ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​​រៀប​ការ​ ​ផាន់ ម៉ូនី​កា ​បាត់​មុខ​ពី​​ពិភព​​សិល្បៈពេល​​នេះ​សម្រាល​​បាន​កូន​​ស្រី​មួយ​​ហើយ​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​ចម្រៀង​ប្រចាំ​​ផលិត​កម្ម​សាន់​ដេ​ អ្នក​នាង​ផាន់​ ម៉ូនី​កា បាន​ចូល​រោង​ការ​ជាមួយ​កូន​ប្រុស​ថៅ​កែ​ហាង​លក់​សម្លៀក​បំពាក់​ នៅ​អំឡុង​ដើម​ឆ្នាំ​២០១៣ ។ ក្រោយ​ពេល​រៀប​ការ​រួច​ ផាន់ ម៉ូ​នី​កា អះ​អាង​ថា មិន​ទាន់​យក​កូន​ក្នុង​ពេល​ ឆាប់​ៗ​ទេ តែ​ផ្ទុយ​ទៅ​វិញ​នាង​បាន​សម្រាល​កូន​លើក​ដំបូង​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ។

រាជធានី​ភ្នំពេញ ៖ តារា​ចម្រៀង​ប្រចាំ​​ផលិត​កម្ម​សាន់​ដេ​ អ្នក​នាង​ផាន់​ ម៉ូនី​កា បាន​ចូល​រោង​ការ​ជាមួយ​កូន​ប្រុស​ថៅ​កែ​ហាង​លក់​សម្លៀក​បំពាក់​ នៅ​អំឡុង​ដើម​ឆ្នាំ​២០១៣ ។ ក្រោយ​ពេល​រៀប​ការ​រួច​ ផាន់ ម៉ូ​នី​កា អះ​អាង​ថា មិន​ទាន់​យក​កូន​ក្នុង​ពេល​ ឆាប់​ៗ​ទេ តែ​ផ្ទុយ​ទៅ​វិញ​នាង​បាន​សម្រាល​កូន​លើក​ដំបូង​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ។

តាំង​ពី​ក្លាយ​ខ្លួន​ជា​ភរិយា​របស់​គេ​មក​ តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​សាន់​ដេ​ អ្នក​នាង​ផាន់ ម៉ូ​នី​កា​ អត់​ឃើញ​បង្ហាញ​មុខ​នៅ​តាម​ទូរ​ទស្សន៍​ដូច​មុន​ទេ ពោល​គឺ​បាត់​មុខ​ឆ្ងាយ​ពី​វេទ​ិកា​សិល្បៈ​សូន្យ​​ឈឹង ។ មហា​ជន​ដឹង​ថា​ ផាន់​​ ម៉​ូ​នី​កា​ មិន​សូវ​វាយ​លុក​អាជីព​សិល្បៈ​ប៉ុន្មាន​ទេ បើ​ទោះ​ជា​នាង​ពោល​ពាក្យ​ថា​ស្រលាញ់​ចូល​ចិត្ត​គ្មាន​គំនិត​បោះ​បង់​សិល្បៈ​ក៏​ដោយ​ ។ នាង​យក​ពេល​វេលា​ទៅ​មើល​ការ​ខុស​ត្រូវ​លើ​មុខ​ជំនួញ​​ជា​ថៅ​កែ​ហាង​លក់​សម្លៀក​បំពាក់​យា៉ង​ពេញ​មុខ ។ បើ​និយាយ​ពី​មុខ​ជំនួញ​វិញ​ ផាន់​ ម៉ូ​នី​កា​ ជោគ​ជ័យ​ខ្លាំង​គួរ​សម​ ។ តាំង​ពី​មុន​រៀប​ការ​ និង​ក្រោយ​រៀប​ការ​ មុខ​របរ​ជួញ​ដូរ​សម្លៀក​បំពាក់​របស​់​នាង​ និង​ស្វាមី​ទទួល​បាន​ជោគ​ជ័យ​ជាប់​រហូត​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ។
ផាន់​ ម៉ូ​នី​កា​ ទើប​តែ​សម្រាល​បាន​កូន​ស្រី​ម្នាក់​ តែ​តារា​មាន​ប្រភព​ចេញ​មក​ពី​ខេត្ត​កណ្តាល​ ​រូប​នេះ​​បិទ​បាំង​មហា​ជន​ ។ ទោះ​ជា​យា៉ង​ណា​ក្តី​គេ​នៅ​ចាំ​បាន​ថា​ក្រោយ​រៀប​ការ​ ម៉ូ​នី​កា អះ​អាង​ថា មិន​ទាន់​យក​កូន​ទេ​​ទុក​ពេល​រក​សីុ​សិន​ យា៉ង​ហោច​ណាស់​ពីរ​ទៅ​បី​ឆ្នាំ​ដែរ ។ ផ្ទុយ​ទៅ​វិញ​ នាង​ម៉ូនី​កា​សម្រាល​កូន​បាន​ជាង​២​ខែ​ហើយ​ ។

ក្នុង​ជំនួប​ជាមួយ​ ផាន់ ម៉ូ​នី​កា កាល​ពី​ពេល​​ថ្មីៗ​នេះ​ នាង​មិន​បាន​បក​​ស្រាយ​ឡើយ​ ទាក់​ទិន​ការ​សម្រាល​កូន​របស់​នាង​ ។ ទោះ​ជា​យា៉ង​ណា​ក្តី​ ម្តាយ​ក្មេក​របស់​នាង​ អះ​អាង​ថា​ ម៉ូ​នី​កា​ សម្រាល​បាន​កូន​ស្រី​ម្នាក់​រយៈ​ពេល​ពីរ​ខែ​មក​ហើយ​ ដោយ​គិត​មក​ទល់​ថ្ងៃ​ទី​៨​ កុម្ភៈ​ ២០១៤ មាន​អាយុ​២​ខែ​កន្លះ​ ។ ម៉ូ​នី​កា​បាន​ចេញ​ទៅ​សម្រាល​កូន​ស្រី​នៅ​ប្រទេស​ថៃ​ ។ នាង​ទៅ​សម្រាក​នៅ​ទី​នោះ​មួយ​អាទិត្យ​មុន​ពេល​ឈឺ​ពោះ​ ។ កូន​ស្រី​របស់​ ម៉ូនី​កា និង​ប្តី​មាន​សញ្ជាតិ​២​ គឺ​ កម្ពុជា និង​ថៃ​ ដោយ​សារ​តែ​កើត​នៅ​ប្រទេស​ថៃ​ ។ អ្នក​ស្រី​ជា​ម្តាយ​ក្មេក​បន្ត​ថា កូន​ស្រី​របស់​ ម៉ូនីកា​ ឈ្មោះ​ហៅ​ក្រៅ​កូ​កូ​ បាន​ធ្វើ​ពិធី​បង្កក់​កាល​ពី​១​ខែ​មុន​ និង​គ្រោង​រៀប​ចំ​ពិធី​ខួប​កំណើត​ពេល​បាន​អាយុ​១​ខួប​ ។
ទាក់​ទិន​នឹង​អាជីព​សិល្បៈ​ អ្នក​ស្រី​ជា​ម្តាយ​ក្មេក​មិន​ទាន់​ដឹង​ថា កូន​ប្រសារបស់​គាត់​ត្រឡប់​ទៅ​ច្រៀង​វិញ​នៅ​ពេល​ណា​ទេ​ ។

នាង​មិន​ចោល​សិល្បៈ​ទេ​ បើ​ទោះ​ជា​​មាន​មុខ​របរ​ក្រៅ​រឹង​មាំ​ក្តី​ព្រោះ​ជា​និស្ស័យ​ ។ អំឡុង​ពេល​នេះ​​នាង​សម្រាក​ឱ្យ​បាន​រឹង​ដៃ​​ជើង​សិន​ ណាមួយ​នាង​រវល់​រក​សីុ​មើល​ខុស​ត្រូវ​ក្នុង​ហាង​ផង​ ដូច្នេះ​ត្រូវ​បាត់​មុខ​ក្នុង​ពិភព​សិល្បៈ​ តែ​មិន​ចោល​ទេ​ ពេល​ទំនេរ​ នឹង​ឆ្លៀត​ច្រៀង​ឱ្យ​ផលិត​កម្ម​វិញ​ហើយ​ ៕