ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ឌី​ជី ផ្តល់​ជូន​សេវាកម្ម​ទូរទស្សន៍ បន្ថែម​លើ​សេវាកម្ម​អុី​ន​ធើ​រ​ណេ​តខ្សែ​កា​ប្លិ៍​អុ​ប​​ទិ​ក Fiber Optic

4 ឆ្នាំ មុន
  • ភ្នំពេញ

(​ភ្នំពេញ​) ៖ បន្ទាប់​ពី​ការ​ប្រកាស​ដាក់​ចេញ​នូវ​គម្រោង Family Plus កាលពី​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ រហូត​មក​ដល់​ពេល​នេះ យើង​ឃើញ​ថា…

(​ភ្នំពេញ​) ៖ បន្ទាប់​ពី​ការ​ប្រកាស​ដាក់​ចេញ​នូវ​គម្រោង Family Plus កាលពី​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ រហូត​មក​ដល់​ពេល​នេះ យើង​ឃើញ​ថា មាន​អតិថិជន​ជា​ច្រើន​ចាប់ផ្តើម​យល់​ដឹង និង​បាន​ប្រើប្រាស់​សេវាកម្ម Family Plus មាន​ចំនួន​គួរ​អោយ​កត់សម្គាល់ ។ ថ្ងៃនេះ​ក្រុមហ៊ុន​ឌី​ជី សូម​ជម្រាប​ជូន​បន្ថែម​នូវ​អត្ថប្រយោជន៍​របស់ Family Plus និង​អុី​ន​ធើ​រ​ណេ​ត​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក Fiber Optic- FTTH​។

ហេតុ​អ្វី​ត្រូវ​ប្រើប្រាស់ Family Plus ?

ជា​សេវាកម្ម​ទូរទស្សន៍ OTT របស់​ក្រុមហ៊ុន​ឌី​ជី បូក​បញ្ចូល​ជាមួយ​និង សេវា​អុីន​ធើ​រ​ណេ​ត ។ លោក​អ្នក​អាច​កំសាន្ត​បានជា​មួយ​ការ​មើល​ប៉ុស្តិ៍​ផ្សាយ​ផ្ទាល់​រហូត​ដល់ ១១០+​ប៉ុស្តិ៍ ដែល​មាន​រូបភាព​កំរិត HD, អាច​មើល​ត្រលប់​ក្រោយ​បាន​ក្នុង​រយៈពេល​៧​ថ្ងៃ និង​មើល​វី​ដេ​អូ​តាម​តំរូវការ​របស់​លោក​អ្នក ដែល​មាន​ខ្សែ​ភាគ​យន្ត​, រឿង​ភាគ​, គំនូរជីវចល និង​វី​ដេ​អូ​ផ្សេង​ៗ​រហូត​ដល់ 1000+ វី​ដេ​អូ​ល្បី​ៗ ក្នុង​កំរិត​រូបភាព HD​។

គម្រោង​នេះ គឺជា​ការ​ផ្ដល់​នៅ​សេវាកម្ម​ទូរទស្សន៍​បែប​ឆ្លាត​វ័យ ដែល​មានមុខ​ងារ និង​ជម្រើស​ជា​ច្រើន ខុស​ពី​ទូរទស្សន៍​ដែល​ពលរដ្ឋ​កម្ពុជា​កំពុង​មាន​សព្វថ្ងៃ អតិថិជន​នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ថ្មី រួម​ជាមួយ​ការ​ចំណាយ​តិច​។ «​អតិថិជន​ទិញ​តែ​មួយ ទទួល​បាន​រហូត​ដល់​ទៅ​២ គឺ​ការ​ប្រើប្រាស់​អុីន​ធើ​រ​ណេ​ត និង​ការ​ទស្សនា​កម្មវិធី​ទូរទស្សន៍​»

ក្រៅពី​នេះ​អ្វី​ដែល​អស្ចារ្យ​បំផុត​នោះ គឺ​លោក​អ្នក​អាច​ទស្សនា YouTube ក្នុង​គុណភាព HD ល្បឿន​រហូត​ដល់ 50Mbps ល្បឿន Facebook និង​គេហទំព័រ​ព័ត៌មាន​ល្បី​ៗ​ក្នុងស្រុក​រហូត​ដល់ 50Mbps ជា​ល្បឿន​ដាច់ ដោយឡែក​ពី​ល្បឿន​អុីន​ធើ​រ​ណេ​ត​។

លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​ឌី​ជី​អុី​ន​ធើ​រ​ណេ​ត បាន​បន្ថែម​ល្បឿន​ទៅ​លើ​កញ្ចប់​សេវាកម្ម ដែល​មាន​ល្បឿន​កាន់តែ​លឿន ជាមួយ​និង​តម្លៃ​សមរម្យ​។ អត្ថប្រយោជន៍​នៃ​កញ្ចប់​សេវាកម្ម Home Fiber Premium គឺ​លោក​អ្នក​នឹង​ទទួល​បាន​ល្បឿន​អុីន​ធើ​រ​ណេ​ត​ដែល​លឿន​។ ចំពោះ​អតិថិជន ដែល​មាន​បំណង​ភ្ជាប់​សេវា​កម្ម​អ៊ី​ន​ធើ​រ​ណេ​ត​ប្រើ​នៅ​តាម​ផ្ទះ​កញ្ចប់ Home Fiber Premium ដែល​មាន​ល្បឿន​រហូត​ដល់ *9Mpbs តំលៃ​ចាប់ពី​15.99$/​ខែ ជាមួយ​ល្បឿន​អាប់​ឡូតរ​ហូត​ដល់ 100Mbps បន្ថែម​ទៀត​។ អតិថិ​ជន​ក៏​នឹង​ទទួល​បាន​នូវ​ល្បឿន​ដោ​ន​ឡូតរ​ហូត​ដល់ 100Mbps ដែល​ជា​ការ​ផ្ដល់​ជូន​ពិសេស​ពី​ឌី​ជី ដោយ​ដោ​ន​ឡូត ក្នុង​ល្បឿន​លឿន​។

អ្វី​ដែល​កាន់តែ​ពិសេស​អ្នក​នឹង​ទទួល​បាន​ប្រូ​មូ​សិន​ល្បឿន​អុី​ន​ធើ​រ​ណេ​ត​បន្ថែម ការ​តំឡើង​ឧបករណ៍​មិន​គិតថ្លៃ និង​ការ​បន្ថែម​ជូន​១​ខែ​ដោយ​ឥត​គិតថ្លៃ​សម្រាប់​ការ​បង់ប្រាក់​មុន ១២​ខែ​។

អតិថិជន​អាច​អញ្ជើញ​ទៅ​សាកសួរ​ព័​ត៍​មាននៅ​ការិយាល័យ​កណ្ដាល​របស់ Digi ដែល​ស្ថិត​នៅ អាសយ​ដ្ឋាន ៣៦៨ ផ្លូវ ១៦៣ ខណ្ឌចំការមន សង្កាត់​អូ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ​។ ទំនាក់ទំនង​ទូរស័ព្ទ​លេខ ០៨៩ ៨៨៨ ៩៩២ និង ០៩៨ ៨៨៨ ៩៩២ ឬ​គេហទំព័រ www.digi.com.kh ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ