បទ​ចម្រៀង​ណាខ្លះ​សហកម្មសិទ្ធិ​របស់​លោ​កឯល ប៊ុ​ន​ណា ?


រាជធានី​ភ្នំពេញ​៖​លោ​កឯល ប៊ុ​ន​ណា គឺជា​អ្នកនិពន្ធ​ទំនុកច្រៀង និង​បទ​ភ្លេង​ដ៏​ល្បីឈ្មោះ​មួយ​រូប​តាំងពី​ជំនាន់​លោក​ស៊ី​ន ស៊ី​សា​មុត ដែល​នៅ​រស់រាន​មានជីវិត​នា​ពេល​បច្ចុប្បន្ន ។ លោក​បាន​សាង​ស្នាដៃ​បទ​ចម្រៀង​ជា​ច្រើន​បទ ក្នុង​នោះ​បទ​ខ្លះ​នៅ​តែ​ជាទី​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន ។ ក្នុង​បណ្តា​បទ​ចម្រៀង​ជា​ច្រើន​នោះ ក៏​មាន​បទ​ខ្លះ​ជា​សហកម្មសិទ្ធិ​រវាង​លោ​កឯល ប៊ុ​ន​ណា និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ។

សេចក្តីសម្រេច​ចុះ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៩ ស្តី​ពី​ការ​ប្រគល់​សិ​ទិ្ធ​គ្រប់គ្រង​បទ​ចម្រៀង​ជូន​លោ​កឯល ប៊ុ​ន​ណា ចំនួន​៣០ ក្នុង​នោះ​២៨​បទ​ជា​ការ​តែង​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ដោយ​លោក​ផ្ទាល់ និង​ចំនួន​២​បទ​ទៀត គឺជា​សហកម្មសិទ្ធិ ។

បទ​ចម្រៀង​សហកម្មសិទ្ធិ​របស់​លោ​កឯល ប៊ុ​ន​ណា គឺ​៖
១-​បទ​«​ម្លប់​ពោធិ៍​បាក់​ខែង​» គឺជា​សហកម្ម​សិ​ទិ្ធ​អ្នកនិពន្ធ ឬ​សហ​អ្នកនិពន្ធ និពន្ធ​បទ​ភ្លេង​ដោយ​លោ​កឯល ប៊ុ​ន​ណា ទំនុកច្រៀង​ដោយ លោក​ថា​ច់ ប៊ុ​ន​រឿ​ន ។
២-​បទ​«​ច​មៀង​ស្នេហា​» គឺជា​សហកម្ម​សិ​ទិ្ធ​អ្នកនិពន្ធ ឬ​សហ​អ្នកនិពន្ធ និពន្ធ​បទ​ភ្លេង​ដោយ​លោ​កឯល ប៊ុ​ន​ណា និង​ទំនុកច្រៀង​ដោយ​លោក អ៊ុំ ដ​រ៉ា ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បញ្ជាក់​ថា​មក​ទល់​នឹង​ពេល​នេះ​ក្រសួង​បាន​ប្រគល់​សិ​ទិ្ធ​គ្រប់គ្រង​នូវ​បទ​ចម្រៀង​គ្មាន​អ្នក​ទទួល​មរតក ឬ​គ្មាន​មរតកសាសន៍ ជូន​ដល់​ទាយាទ​អ្នកនិពន្ធ និង​អ្នកនិពន្ធ​ជំនាន់​ដើម​ដែល​នៅ​រស់រាន​បាន​ចំនួន ២០៣​បទ រួច​មក​ហើយ ។

ចំពោះ​បណ្តា​ទាយាទ​ដទៃ​ទៀត​ដែល​មាន​បំណង​ស្នើ​សុំ​គ្រប់គ្រង​សិ​ទិ្ធ​នូវ​បទ​ចម្រៀង​គ្មាន​អ្នក​ទទួល​មរតក ឬ​គ្មាន​មរតកសាសន៍ ក្រសួង​វប្បធម៌​ស្នើ​ឲ្យ​បន្ត​ខិតខំ​ស្វែងរក​ភស្តុ​តាង និង​ឯកសារ​ពាក់ព័ន្ធ ផ្សេង​ៗ​ទាក់ទិន​ស្នាដៃ​ជា​បទ​ចម្រៀង​ទាំងនោះ ដើម្បី​ដាក់​ស្នើ​សុំ​ក្រសួង​គ្រប់គ្រង ។

ទន្ទឹម​នេះ​ក្រសួង​វប្បធម៌​អំពាវនាវ​ដល់​បណ្តា​អ្នកនិពន្ធ ចាស់​ៗ​ដែល​នៅ​រស់រាន​មានជីវិត​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍​ប៉ុ​ល ពត អាច​ស្វែង​ភស្តុ​តាង និង​ឯកសារ​ពាក់ព័ន្ធ​ដើម្បី​ដាក់​ស្នើ​សុំ​ក្រសួង​គ្រប់គ្រង​ស្នាដៃ​តូរ្យតន្ត្រី ដែល​ខ្លួន​បាន​តែង​និពន្ធ ។

កន្លង​មក​សាច់ញាតិ​លោក​ស៊ី​ន ស៊ី​សា​មុត អ្នកស្រី​រស់ សេរី​សុទ្ធា និង​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ធ្លាប់​បាន​ទទួល​សិទ្ធិ​គ្រប់គ្រង​ស្នាដៃ​បទ​ចម្រៀង​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ