ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡេក​មក​មើល​រថយន្ត SUV មាឌតូច​ច្រឡឹង​​​មួយ​នេះ យុវវ័យ​គ្រប់​គ្នា​ដឹង​តែ​បាក់​ចិត្ត​​ស្តូក​តែ​ម្តង

4 ឆ្នាំ មុន
  • ភ្នំពេញ

បច្ចុប្បន្ន​នេះ រថយន្ត​ប្រភេទ SUV ទទួល​បានការ​ពេញ​និយម​គួរ​ឲ្យ​កត់សម្គាល់ ដោយសារ​រថយន្ត​ប្រភេទ​នេះ អាច​ប្រើប្រាស់​បាន​ច្រើន​កាលៈទេសៈ មិន​ថា​សម្រាប់​ធ្វើការ ឬ​ដំណើរ​កម្សាន្ត​នោះ​ទេ​។ ភាគច្រើន អ្នក​ដែល​ជ្រើសរើស​រថយន្ត​ប្រភេទ​នេះ…

បច្ចុប្បន្ន​នេះ រថយន្ត​ប្រភេទ SUV ទទួល​បានការ​ពេញ​និយម​គួរ​ឲ្យ​កត់សម្គាល់ ដោយសារ​រថយន្ត​ប្រភេទ​នេះ អាច​ប្រើប្រាស់​បាន​ច្រើន​កាលៈទេសៈ មិន​ថា​សម្រាប់​ធ្វើការ ឬ​ដំណើរ​កម្សាន្ត​នោះ​ទេ​។ ភាគច្រើន អ្នក​ដែល​ជ្រើសរើស​រថយន្ត​ប្រភេទ​នេះ ​យក​ទៅ​ប្រើប្រាស់​ដោយសារ​រថយន្ត SUV មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប និង​មាន​សុវត្ថិភាព​ខ្ពស់​។

ដោយ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​បត់បែន​បាន​នៅ​ក្នុង​ទីក្រុង សន្សំ​សំចៃ​ប្រេង និង​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់ ធ្វើ​ឲ្យ​រថយន្ត Ford Ecosport ដែល​ជា​ប្រភេទ​រថយន្ត SUV ខ្នាត​តូច​នេះ​ទទួល​បានការ​ពេញ​និយម នេះ​ក៏​ដោយសារ​តែ​សមត្ថភាព​អាច​បត់បែន​ទៅ​តាម​គ្រប់​តម្រូវ​ប្រចាំ​ថ្ងៃ​របស់​យើង ដូច​ជា​ការ​ប្រើ​ប្រាស់​នៅ​ក្នុង​ទីក្រុង ឬ​ការ​ដើរ​កម្សាន្ត​តាម​ខេត្ត​ចុង​ស​ប្ដា​ហ៍​ជាដើម​។

ជាមួយ​រថយន្ត Ford Ecosport ការ​បើកបរ​ផ្លូវ​ឆ្ងាយ​កាន់តែ​សប្បាយ​រីករាយ និង​ចំណាយ​កាន់តែ​តិច ព្រោះ Ford Ecosport បាន​បំពាក់​ដោយ​ម៉ាស៊ីន Ecoboost ទំហំ 1.0L តែ​មាន​កម្លាំង​ខ្លាំង ស៊ីប្រេង​តិច និង​មិន​ប៉ះពាល់​បរិស្ថាន​ទៀត​ផង​។

សម្រាប់​ការ​បើកបរ​នៅ​ក្នុង​ទីក្រុង​ដែល​មាន​ផ្លូវ​ស្ទះ​តូច​ចង្អៀត ពិបាក​ចត​ឡាន​ក៏​លែង​ជា​បញ្ហា​ទៀត​ដែរ ព្រោះ Ford Ecosport មាន​រាង​តូច​ល្មម ងាយស្រួល​រក​កន្លែង​ចត​។ ម្យ៉ាងទៀត​រថយន្ត​នេះ​ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ​ប​ចេ្ច​ក​វិទ្យា​ទំនើប​ៗ​មួយ​ចំនួន​ដូច​ជា ចង្កៀង​មុខ​បិទ​បើក​អូ​តូ ផ្លិត​ទឹកអូ​តូ និង​មាន​កាមេរ៉ា និង​សេន​សឺ​ខាងក្រោយ​ជំនួយ​ចូល​ចត​ផង​ដែរ​។

មិនតែប៉ុណ្ណោះ​អ្នក​អាច​ជ្រើសរើស​រថយន្ត​មួយ​ដែល​អ្នក​គិត​ថា​ស័​ក្ដ​សម​នឹង​បុគ្គលិកលក្ខណៈ​របស់​អ្នក ព្រោះ Ford Ecosport មាន​ច្រើន​ព៌​ណ​សម្រាប់​អ្នក​ជ្រើសរើស រួម​មាន​ដូច​ជា​ពណ៌​ខៀវ ស័​ក្ដ​សម​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ភាព​ហ៊ឺហា​សប្បាយ​រីករាយ ព៌​ណ​ក្រហម​សម្រាប់​អ្នក​ដែល​ស្រលាញ់​រថយន្ត​បែប​ស្ព័​រ ព៌​ណ​ទឹកក្រូច​សម្រាប់​អ្នក​ស្រលាញ់​ភាព​ថ្មី​ខុស​ប្លែក​ពី​គេ និង​ព៌​ណ ក៏​មើលទៅ​ស្រស់​ស្អាត​មិន​ចាញ់​ពណ៌​ដទៃ​ដែរ​។

ថ្វិ​ត្បិត​តែ​រថយន្ត​នេះ​មាន​រាង​តូច​ល្មម​មែនពិត តែ​មាន​កន្លែង​ដាក់​សំភារៈ​ច្រើន​ដល់​ទៅ​ជាង 20 កន្លែង ដូច​ជា​កន្លែង​ដាក់​កែវ​ឬ​ដប​ទឹក កន្លែង​ដាក់​ស្បែកជើង ប្រអប់​ត្រជាក់​សម្រាប់​ដាក់​ភេសជ្ជៈ កន្លែង​ដាក់​ទូរស័ព្ទ និង​កន្លែង​ដាក់​ឥ​វ៉ា​ន់​ជា​ច្រើន​ទៀត​។

រីឯ​សម្រាប់​ដំណើរ​កម្សាន្ត​ចុង​ស​ប្ដា​ហ៍​វិញ Ford Ecosport ក៏​មិន​ចាញ់​រថយន្ត SUV ប្រភេទ​ធំ​ៗ​ដែរ អ្នក​អាច​ដាក់​សំភារៈ​ផ្សេង​ៗ​ដូច​ជា​កង់ ឬ​ក្ដារ​ជិះ​លើ​ទឹក​នៅ​លើដំបូល និង​ផ្នែក​ខាងក្រោយ​រថយន្ត​បាន​។ ប​ចេ្ច​ក​វិទ្យា​ជំនួយ​នៅ​ពេល​បើកបរ​មួយ​ចំនួន​បាន​បំពាក់​លើ Ford Ecosport ដែល​ផ្ដល់​ភាព​ងាយស្រួល និង​ផ្ដល់​ទំនុកចិត្ត​ក្នុង​ការ​បើកបរ រួម​មាន​ដូច​ជា ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត (Hill Launch Assist)​។ នៅ​ពេល​កំពុង​ឡើង ហើយ​អ្នក​ឈប់​នៅ​លើ​ទួល ប្រព័ន្ធ​នេះ​នឹង​ជាន់​ហ្វ្រាំង​ដោយ​ស្វ័យប្រវត្តិ​រយៈពេល 2.5 Sec ដើម្បី​ទុក​ពេល​ឲ្យ​អ្នកមាន​ពេល​ដក​ជើង​ចេញពី​ហ្វ្រាំង​ទៅ​ជាន់​លើ​ហ្គា​ជៀសវាង​ការ​រអិល​ថយក្រោយ​។

កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត ជាមួយនឹង​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​ក្នុង​ផ្លូវ​កោង និង​រអិល វា​អាច​ធ្វើការ​ទប់​លំនឹង​របស់​រថយន្ត និង​បញ្ជៀ​សការ​ក្រឡាប់ (Electronic Stability Control) មិន​ចំពោះតែ​ផ្លូវ​ធម្មតា​នោះ​ទេ នៅ​លើ​ផ្លូវ​ក្រួស ឬ​ផ្លូវ​ដី​ក៏​ដំណើរការ​បាន​ដូច​គ្នា​។ ដោយ​សហ​ការ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ