ អ្វីដែល​​នាង​សប្បាយ​ចិត្ត​មួ​យ​ផ្នែក​​ទៀត​គឺ​ដោយ​សារ​តែ​​នាង​​​​នឹង​​បាន​ជួប​ជុំ​ស្វា​មី​អ្នក​​​រត់​តាក់ស៊ី​នៅ​ទី​នោះ​ បន្ទាប់ពី​​ឃ្លាត​គ្នា​​​រយៈ​ពេល​យូរ​ដោយ​​សារ​​នាង​ត្រឡប់​​មក​រស់​នៅស្រុក​

រាជ​ធានីភ្នំពេញ​ ​៖ ​អ្ន​ក​នាង​អឿន ស្រី​មុំ ​​អះ​អាង​ថា​នៅថ្ងៃ​ទី​១០ មករា ​​២០១៤ ​នាងនឹង​ដឹក​ដៃ​តារា​ចម្រៀង​សំឡេង​​ពីរោះ​​ផ្នែក​មនោ​សញ្ចេត​នាគឺ​​លោក​សួស សង​វាចា​ ចេញ​​ទៅ​ច្រៀង​​​នៅ​ប្រទេស​​បារាំង​​រយៈ​ពេល​១​ខែកន្លះ ។ អ្វីដែល​​នាង​សប្បាយ​ចិត្ត​មួ​យ​ផ្នែក​​ទៀត​គឺ​ដោយ​សារ​តែ​​នាង​​​​នឹង​​បាន​ជួប​ជុំ​ស្វា​មី​អ្នក​​​រត់​តាក់ស៊ី​នៅ​ទី​នោះ​ បន្ទាប់ពី​​ឃ្លាត​គ្នា​​​រយៈ​ពេល​យូរ​ដោយ​​សារ​​នាង​ត្រឡប់​​មក​រស់​នៅស្រុក​ខ្មែរ​វិញ ​។

​ក្នុង​ជំនួប​​​ជា​មួយ​អ្នក​យក​ព័ត៌​មាន​​ពេល​កំពុង​តែ​បង្ហាញ​​មុខ​ក្នុង​ពិធី​​សម្ពោធ​​ខ្សែ​ភាព​យន្ត​រឿង​«​ពូជ​ខ្ញុំ​អីុចឹង » ​តារា​ចម្រៀង​​និយម​​​ច្រៀង​បទ​រដឺន​​ អឿន ស្រី​មុំ ​​បង្ហើប​​ប្រាប់ថា​ បន្ទាប់​ពី​សម្ពោធ​​រឿង​​ដែលនាង​​ចូលរួម​សម្តែង​​នេះ​​រួច​បាន​ប៉ុន្មាន​​ថ្ងៃ​ប៉ុណ្ណោះ ​នាងនឹង​លោក​សួស សង​វាចា​​នឹង​រៀប​​ចំ​វ៉ាលី​​ស​​ចេញ​ទៅច្រៀង​​ជូន​បង​ប្អូន​ខ្មែរ​​យើង​នៅ​​ប្រទេស​បារាំង​សា​ជា​ថ្មី​ម្តង​ទៀត​តាម​សំណូម​ពរ​របស់​អ្នក​រស់​នៅ​ទី​នោះ ​។ ​

បន្ទាប់​ពីដឹង​ថា​ជាប់​​កិច្ច​សន្យា​​ច្រៀង​នៅ​បារាំង​ដល់​​​ទៅ​​​ខែ​កន្លះ​នោះ​នាង​​​អឿន ​ស្រី​មុំ​​ អត់​ហ៊ាន​​ទទួល​ចុះ​កិច្ច​សន្យា​​ថត​រឿង​​​​ថ្មី​​ឱ្យ​ផលិត​កម្ម​ណា​ឡើយ ។ ​មាន​គេ​ចង់​​​ឱ្យ​នាងសម្តែង​​ភាព​យន្ត​​ច្រើន​​ដែរ តែ​អត់​ទាន់​ហា៊ន​សម្រេច​ថា​យ៉ាងណា​​ រង់​ចាំ​​មកដល់​កម្ពុជា​វិញ ​​ទើប​គិត​​ពី​​ការ​​​សម្តែង​​សា​ជាថ្មី ។

តារា​ចម្រៀង​ដែល​ត្រូវ​ប៉ាន់​ខាង​ឆក់​ឱកាស​​ទៅសម្តែង​​កើប​ប្រាក់​​នៅ​បរ​ទេស​​ជា ​​រឿយៗរូប​​នេះ​ថ្លែង​ថា​នាង​បាន​ឱកាស​​ចេញ​ទៅ​សម្តែង​​នៅ​ប្រទេស​បារាំង​​លើក​នេះ​ហាក់​មាន​​អារម្មណ៍​រី​ករាយ​​ជាពន់​ពេក​ដោយ​សារ​​បាន​សម្តែង​បង្កើត​ភាពទាក់​ទាញ​សម្រាប់​រូប​នាង​នៅ​បរ​ទេស​ជា​ថ្មី​​ទៀត​ ​។ ​ម្យ៉ាង​ទៀត​​នោះ​នាង​​នឹង​បាន​ជួប​ជុំ​​​ស្វាមី​ជា​​អាណិក​​ជន​​​​នៅ​ទី​នោះ​​​​បន្ទាប់​ពី​​បែក​គ្នាម​ួយ​រយៈ​​ធំ ​ដោយនាង​​នៅ​ចេញ​មុខយ៉ាង​ពេញ​ទំហឹង​​​ក្នុង​ស្រុក ។ ​​​នាង​នឹង​ឆ្លៀត​ពេល​សម្រាក​ពី​​ការ​សម្តែង​​នៅក្បែរ​ស្វាមី​​ ដើរ​លេង​កម្សាន្ត​​ឱ្យ​បាន​ច្រើន​កន្លែង ។ ​មួយ​ផ្នែក​​ទៀត​​​ចង់​ទុក​ពេល​នៅ​ផ្ទះ​ចម្អិន​ម្ហូប​​អាហារ​ជូន​ប្តី​ឱ្យ​បាន​ប្លែក​មាត់​ខ្លះ​ក្នុង​ន័យ​​រឹត​​ចំណង​ស្នេហា​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​​ ក្រោយ​​ពេល​​នៅ​ឃ្លាត​​​គ្នា​​សែន​ឆ្ងាយ​​ ។

​តារា​​​ចម្រៀង​​រូប​នេះ​និយាយ​​ថា «នាង​ខ្ញុំ​​​ដ្បិត​​តែ​នៅ​ឆ្ងាយ​​ពីស្វាមី​មែន​ តែ​​យើង​អត់​​ដែល​មាន​បញ្ហា​​អ្វី​ខ្វែង​គំនិត​គ្នា​ឡើយ ​ពោល​​គឺ​​យល់​ចិត្ត​​គ្នា​បាន​ល្អ​ដូច​ដើម ។ ​ធ្វើ​​ម៉េច​នេះ​ជា​ការ​រស់​នៅ​បែក​គ្នា ដើម្បី​ស្វែង​រក​អនាគត​​ ព្រោះ​យើង​សុទ្ធ​តែ​រវល់​ការ​ងារ​ដូច​គ្នា​ ទាន់​មានកម្លាំង​ត្រូវ​ប្រឹង​រក​លុយ​​ទុក​ថ្ងៃ​ក្រោយ ។ ​​នាង​ខ្ញុំ​សប្បាយ​ចិត្ត​​ដែល​ប្តី​ប្រពន្ធ​យើង​ចេះ​យោគ​យល់​គ្នា​ ព្រោះ​​ជីវិត​​ជាប្តី​​ប្រពន្ធសំខាន់​​ជឿ​​ទុក​ចិត្ត​​គ្នា​​ឱ្យ​បាន​ច្រើន​ នោះ​ច្បាស់​​ជា​មិន​មាន​​បញ្ហា​អ្វី​កើត​​ឡើង​​នាំ​ឱ្យ​ទាស់​ចិត្ត​​នោះ​ទេ ​» ។

​អ្នក​នាង​អឿ​ន ស្រី​មុំ ​នឹងវិល​​មក​​ស្រុក​វិញ​ក្នុង​អំឡុង​ពេល​​មុន​​បុណ្យ​ចូលឆ្នាំ​ថ្មី ​ប្រពៃណី​ជាតិ ​ដើម្បី​​មក​ច្ប​ាម​​យក​ការ​ងារ​សិល្បៈ​ជាបន្ត​ទៀត​ ដែល​នៅ​ចាំ​ទទួល​​​នាង​​ ។ ​ស្រី​​មុំ​​និយាយ​ថា​នាងនឹង​វិល​មក​វិញ​ទាន់​បុណ្យ​​ចូលឆ្នាំ​ថ្មី ​​ជា​ពិសេស​​ទាន់​ការ​ថត​កម្ម​វិធី​​សិល្បៈ​​សម្រាប់​បុណ្យ​​ចូលឆ្នាំ​ថ្មីតាម​​ស្ថានីយ​​ទូរ​ទស្សន៍​​ ។ ​នាង​រំពឹង​​ថា​ឆ្នាំ​នេះ​នាង​នឹង​​បាន​​បង្ហាញ​​មុខ​​អំឡុង​​ពេល​ចូល​ឆ្នាំ​ខ្មែរ​​ក្រោយ​ពី​អាក់ខាន​មួយ​រយៈ​ ។ ​ពេល​ចូល​ឆ្នាំ​ ម្តងៗ​មាន​កម្ម​វិធី​ផ្សាយ​តាម​ទូរ​ទស្សន៍​សប្បាយ​​​​ណាស់​ ​ដោយ​​តារា​ នីមួយ​ៗបាន​​​ជួប​ជុំ​​គ្នា​ក្នុង​បរិ​យា​​​កាស​​រីក​រាយ​ទទួល​ពរ​ជ័យ​​ទាំង​អស់​គ្នា​​ ទើប​ធ្វើ​ឱ្យ​នាងមាន​បំណង​​​មក​ជួបជុំ​​​ក្នុង​ឱកាស​​ចូល​ឆ្នាំ​​ថ្មី​​នៅ​ស្រុក​​យើង​ឱ្យ​ទាន់​​ពេល​ មិន​​ឱ្យ​​ខក​ខាន​ដូច​មុន​ឡើយ ។

ដំណើរ​ចេញ​ទៅ​សម្តែងនៅ​ប្រទេស​​បារាំង​​លើក​​នេះ អឿន ស្រី​មុំ ​​រំពឹង​ថា ​នាង​និងលោក​​​សួស សង​វា​ចា​ ​នឹង​​ទទួល​​បានការគាំ​​ទ្រ​​​ច្រើន​ពី​​បង​ប្អូន​ខ្មែរ​នៅ​ទី​នោះ ៕