ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥​យ៉ាង​ពី​តារា​សម្ដែង​ប្រុស​កូរ៉េ Song Joong Ki ដែល​ទើប​ល្បី​រឿង​លែងលះ​គ្នា​ជាមួយ​ភរិយា

4 ឆ្នាំ មុន

កូរ៉េ ៖ មក​ដឹង​រឿង​៥​យ៉ាង​ពី​តួឯក​ប្រុស​កូរ៉េ ដែល​ល្បី​ក្នុង​រឿង​ភាគ «Descendants of the Sun» គឺ​លោក សុង…

កូរ៉េ ៖ មក​ដឹង​រឿង​៥​យ៉ាង​ពី​តួឯក​ប្រុស​កូរ៉េ ដែល​ល្បី​ក្នុង​រឿង​ភាគ «Descendants of the Sun» គឺ​លោក សុង ជុង​គិ (Song Joong Ki)

1 . សង្ហា​ដោយ​មិន​កែ​សម្ផស្ស
បើសិនជា​និយាយ​ដល់​តារា​កូរ៉េ មនុស្ស​ជា​ច្រើន​អាច​នឹង​នឹកឃើញ​ដល់​ការ​វះកាត់​កែ​សម្ផស្ស​របស់​តារា​ទាំងនោះ ។ ប៉ុន្តែ​សម្រាប់​តារា​សម្ដែង​មួយ​នេះ​វិញ គឺ​មិន​បាន​ឆ្លងកាត់​ការ​កែ​សម្ផស្ស​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ​លោក​មាន​រូបរាង​សង្ហា តាំងពី​កំណើត ហើយ​លោក​មាន​ស្នាមញញឹម​ដ៏​គួរ​ឱ្យ​ស្រឡាញ់​តែ​ម្ដង ។

2 . មុខ​ក្មេង​ជាង​វ័យ
សាក​ទាយ​អាយុ​តាម​រយៈ​ផ្ទៃមុខ​របស់ សុង ជុង​គិ ទៅ​មើល​ជឿ​ថា មនុស្ស​ជា​ច្រើន​អាច​នឹង​គិត​ថា លោក​ទើប​មាន​អាយុ​ម្ភៃ​ឆ្នាំ​ជាង​អី​ប៉ុណ្ណោះ តែ​តាម​ពិត​លោក​មាន​អាយុ​៣៤​ឆ្នាំ​ហើយ ដោយ​លោក​បាន​កើត​នៅ​ថ្ងៃ​ទី​១៨ កញ្ញា ១៩៨៥ នា​ក្រុង Daejeon ប្រទេស​កូរ៉េ​ខាងត្បូង ។ លោក​ជា​កូនប្រុស​កណ្ដាល ដោយ​លោក​មាន​បងប្រុស​ម្នាក់ និង​ប្អូនស្រី​ម្នាក់ ។

3 . រៀន​ពូកែ​ណាស់
ចំពោះ​តារា​កូរ៉េ​ដែល​រៀន​ពូកែ​ៗ ជុង​គិ ក៏​ជាតា​រា​មួយ​រូប ដែល​ស្ថិត​ក្នុង​លំដាប់​អ្នករៀន​ពូកែ​ម្នាក់​បើ​ធៀប​នឹង​អ្នកសិល្ប​ដទៃ ។ លោក​រៀន​នៅ​វិទ្យាល័យ Namdaejeon ហើយ​បន្ត​រៀន​ថ្នាក់ឧត្តម​សិក្សា​នៅ​សាកលវិទ្យាល័យ Sungkyunkwan ។

4 . ជា​អ្នក​ស្រឡាញ់​កីឡា
ឃើញ​មុខ​ស្អាត​បែប​នេះ តែ​លោក​ក៏​ជា​អ្នក​ស្រឡាញ់​ខាង​វិស័យ​កីឡា​ផង​ដែរ ។ ត្រឡប់​ទៅ​វ័យ​សិក្សា​វិញ ជុង​គិ បាន​មានឱកាស​ចូលរួម​ប្រកួត​ជិះ​ស្គី​ចម្ងាយ​ខ្លី​លំដាប់​ប្រទេស​ផង​ដែរ ។ ក្រៅពី​នេះ​លោក​បាន​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ ៣​លើក ហើយ​ឈ្នះ​ក្នុង​ការ​ប្រកួត​កីឡា​ធំ​ៗ​នោះ​ដែរ នា​ពេល​ដែល​លោក​នៅ​រៀន​ថ្នាក់មធ្យមសិក្សា ។ តែ​ក្រោយមក​លោក​ក៏​រង​របួស ហើយ​បាន​ផ្អាក​ពី​ផ្នែក​កីឡា​នោះ​មក ។ លោក​ជា​មនុស្ស​ចូល​ចិត្ត​កីឡា​គ្រប់​ប្រភេទ តែ​លោក​ចូល​ចិត្ត​កីឡាបាល់ទាត់​ខ្លាំង​ជាងគេ ។

5 . រឿង​ស្នេហា​របស់​តារា​ប្រុស​រូប​នេះ
បើ​និយាយ​ពី​រឿង​ស្នេហា​វិញ ជុង​គិ មិនសូវ​មានរឿង​រ៉ាវ​ស្នេហា​អី​ច្រើន​ដែរ តែ​ក្នុង​ឆ្នាំ​២០១០ លោក​បាន​ផ្ដល់​បទ​សម្ភាស​ថា លោក​ធ្លាប់​មាន​ស្នេហា​មក​៤​នាក់​ហើយ ដែល​ជានា​រី​ក្រៅ​សិល្ប​ទាំងអស់ ។ អ្វី​ដែល​សំខាន់​លោក​ក៏​បាន​និយាយ​ដល់​ការ​ថើប​ដំបូង​នៅ​ចំណត​ឡានក្រុង​ទៀត​ផង មុន​នឹង​បាន​រៀប​ការ​ជាមួយ​តារា​សម្ដែង​នាង សុង ហេ​ក្យូ (Song Hye Kyo) កាលពី​ថ្ងៃ​ទី ៣១ តុលា ២០១៧ ។

តែ​ក្រោយមក​មិន​ដល់​២​ឆ្នាំ​ផង តំណាង​មេធាវី​របស់ សុង ជុង​គិ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថា កាលពី​ថ្ងៃ​ទី​២៦ មិថុនា ២០១៩ កន្លង​ទៅ​ថ្មី​ៗ​នេះ​ថា ក្នុង​នាម​ជា​មេធាវី​របស់​លោក ជុង​គិ លោក​បាន​ដំណើរការ​ស្នើ​សុំ​លែងលះ​ជាមួយនឹង​ហេ​ក្យូ រួច​ហើយ​ឯ​តុលាការក្រុង​សេ​អ៊ូ​ល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ