ថៃ៖ មានតារាសម្ដែងស្រីថៃចំនួន៤ដួង បានបង្ហាញស្នាដៃសម្ដែងរបស់ខ្លួនបានច្រើនខុសគ្នាក្នុងមួយរឿងភាគៗ ដែលរួមមាន
1. Yaya Urassaya
រឿងភាគដែលតារាសម្ដែង Yaya វ័យ២៦ឆ្នាំ បានសម្ដែងយ៉ាងល្អ បច្ចុប្បន្នកំពុងត្រូវបានចាក់បញ្ចាំងនៅប៉ុស្តិ៍លេខ៣ថៃ គឺរឿង «Klin Kasalong» ដែលសម្ដែងជាមួយតារាប្រុសលោក James Ma ។ នៅក្នុងរឿងភាគនេះ នាងសម្ដែងជាតួអង្គ៤ផ្សេងៗគ្នា ។
2. Bella Ranee
តារាសម្ដែងវ័យ ២៩ ឆ្នាំ រូបនេះ សម្ដែងជាតួអង្គ ២ ផ្សេងគ្នានៅក្នុងរឿងភាគដ៏ល្បីល្បាញកាលពីឆ្នាំំមុនគឺរឿង បុព្វេសន្និវាស ហើយវាពិតជាទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។
3. Nychaa Nuttanicha
នៅក្នុងរឿងភាគ «Plerng Prang Tian» តារាសម្ដែង Nychaa វ័យ២៣រូបនេះ សម្ដែងជាតួអង្គ២ផ្សេងគ្នា។ ការសម្ដែងរបស់នាងគឺ ពិតជាអស្ចារ្យ ហើយធ្វើឱ្យរឿងនេះល្បីផងដែរ។
4. Natt Aniporn
សម្រាប់បវរកញ្ញាចក្រវាលថៃ Miss Universe Thailand 2015 នាង Natt Aniporn វ័យ២៥ឆ្នាំ រូបនេះ ក៏បានសម្ដែងជាតួអង្គ ២ផ្សេងគ្នានៅក្នុងរឿងភាគ «Nakark Kaew» ផងដែរក្រៅពីអាជីពបង្ហាញម៉ូដ។ នាងសម្ដែងបានល្អខ្លាំងណាស់នៅក្នុងរឿងភាគមួយនេះ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ