ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​អាច​ចេញ​ផុត​ពី​អារម្មណ៍​មួល​ម៉ៅ​ខ្លាំង គ្រាន់តែ​សាក​ល្បង​៣ក្បាច់​នេះ​ប៉ុណ្ណោះ

4 ឆ្នាំ មុន

យើងខ្ញុំ​ជឿជាក់​ថា អ្នក​ទាំងអស់​គ្នា​បានដឹង​ពី​ផល​ប៉ះពាល់​នៃ​ការ​មាន​អារម្មណ៍​មួល​ម៉ៅ​មក​លើ​សុខភាព​រួច​មក​ហើយ​។ ដូចនេះ ថ្ងៃនេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​ដោះស្រាយ​វិញ​ម្តង​។ តើ​មាន​អ្វី​ខ្លះទៅ? ១-អ្នក​គួរតែ​ខំប្រឹង​រក្សា​អារម្មណ៍​ឲ្យ​ស្ងប់ នៅ​ពេល​ដែល​ប្រទះ​នឹង​បញ្ហា​អ្វីមួយ ទើប​អ្នក​មិនឆាប់​កើត​មាន​អារម្មណ៍​មួល​ម៉ៅ​ឡើង​មក​។ នៅ​ពេល​ដែល​អ្នក​អាច​ទប់​អារម្មណ៍​បាន…

យើងខ្ញុំ​ជឿជាក់​ថា អ្នក​ទាំងអស់​គ្នា​បានដឹង​ពី​ផល​ប៉ះពាល់​នៃ​ការ​មាន​អារម្មណ៍​មួល​ម៉ៅ​មក​លើ​សុខភាព​រួច​មក​ហើយ​។ ដូចនេះ ថ្ងៃនេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​ដោះស្រាយ​វិញ​ម្តង​។ តើ​មាន​អ្វី​ខ្លះទៅ?

១-អ្នក​គួរតែ​ខំប្រឹង​រក្សា​អារម្មណ៍​ឲ្យ​ស្ងប់ នៅ​ពេល​ដែល​ប្រទះ​នឹង​បញ្ហា​អ្វីមួយ ទើប​អ្នក​មិនឆាប់​កើត​មាន​អារម្មណ៍​មួល​ម៉ៅ​ឡើង​មក​។ នៅ​ពេល​ដែល​អ្នក​អាច​ទប់​អារម្មណ៍​បាន នោះ​មិន​ត្រឹមតែ​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទេ ថែម​ទាំង​អាច​ជួយ​ដោះស្រាយ​បញ្ហា​បាន​ទៀត​ផង​។

២-អ្នក​គួរតែ​ចេះ​បង្វែ​ល​អារម្មណ៍​អ្នក​ចេញពី​ស្ថានភាព​ដែល​អាច​ធ្វើ​ឲ្យ​អារម្មណ៍​មួល​ម៉ៅ​នេះ ដោយ​អ្នក​អាច​អាន​សៀវភៅ លេងល្បែង មើល​ទូរទស្សន៍ ឬ​ដើរ​ហាត់ប្រាណ​ជាដើម​។ ការ​ធ្វើ​បែប​នេះ អាច​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ឆាប់​ល្អ​ឡើង​វិញ ដោយ​មិន​ងាយ​ឆេវឆាវ​ឡើយ​។

៣-អ្នក​ក៏​អាច​និយាយ​ចេញ​មក​អស់ ដោយ​និយាយ​ប្រាប់​មិត្ត​អ្នក ឬ​ស្រែក​ចេញ​មក ឬ​ទៅ​ញ៉ាំ​អាហារ​ជាដើម ដើម្បី​ឲ្យ​អារម្មណ៍​អ្នក​រាង​ធូ​ល មិន​តានតឹង នោះ​អ្នក​នឹង​មិនកើត​មាន​អារម្មណ៍​មួល​ម៉ៅ​នេះ​ទេ​។ ដូចនេះ ដើម្បី​សុខភាព អ្នក​គួរតែ​ប្រើ​វិធី​៣​នេះ ដើម្បី​កំចាត់​អារម្មណ៍​មួល​ម៉ៅ​ចេញ​ឲ្យ​បាន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ