ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ទៀត​ហើយ​មិនដឹង​ជា​ប្រញាប់​ទៅ​ណា​លេង​មួយ​ក្ឌាំង​របួសធ្ងន់​ខ្មែរ​៤​នាក់

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ជនជាតិ​ចិន​បើករថយន្ត​ធុន​ត្រា​យ៉ាង​លឿន​ទៅ​បុក​ជាមួយ​រថយន្ត​សាំ​យ៉ុ​ង​១២​កៅអី​របស់​ខ្មែរ​បណ្តាល​អោយ​រង​របួសធ្ងន់​០៤​នាក់​កាលពី​វេលា​ម៉ោង​៤​និង​៤៤​នាទី​ព្រឹក ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៩ នៅ​ខាង​មុខ​សាលា​បឋម​សិក្សា ប៊ុ​ន រ៉ា​នី ហ៊ុន…

ខេត្តស្វាយរៀង ៖ ជនជាតិ​ចិន​បើករថយន្ត​ធុន​ត្រា​យ៉ាង​លឿន​ទៅ​បុក​ជាមួយ​រថយន្ត​សាំ​យ៉ុ​ង​១២​កៅអី​របស់​ខ្មែរ​បណ្តាល​អោយ​រង​របួសធ្ងន់​០៤​នាក់​កាលពី​វេលា​ម៉ោង​៤​និង​៤៤​នាទី​ព្រឹក ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៩ នៅ​ខាង​មុខ​សាលា​បឋម​សិក្សា ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជី​ភូ សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ខេត្តស្វាយរៀង ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជនជាតិ​ចិន​ម្នាក់​បើករថយន្ដ​ម៉ាក​ធុន​ត្រា ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AX-1713 ដឹក​អ្នក​រួម​ដំណើរ​ម្នាក់​ជា​ជនជាតិ​ចិន​ដូច​គ្នា​បោះពួយ​យ៉ាង​លឿន​បញ្ច្រាសទិស​គ្នា​ជាមួយនឹង​រថយន្ដ​មួយ​គ្រឿង​សាំ​យ៉ុ​ង ពណ៌​ស​ឆ្នូត​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AI-8308 ។

លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ដ​ទាំង​២​គ្រឿង​បាន​ជ្រុល​ចង្កូត​ទៅ​បុក​គ្នា​យ៉ាង​ពេញទំហឹង​ហើយ​អ្នក​បើករថយន្ដ​សាំង​យ៉ុ​ង​ត្រូវ​កៀប​ជាប់​នៅ​ក្នុង​កាប៊ី​ន​រថយន្ដ​បណ្ដាល​ឲ្យ​មនុស្ស​៤​នាក់​រង​របួសធ្ងន់ និង​ស្រាល​តែ​ម្តង ដោយឡែក​រថយន្ដ​ទាំង​២​គ្រឿង​បាន​រង​នូវ​ការ​ខូចខាត​យ៉ាងដំណំ​ដូច​គ្នា ។

បន្ទាប់​ពី​កើត​គ្រោះថ្នាក់​ចរាចរណ៍​នេះ​សមត្ថកិច្ច និង​មហាជន​បាន​មក​ជួយ​យក​ជន​រង​គ្រោះ​ទាំង​៤​នាក់​ទៅ​មន្ទីរពេទ្យ​បង្អែក​ជី​ភូ​ដើម្បី​សង្គ្រោះ ។ ចំណែក​រថយន្ត​ទាំង​ពី​គ្រឿង​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគ​បាល​ក្រុង​បា​វិត​រង់ចាំ​កា​ដោះស្រាយ​ជា​ក្រោយ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ