យោងតាមគេហទំព័រសិល្បៈចេញផ្សាយកាលពីពេល ថ្មីៗនេះ ឱ្យដឹងថា នាង អីុលវីរ៉ា ឌីវីណាមីរ៉ា បានគ្រងមកុដបវរកញ្ញាឥណ្ឌូណេសីុឆ្នាំ២០១៤ ក្រោយពីផ្តួលបេក្ខនារីចំនួន៣៨រូបមកពីខេត្ត៣៣ទូទាំងប្រទេស ។ ការប្រទ្បងជ្រើសរើសបវរកញ្ញាឥណ្ឌូណេស៊ីប្រចាំឆ្នាំ២០១៤ ប្រារព្ធធ្វើនៅក្នុងសាលមហាស្រព Jakarta Convention Center ក្នុងទីក្រុងហ្សាការតា កាលពីថ្ងៃទី២៩ មករា ឆ្នាំ២០១៤ ។
បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែងច្រើនដំណាក់កាល ទីបំផុតនាងអីុលវីរ៉ា ឌីវីណាមីរ៉ា មកពីខេត្ត East Java បានទទួលជ័យជម្នះ ហើយត្រូវបានបំពាក់មកុដដោយអតីតបវរកញ្ញាចក្កវាឡឆ្នាំ២០១៣ គឺនាង Maria Gabriela Isler ។ ចំណែកឯបវរកញ្ញាដែលឈរលំដាប់ថ្នាក់លេខ២ គឺនាង Elfin Pertiwi មកពីកោះស៊ូម៉ាត្រា និងនាង Estelita Liana មកពីតំបន់ Yogyakarta ជាប់ចំណាត់ថ្នាក់លេខ៣ ។
នាងអីុលវីរ៉ា ឌីវីណាមីរ៉ា នឹងតំណាងរាជិនីសម្រស់ប្រទេសឥណ្ឌូណេស៊ីដើម្បីត្រៀមខ្លួនទៅចូលរួមប្រកួតប្រជែងបវរកញ្ញាចក្កវាទ្បប្រចាំឆ្នាំ២០១៤ គឺ «Miss Universe 2014» ដែលនឹងរៀបចំធ្វើទ្បើងក្នុងពេលខាងមុខនេះ៕
ចែករំលែកព័តមាននេះ