តារាស្រីវ័យក្មេងសោះ តែកុំមើលផ្ទះ តម្លៃកប់ពពក
ថៃ៖ សម្រាប់អ្នកដែលនិយមទស្សនារឿងថៃ អាចនឹងស្គាល់តារាសម្ដែងស្រីរូបនេះតាមរយៈរឿង Hormones កាលពីប៉ុន្មានឆ្នាំមុន ដែលនោះគឺនាង Sutatta Udomsilp វ័យ ២២…
ថៃ៖ សម្រាប់អ្នកដែលនិយមទស្សនារឿងថៃ អាចនឹងស្គាល់តារាសម្ដែងស្រីរូបនេះតាមរយៈរឿង Hormones កាលពីប៉ុន្មានឆ្នាំមុន ដែលនោះគឺនាង Sutatta Udomsilp វ័យ ២២…
ថៃ៖ សម្រាប់អ្នកដែលនិយមទស្សនារឿងថៃ អាចនឹងស្គាល់តារាសម្ដែងស្រីរូបនេះតាមរយៈរឿង Hormones កាលពីប៉ុន្មានឆ្នាំមុន ដែលនោះគឺនាង Sutatta Udomsilp វ័យ ២២ ឆ្នាំ។ ស្នាដៃសម្ដែងរបស់នាងក៏មិនចាញ់តារារៀមច្បងឡើយ ហើយថែមទាំងជាតារាដែលល្បីជួរមុខរបស់ថៃទៀតផង ។
ពេលចុងក្រោយនេះ Sutatta Udomsilp បានបើកឱ្យទស្សនាផ្ទះរបស់នាងជាលើកដំបូង ដែលពីមុនមកមានព័ត៌មានថាផ្ទះរបស់នាងមានតម្លៃយ៉ាងថ្លៃគឺជាង ១០០ លានបាតថៃ (ឬប្រមាណជាង ៣ លានដុល្លារអាមេរិក) តែមិនទាន់មានកម្មវិធីទូរទស្សន៍ណាចុះទៅថតដែរ។
ផ្ទះរបស់នាងគឺពិតជាថ្លៃណាស់ សម្រាប់តារាសម្ដែងវ័យក្មេងរូបនេះ ដែលវាថ្លៃតាំងពីតួផ្ទះទាំងមូលរហូតដល់ផ្នែកខាងក្នុងផ្ទះតែម្ដង ព្រោះគ្រាន់តែរបស់ទ្រព្យនោះក៏តម្លៃ ១០ លានបាតទៅហើយ។
បើនិយាយពីបន្ទប់ទទួលភ្ញៀវវិញ គឺតុបតែងអស់ប្រាក់ ៣ លានបាត។ ក្រៅពីនេះ ការរៀបចំតុបតែងផ្សេងៗគឺជាស្នាដៃរបស់ម្ដាយប៉ាន់ប៉ាន់ ដែលភាគច្រើនធ្វើឡើងតាមការចូលចិត្តផ្ទាល់ខ្លួន ទើបធ្វើឱ្យក្រៅផ្ទះនិងក្នុងផ្ទះមានសុទ្ធតែគ្រឿងឈើ របស់បុរាណៗ និងរបស់ធ្វើដោយដៃជាច្រើន៕
ប្រភព ៖ tnews , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ