ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ដួង សុខគា ​រិះ​គន់​​អ្នក​សារ​ព័ត៌​មាន​​​​ថា​ផ្សាយ​​​រិះ​គន់នាំឱ្យ​អ្នក​សិល្បៈ​អស់​ផ្លូវ​ដើរ​​​ខណៈ​​មាន​អ្នក​សិល្បៈ​ខ្លះ​ប្រើ​ពាក្យ​អសុរោះ​ចំពោះអ្នកសារ​ព័ត៌​មាន​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ អ្នក​សិល្បៈ​ពហុ​ជំនាញ​លោក​​ដួង​ សុខ​គា​ ​បាន​​រិះ​គន់​​សារ​ព័ត៌​មាន​​ជុំវិញ​ការ​ចុះ​ផ្សាយ​មួយ​ចំនួន​ពី​​អ្នក​សិល្បៈ ​ដោយ​​​លោក​​​​ចាត់​ទុក​ការ​ចុះ​ផ្សាយ​​​រឿង​រ៉ាវ​ទាំង​នោះ​​ជា​បុព្វ​ហេតុ​នាំ​ឲ្យ​អ្នក​សិល្បៈ​អស់​ផ្លូវដើរ​ ។

អ្នក​សិល្បៈ​ដែល​មាន​សំនួន​វោ​ហារ​ហូរ​ដូច​ទឹក​លោក​ដួង សុខគា បាន​​សរសេរ​រិះ​គន់​ដល់​អ្នក​សារ​ព័ត៌​មាន​នៅ​លើបណ្តាញ​សង្គម​

រាជធានី​ភ្នំពេញ​ ៖ អ្នក​សិល្បៈ​ពហុ​ជំនាញ​លោក​​ដួង​ សុខ​គា​ ​បាន​​រិះ​គន់​​សារ​ព័ត៌​មាន​​ជុំវិញ​ការ​ចុះ​ផ្សាយ​មួយ​ចំនួន​ពី​​អ្នក​សិល្បៈ ​ដោយ​​​លោក​​​​ចាត់​ទុក​ការ​ចុះ​ផ្សាយ​​​រឿង​រ៉ាវ​ទាំង​នោះ​​ជា​បុព្វ​ហេតុ​នាំ​ឲ្យ​អ្នក​សិល្បៈ​អស់​ផ្លូវដើរ​ ។

អ្នក​សិល្បៈ​ដែល​មាន​សំនួន​វោ​ហារ​ហូរ​ដូច​ទឹក​លោក​ដួង សុខគា បាន​​សរសេរ​រិះ​គន់​ដល់​អ្នក​សារ​ព័ត៌​មាន​នៅ​លើបណ្តាញ​សង្គម​ហ្វេស​​ប៊ុក​​របស់​ខ្លួន​ ដោយ​​អម​ជា​មួយ​នឹង​ផ្ទាំ​ង​រូប​ថត​របស់​សារ​ព័ត៌​មាន​នៅ​ក្នុង​ស្រុក​មួយ​ដែល​​ចុះ​ផ្សាយ​ពី​តារា​ស្រីម្នាក់​​ប្រើ​ពាក្យ​សម្ដី​​អសុរោះ​​ដល់​អ្នក​សារ​ព័ត៌​មាន​សុទ្ធតែ«​​អា​ខ្មោច​សារ​ព័ត៌​មាន​»​​។

លោក​​ដួង​ សុខ​គា​ ​ បាន​ចាត់​ទុក​ការ​ចុះ​ផ្សាយ​​នោះ​មិន​​​ធ្វើ​ឲ្យ​ចំណេញ​ដល់​អ្នក​សិល្បៈ​រូប​នោះ​ឡើយ ​ហើយ​វា​អាច​ធ្វើ​ឲ្យ​អ្នក​សិល្បៈ​រូប​នោះ​អស់​ផ្លូវ​ដើ​រ​​នៅ​ក្នុង​អាជីព​របស់​ខ្លួន​​ ។

ដួង​ ​សុខ​គា​ បាន​សរសេរ​កាល​ពី​ពេល​​ ថ្មី​ៗ​នេះ​​​ថា«​​កា​សែត​ខ្លះ​ពិត​ជា​ចុះ​បំផ្លាញ​ផ្លូវ​ដើរ​របស់​​តារា​ខ្មែរ​ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​​ពី​អ្នក​អាន​របស់​ខ្លួន​ ។​ សូម​បង​ប្អូន​អ្នក​អាន​ពិចារ​ណា​ផង​ ។ ជីវិត​ឯក​ជន​អ្នក​ណា​ក៏​មាន​ដែរ​​​ មាន​​​រឿង​​ខ្លះ​ចុះ​ផ្សា​យ​វា​មិន​ចំណេញ​សោះ​ក៏​ចុះ​ដែរ​​ឱ្យ​តែ​គេ​គាំ​ទ្រ ។ ​មាន​កាសែត​ខ្លះមិន​បាន​សម្ភាសន៍​ផង​ចុះ​ផ្សាយ​ទៅ​ហើយ​ ។​ ជួន​កាល​សម្ភាសន៍​អី​ចេះ​ចុះ​ផ្សាយ​ផ្សេង​តែ​ខ្ជិល​រវល់​ ។ សូម​ជួយ​គិត​ផង​»។

​​​ការ​រិះ​គន់​នេះ​ចាត់​ទុក​ជា​រឿង​មួយ​ថ្មី​ទៀត​ក្នុង​ចង្កោម​អ្នក​សិល្បៈ​​ខ្មែរ​ដែល​បន្ត​រិះ​គន់​ដល់​​សារ​ព័ត៌​មាន​​ដែល​កន្លង​មក​ការ​រិះ​គន់​របស់​តារា​​មួយ​ចំនួន​ហាក់​ប្រើពាក្យមិនសម​ក្នុង​ពេល​​អ្នក​សារ​ព័ត៌​មាន​គ្រាន់​តែ​សរសេរ​ និង​ចុះ​ផ្សាយ​ទៅ​តាម​វិជ្ជា​ជីវៈ​របស់​ខ្លួន​ប៉ុណ្ណោះ ។
ជាក់​ស្ដែង​​កន្លង​មក​តារា​សម្តែង​ស្រី​មួយ​រូប​បាន​ប្រើ​ពាក្យ​​​​​អសុរោះ​យ៉ាង​ខ្លាំង​​លើ​អ្នក​សារ​ព័ត៌​មាន​ដោយ​បាន​ហៅ​អ្នក​សារ​ព័ត៌​មាន​សុទ្ធ​តែ«​​អាឆ្កែ»​។ ​ចំណែក​តារា​ចម្រៀង​ដែល​​​បាត​់​មុខ​ពី​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំលោក​​ទិត្យ​ វិច្ឆិកា​ ក៏​បាន​ប្រើ​ពាក្យ​ប្រមា​ថ​​​អ្នក​សារ​ព័ត៌​មាន​ថា​«​​​អណ្តើក​នៅ​ក្នុង​ស្នូក» ​ព្រម​ទាំង​​ពាក្យ​គ្រោត​គ្រាត​មួយ​ចំនួន​ទៀត​​​ ។

​​ពាក្យ​រិះ​គន់ ​​និង​​​ពាក្យ​មិន​សម​រម្យ​របស់​អ្នក​សិល្បៈ​មួយ​ចំនួន​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​​ ​វា​ក៏​អាច​ជះ​ឥទ្ធិ​ពល​មិន​ល្អ​ដល់​អាជីព​សិល្បៈ​របស់​​ពួក​​គេ​ផង​ដែរ​​ដោយ​សារ​​​ពាក្យ​ប្រមាថ​ទាំង​នោះ​​​​​ត្រូ​វ​បាន​​សារ​ព័ត៌​មាន​លើក​យក​មក​ចុះ​ផ្សាយ​​​​ដើម្បី​ឲ្យ​មហា​ជនបាន​ដឹង ​និង​វាយ​តម្លៃ ។​ ចំណុច​​នេះ​ចង់​មិន​ចង់​ការ​ប្រើ​ពា​ក្យ​​​សម្ដី​ដោយ​មិន​​​​គិត​ពិចារ​ណា​នោះ​ក៏​ជា​ហេតុ​នាំ​ឲ្យ​ប្រជា​ប្រិយ​ភាព​របស់​ពួក​គេ​ធ្លាក់​ចុះ​ ។​

​អ្នក​សារ​ព័ត៌មាន​មួយចំនួន​បាន​លើក​ឡើង​ថា ​អ្នក​សិល្បៈ​​កុំភ្លេច​ថា​ មួយ​ផ្នែក​នៃ​ភាព​ល្បី​ល្បាញ​របស់ខ្លួន​​ក៏​ជា​គុណ​បំណាច់​របស់​​សារ​ព័ត៌មាន​​​ដែរ ​​ហេតុ​នេះ​ប្រសិន​បើ​មាន​ការ​សាក​សួរពីរឿង​រ៉ាវ​អ្វី​មួយ​ពី​​​អ្នក​សារ​ព័ត៌​មាន ​អ្នក​សិល្បៈ​គួរ​​​​សហ​ការ​ជា​មួយ​​​ដើម្បី​ឲ្យ​ការ​ចុះ​ផ្សាយ​នោះ​​ច្បាស់​លាស់ ​​​​ចៀស​វាង​ការ​ភាន់​ច្រឡំ​ និង​ការ​យល់​ខុស​ពី​​មហា​ជន​​ ។​

​កន្លងមក​មាន​អ្នក​សិល្បៈ​​​មួយចំនួន​​តម្កើង​​ឫកមិន​ជួប​ និង​មិន​ផ្ដល់បទ​សម្ភាសន៍​​​​ឱ្យអ្នក​សារ​ព័ត៌មាន​​​​ទេ លុះ​​កា​រ​ផ្សាយ​​មាន​ការ​ខ្វះចន្លោះ​​ ឬ​មិន​ត្រូវ​ចិត្ត​ខ្លួន​ ទើប​បន្ទោស​​​​​​​​​​​​​​​​លើ​​​​អ្នក​សារ​ព័ត៌មាន​​​​ ។ ​​អ្នក​សារ​ព័ត៌មាន​​​ចង់បាន​ព័ត៌មាន​ត្រឹម​ត្រូវ​​​សម្រាប់​​ផ្ដល់ជូន​​​ប្រិយមិត្ត​អ្នក​អាន​ មិនចង់​​ផ្សាយ​អ្វី​ដែលមិន​​គ្រប់ជ្រុងជ្រោយ​​​​នោះទេ​ ដូច្នេះ​ទាល់​តែ​​មានការ​សហការ​​ពីប្រភព ​​រាប់​ទាំង​អ្នក​សិល្បៈ​ផង​ ​ ៕