ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់​ ឆាយ​ទី​ ទទួល​ស្គាល់​ថា​ បាន​សម្តែង​ជាមួយ​នី​ មុនី​នាថ​ ធ្វើ​ឱ្យ​ខ្លួន​មាន​កេរ្តិ៍​ឈ្មោះ​លេច​ត្រដែត​ឡើង​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ លោក​អង់​ ឆាយ​ទី​ ជា​តួ​អង្គ​ប្រុស​មាន​ការ​ទទួល​ស្គាល់​ចំពោះ​ទេព​កោសល្យ​ពី​ទស្សនិក​ជន​ បន្ទាប់​ពី​បាន​រួម​សម្តែង​ជា​មួយ​តារា​ស្រី​ពូកែ​បង្ហូរ​ទឹក​ភ្នែក​នី​ មុនី​នាថ​ ក្នុង​ខ្សែ​ភាព​យន្ត​ភាគ​រឿង​ «សន្យា​ស្នេហ៍» នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​សុីធី​អិន​ ។​ ដោយ​សារ​តែ​រឿង​នោះ​ហើយ​ ទើប​ធ្វើ​ឱ្យ​តារា​ប្រុស​ម្នាក់​នេះ​មាន​ប្រជា​ប្រិយ​ភាព​ហក់​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ ។​ កាល​ពី​មិន​ទាន់​បាន​ជួប

រាជធានីភ្នំពេញ​ ៖ លោក​អង់​ ឆាយ​ទី​ ជា​តួ​អង្គ​ប្រុស​មាន​ការ​ទទួល​ស្គាល់​ចំពោះ​ទេព​កោសល្យ​ពី​ទស្សនិក​ជន​ បន្ទាប់​ពី​បាន​រួម​សម្តែង​ជា​មួយ​តារា​ស្រី​ពូកែ​បង្ហូរ​ទឹក​ភ្នែក​នី​ មុនី​នាថ​ ក្នុង​ខ្សែ​ភាព​យន្ត​ភាគ​រឿង​ «សន្យា​ស្នេហ៍» នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​សុីធី​អិន​ ។​ ដោយ​សារ​តែ​រឿង​នោះ​ហើយ​ ទើប​ធ្វើ​ឱ្យ​តារា​ប្រុស​ម្នាក់​នេះ​មាន​ប្រជា​ប្រិយ​ភាព​ហក់​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ ។​ កាល​ពី​មិន​ទាន់​បាន​ជួប សម្តែង​ជាមួយ​នី​ មុនី​នាថ​ លោក​អង់​ ឆាយ​ទី​ ប្រឡូក​ក្នុង​ពិភព​សិល្បៈ​យូរ​ឆ្នាំ​កន្លង​មក​ហើយ​ តែ​មិន​មាន​លទ្ធ​ផល​គួរ​ឱ្យ​កត់​សម្គាល់​ទេ។​

តារា​ប្រុស​រូប​នេះ​ទទួល​ស្គាល់​ថា​ ធ្វើ​ជា​តួ​ឯក​ជាមួយ​កញ្ញា​នី​ មុនី​នាថ​ ពិត​ជា​យឹត​យោង​ឱ្យ​លោក​ងើប​មុខ​ខ្លាំង​នៅ​លើ​វិថី​សិល្បៈ​ និង​កាន់​តែ​មមា​ញឹក​ជាង​មុន​ ។​ ដោយ​សារ​តែ​ខ្សែ​រឿង​ភាគ​ «សន្យា​ស្នេហ៍» ដែល​ចាក់​បញ្ចាំង​រៀង​រាល់​ថ្ងៃ​ចន្ទ​ រហូត​ដល់​ថ្ងៃ​ពុធ​ នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​សុីធី​អិន​ ជា​ប្រភេទ​ខ្សែ​រឿង​មនោ​សញ្ចេតនា​ជ្រាល​ជ្រៅ​ធ្វើ​ឱ្យ​មហា​ជន​ច្រើន​ចាប់​អារម្មណ៍​តាម​ដាន​ទស្សនា​ ។ ម្យ៉ាង​ទៀត​មក​ពី​តួ​អង្គ​ប្រុស​ និង​តួ​អង្គ​ស្រី​សុទ្ធ​តែ​ជា​អ្នក​ពូកែ​សម្តែង​ឈុត​ឆាក​គួរ​ឱ្យ​ទាក់​ទាញ​ ពិសេស​លោក​ឆាយ​ទី​ និង​មុនី​នាថ​ ជា​តួ​អង្គ​ឯក​សំខាន់​បាន​សម្តែង​ក្នុង​ឈុត​ឆាក​ស្នេហា​កម្សត់​ស្រក់​ទឹក​ភ្នែក​យ៉ាង​ល្អ​ ធ្វើ​ឱ្យ​តារា​២​ដួង​នេះ​ទទួល​បាន​ការ​កោត​សរសើរ​ពី​អ្នក​ទស្សនា​ ។​

លោក​អង់​ ឆាយ​ទី​ ដែល​ប្រាថ្នា​ក្លាយ​ជា​តារា​ល្បី​ឈ្មោះ​យូរ​មក​ហើយ​នោះ​សប្បាយ​ចិត្ត​មិន​ស្ទើរ​ទេ​ នៅ​ពេល​សំឡេង​គាំទ្រ​កាន់​តែ​ផុស​ឡើង​ជាង​មុន​តាម​រយៈ​ខ្សែ​រឿង​ដែល​ខ្លួន​សម្តែង​ចុង​ក្រោយ​នេះ​ ។​ ព្រោះ​តែ​សម្តែង​សុី​ចង្វាក់​គ្នា​ល្អ​ជាមួយ​នី​ មុនី​នាថ​ បែប​នេះ​ហើយ​ទើប​ពួក​គេ​ធ្លាប់​រង​ពាក្យ​ចចាម​អារ៉ាម​ស្នេហា​ក្រៅ​ឆាក​ ហើយ​មាន​គេ​តាម​សួរ​នាំ​ដេញ​ដោល​មិន​ស្ទើរ​ទេ​ ទម្រាំ​តែ​ ម្នាក់ៗ​រលាស់​ខ្លួន​ចេញ​ពី​ព័ត៌​មាន​មួយ​នេះ​បាន​ ហើយ​មហា​ជន​ឈប់​ងឿង​ឆ្ងល់​ទៀត​ ដោយ​សារ​តែ​ល្បី​ថា​ នី​ មុនី​នាថ​ មាន​ម្ចាស់​ស្នេហ៍​ជា​អ្នក​នៅ​ក្រៅ​ប្រទេស​ ។​

ជួប​ជាមួយ​តារា​ប្រុស​ទើប​តែ​ឡើង​កូដ​លោក​អង់​ ឆាយ​ទី​ ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​កាល​ពី​ពេល​ ថ្មីៗ​នេះ​ថា​ លោក​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ តែ​នៅ​មិន​ទាន់​ទទួល​បាន​លទ្ធ​ផល​គាប់​ប្រសើរ​ឡើយ​ ក្រៅ​ពី​មាន​ការ​ងារ​ មួយៗ​ហក់​ចូល​មក​ ។​ មួយ​រយៈ​នេះ​លោក​យល់​ថា​ ខ្លួន​ឯង​ប្លែក​ណាស់​មាន​គេ​ហៅ​សម្តែង​គួរ​ឱ្យ​កត់​សម្គាល់​តាំង​ពី​បាន​ដើរ​តួ​ឯក​ជាមួយ​កញ្ញា​នី​ មុនី​នាថ​ នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​សុីធី​អិន​មក​ គឺ​ អ្នក​ណាៗ​ក៏​ស្គាល់​ច្រើន​ ធ្វើ​ឱ្យ​យល់​ថា​ ខ្លួន​ឯង​អាច​មាន​ឈ្មោះ​បោះ​សំឡេង​នឹង​គេ​ហើយ​ក្នុង​ទំព័រ​សិល្បៈ​ ។​ ពេល​ចាប់​ផ្តើម​ផុស​ឡើង​នេះ​ ធ្វើ​ឱ្យ​លោក​សប្បាយ​ចិត្ត​ ព្រោះ​តារា​ប្រុស​មិន​ងាយ​បាន​ល្បី​ស្រួល​ឡើយ​ ទាល់​តែ​បាន​សម្តែង​រឿង​អ្វី​មួយ​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ ទើប​ឡើង​ប្រជា​ប្រិយ​ភាព​បាន​ ។​

តារា​ប្រុស​ដែល​ផ្តើម​ចេញ​ពី​កម្ម​វិធី​ប្រកួត​ស្រី​ស្អាត​ ប្រុស​ស្អាត​ នៅ​ទូរ​ទស្សន៍​សុីធី​អិន​ កាល​ពី​ឆ្នាំ​២០០៨​រូប​នេះ​ បាន​ថ្លែង​ថា​ «ខ្ញុំ​បាន​មុនី​នាថ​ ជួយ​លើក​មុខ​ច្រើន​មែន​ទែន​នៅ​ពេល​សម្តែង​ជាមួយ​នាង​ ។​ ប្រការ​សំខាន់​ដោយ​សារ​តែ​យើង​ព្យាយាម​សម្តែង​ឱ្យ​បាន​ដិត​ដល់​ថែម​ទៀត​ ។ ពេល​ជួប​ជាមួយ​តួ​គេ​ល្បី​ស្រាប់​ ហើយ​យើង​អាច​សម្តែង​បាន​យ៉ាង​រលូន​ទៀត​នោះ​កាន់​តែ​ជួយ​ឱ្យ​យើង​បាន​ហក់​ទៅ​មុខ​ដូច​អំឡុង​ពេល​នេះ​តែ​ម្តង​។​ ខ្ញុំ​រីក​រាយ​ជា​ពន់​ពេក​នៅ​ពេល​ដែល​ក្តី​ប្រាថ្នា​របស់​ខ្លួន​សម្រេច​បាន​ខ្លះ​ បើ​ទោះ​ជា​ខ្ញុំ​នៅ​មិន​ទាន់​ហក់​ឡើង​ខ្លាំង​ដូច​រៀម​ច្បង​ តែ​ក៏​ពេល​នេះ​បាន​ទទួល​ការ​ងារ​ជា​បន្ត​បន្ទាប់​ មាន​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​ទាក់​ទង​ថត​នេះ​ ថត​នោះ​រាប់​តាំង​ពី​កម្ម​វិធី​ហ្គេម​កម្សាន្ត​ជា​ដើម​ គឺ​មាន​ច្រើន​ ។​

លើស​ពី​នោះ​ ខ្ញុំ​ក៏​ជាប់​ឈ្មោះ​ជា​បេក្ខ​ជន​ប្រកួត​លើក​ពាន​អប្សរា​ ជាមួយ​អ្នក​សិល្បៈ​មួយ​ចំនួន​ទៀត​ ដែល​ទាំង​នេះ​ហើយ​កាន់​តែ​ជួយ​ឱ្យ​ខ្ញុំ​បាន​ចេញ​មុខ​ស្រូប​យក​ពិន្ទុ​តាម​រយៈ​ការ​​បង្ហាញ​ទេព​កោសល្យ​ ។ ខ្ញុំ​រំពឹង​ថា​ កេរ្តិ៍​ឈ្មោះ​របស់​ខ្ញុំ​កាន់​តែ​កើន​ជាង​ឆ្នាំ​មុន​សម្រាប់​រដូវ​កាល​២០១៤​នេះ​» ៕​