យោងតាមគេហទំព័រសិល្បៈចេញផ្សាយកាលពីថ្ងៃទី១ កុម្ភៈ ឆ្នាំ២០១៤ ឱ្យដឹងថា តារាចម្រៀងវ័យក្មេងចាស្ទីន ប៊ីប៊ើ ត្រូវមន្ត្រីប៉ូលិសឃុំខ្លួនមួយរយៈពេលខ្លី ដោយសង្ស័យពីបទមានថ្នាំញៀននៅក្នុងយន្តហោះឯកជនរបស់ខ្លួន។ មួយរយៈចុងក្រោយនេះ ចាស្ទីន ប៊ីប៊ើ ជួបរឿងអាស្រូវជាច្រើនទាក់ទងនឹងការប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងជាប់សង្ស័យជាច្រើនករណី ពីបទជួញដូរគ្រឿងញៀន ប្រើប្រាស់អំពើហិង្សា និងបំផ្លាញទ្រព្យសម្បត្តិឯកជនទៀតផង ។
ចាស្ទីន ប៊ីប៊ើ បានធ្វើដំណើរពីប្រទេសកំណើររបស់លោក ដើម្បីចូលរួមប្រគំ តន្ត្រីក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ «Super Bowl» ដែលប្រារព្ធធ្វើទ្បើងក្នុងរដ្ឋ ញូវ ចឺស៊ី កាលពីថ្ងៃទី២ កុម្ភៈ ឆ្នាំ២០១៤ ។ នៅពេលយន្តហោះរបស់ចាស្ទីន ប៊ីប៊ើ ចុះចតនៅអាកាសយានដ្ឋានTeterboro ប៉ូលិស និងអាជ្ញាធរការពារព្រំដែន ធុំក្លិនសារធាតុញៀនកញ្ឆា ហើយបានដឹកនាំមន្ត្រីប៉ូលិស រួមទាំងសត្វឆ្កែហិតក្លិនចំនួន២ទៅ៣ក្បាល ដើម្បីស្វែងរកសារធាតុញៀននៅក្នុងយន្តហោះនោះ។ ប៉ូលិសមិនបានរកឃើញភស្តុតាងនោះទេ ។ ចាស្ទីន ប៊ីប៊ើ នឹងចូលទៅបង្ហាញខ្លួនក្នុងតុលាការ ដើម្បីប្រឈមមុខនឹងទោសកំហុសរបស់ខ្លួននាពេលកន្លងមកនៅថ្ងៃទី១០ មីនា ឆ្នាំ២០១៤ ។
អំពើមួយចំនួនរបស់ចាស្ទីន បានបង្កភាពច្របូកច្របល់ និងបាត់បង់សណ្តាប់ធ្នាប់ក្នុងប្រទេសដូចជា បើកបរលើសល្បឿនកំណត់ ប្រព្រឹត្តអំពើហិង្សា និងប្រើប្រាស់ប័ណ្ណបើកបរហួសសុពលភាពជាដើម ៕
ចែករំលែកព័តមាននេះ