ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈុ​ម​ភូ អា​រ៉ៈ​យ៉ា លេង​ឈុត​ណា​ក៏​នៅ​តែ​ស្អាត ពិសេស​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូ​ដ​នៅ​ប៉ា​រី​ស

4 ឆ្នាំ មុន

បើ​ទោះជា​ពេល​នេះ នាង​បាន​ក្លាយជា​ម្ដាយ​គេ និង​មានកូន​ភ្លោះ​ពីរ​នាក់​ហើយ​ក្ដី​ក៏ Araya A. Hargate វ័យ​៣៨​ឆ្នាំ នៅ​តែ​រក្សា​ភាព​ស្រស់​ស្អាត​ដដែល ។ នាង​ទើបបាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូ​ដ​លំដាប់​ពិភពលោក​នៅ​ក្រុងប៉ារីស…

បើ​ទោះជា​ពេល​នេះ នាង​បាន​ក្លាយជា​ម្ដាយ​គេ និង​មានកូន​ភ្លោះ​ពីរ​នាក់​ហើយ​ក្ដី​ក៏ Araya A. Hargate វ័យ​៣៨​ឆ្នាំ នៅ​តែ​រក្សា​ភាព​ស្រស់​ស្អាត​ដដែល ។ នាង​ទើបបាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូ​ដ​លំដាប់​ពិភពលោក​នៅ​ក្រុងប៉ារីស ប្រទេស​បារាំង គឺ​កម្មវិធី Paris Fashion Week Haute Couture Fall/ Winter 2019 ។

ក្រៅពី​បាន​សាង​ការ​ចាប់អារម្មណ៍​ដល់​ហ្វ៊ែ​ន​ៗ​អ្នកគាំទ្រ​តាម​រយៈ​ការ​បើក​បង្ហាញខ្លួន​ក្នុង​ឈុត Finale ដ៏​លេចធ្លោ​នោះ ឈុ​ម ភូ ក៏​បាន​នាំ​យក​នូវ​ឈុត​ស្អាត​ៗ​ជា​ច្រើន​ទៀត ទៅ​បង្ហាញ​ក្នុង​កម្មវិធី​នោះ​ដោយ​នាង​ក៏​បាន​បង្អួត​សម្រស់​ដ៏​ស្អាត និង​សិច​ស៊ី​របស់​នាង​នៅ​ក្នុង​កម្មវិធី​នោះ ។

ក្នុង​ឈុត​នីមួយ​ៗ​របស់​នាង គឺ​មិន​ធ្វើ​ឱ្យ​អ្នកចូលរួម និង​អ្នក​ទស្សនា​ខកបំណង​ឡើយ ។ ចង់​ឃើញ​ឈុត​ស្អាត​ដែល​នាង​បង្ហាញ​នោះ​យ៉ាងណា​តោះ​! ទៅ​មើល​ទាំងអស់​គ្នា !

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ