ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​តារា​សម្ដែង​៤​រូប​ដែល​ផលិតករ​ថៃ​ចូល​ចិត្ត​បំផុត

4 ឆ្នាំ មុន

ថៃ​៖ ផលិតករ​កុន​ទាំងនេះ​មានការ​ចាប់អារម្មណ៍ និង​ចូល​ចិត្ត​នូវ​ស្នាដៃ​សម្ដែង​របស់​តារា​សម្ដែង​ស្រី​មួយ​ចំនួន​ជា​ពិសេស ទើប​ធ្វើ​ឱ្យ​ពួក​គេ​ស្ថិត​ក្នុង​ដួងចិត្ត​របស់​ផលិតករ​កុន​ថៃ និង​តែង​លេចមុខ​ក្នុង​រឿង​ភាគ​ជា​ច្រើន ។ 1/. Anne Thongprasom Anne…

ថៃ​៖ ផលិតករ​កុន​ទាំងនេះ​មានការ​ចាប់អារម្មណ៍ និង​ចូល​ចិត្ត​នូវ​ស្នាដៃ​សម្ដែង​របស់​តារា​សម្ដែង​ស្រី​មួយ​ចំនួន​ជា​ពិសេស ទើប​ធ្វើ​ឱ្យ​ពួក​គេ​ស្ថិត​ក្នុង​ដួងចិត្ត​របស់​ផលិតករ​កុន​ថៃ និង​តែង​លេចមុខ​ក្នុង​រឿង​ភាគ​ជា​ច្រើន ។

1/. Anne Thongprasom

Anne Thongprasom ក្រោយ​ពី​បាន​ប្ដូរ​មក​ជា​ផលិតករ​កុន​វិញ​នាង​បាន​ចូល​ចិត្ត​តារា​ជំនាន់​ក្រោយ​ម្នាក់​ជា​ខ្លាំង គឺ​នាង Kimmy-Kimberley Anne Tiamsiri ។ នាង​បាន​ផលិត​រឿង​៣ និង​ឱ្យ Kimberley សម្ដែង​ដូច​ជា​រឿង «Punya Chon Kon Krua», «Ab Ruk Online», និង​រឿង «Piang Chai Kon Nee Mai Chai Poo Wised» ។

2/. Nong Arunosha

តារា​សម្ដែង​ដែល​នាង​ពេញចិត្ត​ជាងគេ​នោះ​គឺ Janie Thienphosuwan ទើប​ធ្វើ​ឱ្យ​ផលិតករ​កុន​រូប​នេះ ឱ្យ​តារា​ស្រី Janie សម្ដែង​ក្នុង​រឿង​ជា​ច្រើន​ដូច​ជា​រឿង «Yok Lai Mek», «Suay Rerd Cherd Sode», «Rang Ngao», «Dao Kiew Deun», «Kam Lai Mas», និង​រឿង «Rang Ngao 2»​។

3/. Off Pongpat

Off Pongpat ចូល​ចិត្ត​ទឹកដៃ​សម្ដែង​របស់​តារា​ស្រី Taew Natapohn ហើយ​លោក​បាន​ធ្វើការ​ជាមួយ Taew ចំនួន ៦ រឿង​មក​ហើយ​ដូច​ជា «Hua Jai Song Park», «Dong Poo Dee», «Wieng Roy Dao», «Suparburoot Jutathep: Khun Chai Ratchanon», «Luead Mung Korn: Raed», «Rak Nakara», និង​រឿងកុន​«Nakee វគ្គ​2»​។

4/. Aom Phiyada

តារា​ស្រី​រៀមច្បង Aom តែង​ជ្រើសរើស Vill Wannarot ឱ្យ​សម្ដែង​ជា​តួឯក​ស្រី សម្រាប់​រឿង​ភាគ​របស់​នាង​៕

ប្រភព ៖ thaiupdate , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ