ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ត្រូវ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ពលរដ្ឋ​នៅ​សហគមន៍​អឺរ៉ុប

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​សហគមន៍​អឺរ៉ុប​ទទួល​ស្វាគមន៍​សម្តេច​តេ​ជោ ហ៊ុន សែន យ៉ាង​កក់ក្តៅ​ជាទី​បំផុត បន្ទាប់​ពី​សម្តេច​ទៅ​ដល់ទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស កាលពី​នៅ​រសៀល​ថ្ងៃ​ទី​០២ កក្កដា…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​សហគមន៍​អឺរ៉ុប​ទទួល​ស្វាគមន៍​សម្តេច​តេ​ជោ ហ៊ុន សែន យ៉ាង​កក់ក្តៅ​ជាទី​បំផុត បន្ទាប់​ពី​សម្តេច​ទៅ​ដល់ទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស កាលពី​នៅ​រសៀល​ថ្ងៃ​ទី​០២ កក្កដា ។ នេះ​បើ​យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស ប៊ុ​ក របស់​សម្តេច​តេ​ជោ ។

ប្រភព​បាន​បន្ត​ថា បន្ទាប់​ពី​បាន​អញ្ជើញ​ដល់​អាកាសយានដ្ឋាន អន្តរជាតិ​ហ្សឺ​ណែវ ប្រទេស​ស្វី​ស សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​ទទួល​ស្វាគមន៍​ពី​សំណាក់​បងប្អូន​សហគមន៍​ខ្មែរ​ដែល​រស់នៅ​ក្នុង​សហគមន៍​អឺរ៉ុប​ជា​ច្រើន​បាន​មក​ទទួល​ស្វាគមន៍​សម្តេច​តេ​ជោ​យ៉ាង​រាក់ទាក់ និង​កក់ក្តៅ​ជាទី​បំផុត ក្នុង​ខណៈ​ពេល​អញ្ជើញ​ដល់​សណ្ឋាគារ​ស្នាក់​នៅ​នាទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ដែល​បងប្អូន​ខ្មែរ​ខ្លះមក​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់ ប្រទេស​បារាំង ប្រទេស​ប៊ែ​ល​ហ្សិ​ក និង​ប្រទេស​ស្វី​ស​នេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​ដល់ទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ប្រកបដោយ​សុវត្ថិភាព​ហើយ ដើម្បី​ចូលរួម​កិច្ចប្រជុំ «​ត្រួតពិនិត្យ​ឡើង​វិញ​ជាស​កល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម ឆ្នាំ​២០១៩» ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៩ នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ។ វត្តមាន​នៃ​ការ​អញ្ជើញ​ដល់​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស គឺ​មានការ​ទទួល​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ពី​សំណាក់​ថ្នាក់ដឹកនាំ​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ប្រទេស​ស្វី​ស និង​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​ជា​ច្រើន​រូប​ផង​ដែរ ។

ក្រៅពី​កិច្ចប្រជុំ​ខាងលើ​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា នៅ​ក្នុង​កិច្ចប្រជុំ​ជា​ទៀងទាត់​លើក​ទី​៤១ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ដែល​នឹង​ផ្តល់​សារៈសំខាន់ និង​ច្បាស់លាស់​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មោះមុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ។ ជាមួយ​គ្នា​នោះ​ដែរ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឥស្សរជន​សំខាន់​ៗ​ជា​ច្រើន​រូប​វិនិយោគិន ព្រមទាំង​ជួប​ជាមួយ​សហគមន៍​ខ្មែរ​នៅ​ស្វី​ស និង​អ៊ឺ​រ៉ុ​ប​ជា​ច្រើន​ក្រុម​ទៀត​ផង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ