ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ឧទ្ធរណ៍នឹង​ប្រកាស​សាល​ក្រម​រឿង​ក្តី​សំណង​ជន​រង​គ្រោះ​​​​​ក្នុង​រថ​យន្ត​លោក​ខេម​រៈ សិរីមន្ត​ នៅ​ថ្ងៃ​ទី​១២ កុម្ភៈ

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សាលា​ឧទ្ធរណ៍​រាជ​ធានី​ភ្នំពេញ​នឹង​ប្រកាស​សាល​ក្រម​រឿង​ក្តី​សំណង​ដល់​ជន​រង​គ្រោះ​ក្នុង​រថ​យន្ត​តារា​ចម្រៀង​លោក​ខេមរៈ សិរី​មន្ត នៅ​ថ្ងៃ​ទី​១២ កុម្ភៈ ២០១៤​ ខាង​មុខ​នេះ​ បន្ទាប់​ពី​ភាគី​ក្រុម​ហ៊ុន​SK បាន​ប្តឹង​ទាស់​ការ​សម្រេច​របស់​តុលាការ​ក្រុង​ព្រះសីហនុ។

សាលា​ឧទ្ធរណ៍​បាន​បើក​​សវនា​ការ​ជំនុំជម្រះរឿង​ក្តី​មួយ​នេះ​ កាល​ពី​រសៀល​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៤ ក្រោម​វត្ត​មាន​​របស់​ភាគី​ជន​រង​គ្រោះ​ដែល​មានលោក​ជួង ជី ហៅ​កុយ យាយ​ណយ សំណាង និង​លោក​ខេមរៈ ភារុណ ដែល​តំណាង​ឱ្យ​តារា​ចម្រៀង​លោក​ខេមរៈ សិរីមន្ត។

បើតាម​ការអះអាង​ពី​លោក​ខេមរៈ ភារុណ បាន​ប្រាប់​កោះសន្តិ​ភាព​តាម​ទូរ​ស័ព្ទ​ថា ក្រោយ​ពី​បាន​ដេញ​ដោល​ក្នុង​អង្គ​ជំនុំជម្រះ​នោះ​រួច​មក​ សាលា​ឧទ្ធរណ៍​បាន​សម្រេច​ថា នឹង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី​១២ កុម្ភៈ ខាង​មុខ​នេះ។

ទោះ​ជា​យ៉ាង​ណា​ ​លោក​ខេមរៈ ភារុណ មិន​អាច​បញ្ជាក់​ឱ្យ​បាន​ច្បាស់​លាស់​ពាក់​ព័ន្ធ​នឹង​ដំណើរ​ការ​ជំនុំ​ជម្រះ​ដែល​បាន​ធ្វើ​ឡើង​នា​ពេល​នោះឡើយ​ ប៉ុន្តែ​លោក​បាន​អះ​អាង​ថា ខាង​តំណាង​អយ្យ​ការ​បាន​ធ្វើ​សេចក្តី​សន្និ​ដ្ឋាន​ស្នើសុំ​ចៅ​ក្រម​ឱ្យ​រក្សា​ដីកា​សម្រេច​របស់​តុលាការ​ខេត្ត​ព្រះ​សីហនុ​ទុក​ជា​បាន​ការ​ដដែល​៕