ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ស្បែក​មុខជាំមែន​ទេ ងាយៗ!!! ដោះ​ស្រាយ​បញ្ហា​​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​

4 ឆ្នាំ មុន

គ្រប់​គ្នា​នរណា​ក៏​ចង់​មាន​ស្បែក​មុខ​សរ​លោង​ស្រស់​ស្អាត​គ្មាន​មុន ស្នាម​ជាំ អ៊ុ​ច​ខ្មៅ និង​គួរ​ឱ្យ​ទាក់ទាញ​ដែរ​។​ការ​ព្យាបាល​បែប​ទំនើប និង​ការ​ប្រើប្រាស់​ផលិតផល​សម្រស់​ផ្សេង​ៗ មិន​ត្រឹមតែ​តម្រូវ​ឲ្យ​អ្នក​ចំណាយ​ប្រាក់​អស់​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពេល​ខ្លះ​ផ្ដល់​ប៉ះពាល់​ចំពោះ​សុខភាព​ទៀត​តាម​រយៈ​សារធាតុ​គីមី​ដែល​ផលិតផល​ទាំងនោះ​មាន​ផ្ទុក​។ កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh…

គ្រប់​គ្នា​នរណា​ក៏​ចង់​មាន​ស្បែក​មុខ​សរ​លោង​ស្រស់​ស្អាត​គ្មាន​មុន ស្នាម​ជាំ អ៊ុ​ច​ខ្មៅ និង​គួរ​ឱ្យ​ទាក់ទាញ​ដែរ​។​ការ​ព្យាបាល​បែប​ទំនើប និង​ការ​ប្រើប្រាស់​ផលិតផល​សម្រស់​ផ្សេង​ៗ មិន​ត្រឹមតែ​តម្រូវ​ឲ្យ​អ្នក​ចំណាយ​ប្រាក់​អស់​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពេល​ខ្លះ​ផ្ដល់​ប៉ះពាល់​ចំពោះ​សុខភាព​ទៀត​តាម​រយៈ​សារធាតុ​គីមី​ដែល​ផលិតផល​ទាំងនោះ​មាន​ផ្ទុក​។ កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ​ងាយ​ៗ​មួយ​ចំនួន​ដោះស្រាយ​កម្ចាត់​បញ្ហា​ស្នាម​ជាំ​អ៊ុ​ច​ខ្មៅ​លើ​ផ្ទៃមុខ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់ ៖

១. ក្រូចឆ្មារ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ប្រើប្រាស់​បន្ទះ​សំឡី​ជ្រលក់​ក្នុង​ទឹកក្រូច​ឆ្មារ​ស្រស់ រួច​ជូត​ពេញ​លើ​ស្បែក​ដែល​មាន​បញ្ហា​ស្នាម​ជាំ​និង​ទុក​ចោល​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​ជា​ការ​ស្រេច​។

អនុវត្ត​អោយ​បាន ២ ដង​ក្នុង​មួយ​ថ្ងៃ​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ ខែ​។​ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដ​ថា​អ្នក​មិន​ចេញ​ក្រៅ​ត្រូវ​ពន្លឺព្រះអាទិត្យ​ក្រោយ​ពី​លាបទឹក​ក្រូចឆ្មារ​រួច​។ សម្រាប់​អ្នក​ដែល​មាន​ស្បែក​មុខ​ស្ដើង​ងាយ​ប្រតិកម្ម គួរ​លាយ​ទឹក​ផ្កា​កុលាប​ប៉ុន្មាន​ដំណក់​ចូល​ជា​មុន​សិន​សឹម​លាប​ល្បាយ​លើ​ផ្ទៃមុខ​។ រីឯ​អ្នក​ដែល​មាន​របួស​លើ​ផ្ទៃ​មុន​មិន​គួរ​អនុវត្ត​រូបមន្ត​នេះ​ឡើយ​។

២. ដំឡូងបារាំង​ឆៅ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ចិត​ដំឡូងបារាំង​ជា​បន្ទះ​ក្រាស់​មួយ​រួច​បន្តក់​ទឹក​ធម្មតា​ប៉ុន្មាន​ដំណក់​ពីលើ​បន្ទះ​ដំឡូង​នៅ​មុន​ពេល​ដុស​វា​លើ​ស្បែក​សម្រាប់​រយៈពេល​យ៉ាង​ហោច​ណាស់ ៥ នាទី​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។ អនុវត្ត​អោយ​បាន​ពី ៣ ទៅ ៤​ដង​ក្នុង​មួយ​ថ្ងៃជា​ប្រចាំ​សម្រាប់​រយៈពេល ពី ១ ទៅ ២ ខែ​។

៣. រមៀត ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​យក​ម្ស៉ៅ​រមៀត ១ ស្លាបព្រា លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​ចំនួន​សម​ល្មម និង​ទឹកដោះគោ​ស្រស់ កូរ​អោយ​សព្វ​ចូល​គ្នា សឹម​លាប​ល្បាយ​លើ​តំបន់​ស្បែក​មុខ​ដែល​ទទួល​រង​ផល​ប៉ះពាល់ ហើយ​ទុក​ចោល​រហូត​ដល់​ស្ងួត សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឺ​ក​ធម្មតា​។ អនុវត្ត​ម្ដង​ក្នុង​មួយ​ថ្ងៃ សម្រាប់​រយៈពេល ១ ខែ​។

៤. ប្រទាល​កន្ទុយក្រពើ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​យក​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់​មក​លាប​លើ​ស្បែក​មុខ​ដែល​ទទួល​រង​ផល​ប៉ះពាល់ ហើយ​ម៉ាស្សា​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី​សិន សឹម​លាងមុខ​ចេញ​ជាមួយ​ទឹក​ធម្មតា​។ អ្នក​អាច​លាយ​ទឹកក្រូច​ឆ្មារ ជាមួយ​ម្ស៉ៅ​រមៀត និង​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លាប​លើ​ផ្ទៃមុខ​ក៏​បាន​។ អនុវត្ត​ម្ដង​ក្នុង​មួយ​ថ្ងៃ សម្រាប់​រយៈពេល​ពី ២ ទៅ ៣ ស​ប្តា​ហ៍​។

៥. សំបក​ផ្លែ​ប៉ោម​ក្រហម​និង​ប៉េងប៉ោះ ៖ អ្វី​ដែល​អ្នក​ត្រូវការ គឺ​ផ្លែ​ប៉ោម​ក្រហម ១ ផ្លែ ប៉េងប៉ោះ​ទំហំ​តូច​ល្មម ១ ផ្លែ និង​ទឹកដោះគោ​ស្រស់​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​ចិត​យក​សំបក​ផ្លែ​ប៉ោម​។ បន្ទាប់​មក​យក​សំបក​ប៉ោម និង​ប៉េងប៉ោះ​ទៅ​កិន​ក្នុង​ម៉ាស៊ីន​ក្រឡុក​ឱ្យ​ម៉ដ្ឋ រួច​បន្ថែម​ទឹកដោះគោ ១ ស្លាបព្រា​បាយ​ចូល​។ កូរ​ឱ្យ​សព្វ​សឹម​លាប​ល្បាយ​នេះ​លើ​ផ្ទៃមុខ ។

ទុក​ចោល​សម្រាប់​រយៈពេល ២០ នាទី សឹម​លាង​សម្អាត​ចេញ​ដោយ​ប្រើ​សាប៊ូលាងមុខ​និង​ទឹក​ធម្មតា​ជា​ការ​ស្រេច​។ អនុវត្ត ២ ដង​ក្នុង​មួ​យស​ប្តា​ហ៍រ​ហូត​ទទួល​បាន​លទ្ធផល​ជាទី​គាប់ចិត្ត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ