ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អភ័ព្វម្ល៉េះ មានប្តី​ទី​១​កូន​២ ប្តី​ទី​២​កូន​​២ទៀត…​​​​មកសង្កាត់​​រក​​​អ្នកចិញ្ចឹមកូន​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ពិតជា​អភ័ព្វ​ស្នេហ៍​ខ្លាំង​ណាស់ ជួប​តែ​ស្នេហ៍​បោកប្រាស់​ជាបន្តបន្ទាប់ ដែល​ប្ដី​ទី​១​ក្រោយ​ពី​ចាប់ដៃ​គ្នា​បានកូន​២​នាក់ លោក​ប្ដី​ក៏​បែកចិត្ត​ទៅ​មាន​ស្រី​ថ្មី​ចាកចោល​គាត់​បាត់​ទៅ ធ្វើ​ឲ្យ​គាត់​ក្លាយជា​ស្ត្រី​មេម៉ា​យ​កូន​២ ។ លុះ​ក្រោយមក គាត់​មាន​ប្ដី​ម្នាក់​ទៀត​បានកូន​២​នាក់​ដែរ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ពិតជា​អភ័ព្វ​ស្នេហ៍​ខ្លាំង​ណាស់ ជួប​តែ​ស្នេហ៍​បោកប្រាស់​ជាបន្តបន្ទាប់ ដែល​ប្ដី​
ទី​១​ក្រោយ​ពី​ចាប់ដៃ​គ្នា​បានកូន​២​នាក់ លោក​ប្ដី​ក៏​បែកចិត្ត​ទៅ​មាន​ស្រី​ថ្មី​ចាកចោល​គាត់​បាត់​ទៅ ធ្វើ​ឲ្យ​គាត់​ក្លាយជា​ស្ត្រី​មេម៉ា​យ​កូន​២ ។ លុះ​ក្រោយមក គាត់​មាន​ប្ដី​ម្នាក់​ទៀត​បានកូន​២​នាក់​ដែរ ប៉ុន្តែ​កូនស្រី​ម្នាក់​ទើប​មាន​អាយុ​១០​ខែ និង​ម្នាក់​ទៀត​នៅ​ក្នុង​ផ្ទៃ​៦​ខែ​នៅឡើយ ស្រាប់តែ​លោក​ប្ដី​ទី​២​មាន​ស្រី និង​ពង្រត់​ស្រី​នោះ​ចាកចោល​គាត់​បាត់​ទៀត ។ ក្រោយ​ពី​ជួប​ស្នេហ៍​ជូរ​ចត់​ម្ដង​ហើយ​ម្ដង​ទៀតបែប​នេះ ធ្វើ​ឲ្យ​គាត់​អស់សង្ឃឹម​ខ្លាំង​ណាស់ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ស្ត្រី​រូប​នេះ​បាន​បីកូន​ស្រី​តូច ព្រមទាំង​កាន់​រូបថត​ប្ដី​ទី​២​ចូល​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​រក​អ្នក​ដែល​មាន​លទ្ធភាព​ទទួលយក​កូនស្រី​របស់​គាត់​ទៅ​ចិញ្ចឹម​ ។

គាប់​ជួន​ពេល​នោះ មាន​ស្ត្រី​ម្នាក់​ឈ្មោះ ម៉េ​ង យុទ្ធ អាយុ​៣៦​ឆ្នាំ និង​ប្តី​ឈ្មោះ កែម រ៉ុ​ង អាយុ​៤៣​ឆ្នាំ មុខរបរ​លក់​ទឹកកក ស្នាក់​នៅ​ជាប់​របង​សាលាសង្កាត់​ចោម​ចៅ​៣ ដែល​ពួក​គាត់​រៀប​ការ​ច្រើន​ឆ្នាំ​ហើយ​គ្មាន​កូន ក៏​សម្រេចចិត្ត​ទទួលយក​កូនស្រី​នោះ​ទៅ​ចិញ្ចឹម​បីបាច់​ថែរក្សា​ទុកជា​កូនបង្កើត​របស់​ពួក​គាត់​តែ​ម្ដង ដោយ​មានការ​ដឹង​ឮ​ពី​សំណាក់​អាជ្ញាធរ​សង្កាត់ និង​នគរបាលប៉ុស្តិ៍​នៅ​ទីនោះ​ផង​ដែរ​។

ស្ត្រី​រូប​នេះ​ បាន​ប្រាប់​ថា គាត់​ឈ្មោះ រាម ភារ​ម្យ អាយុ​៤២​ឆ្នាំ អតីត​កម្មករ​រោងចក្រ​កាត់ដេរ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​សាមគ្គី​៣ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ភូមិក​ញ្ចំ ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ​ខេត្ត ព្រៃវែង ។ គាត់​មិន​បានដឹង​ថា គាត់​បាន​សាង​កម្ម​ពៀរ​អ្វី​ទេ​កាលពី​ជាតិ​មុន ទើប​ជាតិ​នេះ​ កម្ម​តាម​ផ្ដន្ទា​ធ្វើ​ឲ្យ​រូប​គាត់​ជួប​តែ​ប្ដី​បោកប្រាស់​ផិតក្បត់​ប៉ុណ្ណោះ ទោះជា​គាត់​ខំ​សន្សំ​ចិត្ត​ស្មោះ​បម្រើ​បែប​ណា ក៏​ប្ដី​នៅ​តែ​ក្បត់​គ្មាន​មេត្តា​ឡើយ រហូត​ពេល​នេះ​គាត់​បាន​ក្លាយ​ខ្លួន​ជា​ស្ត្រី​មេម៉ាយ​កូន​៤​តែ​ម្ដង ។

ស្ត្រី​អភ័ព្វ​ស្នេហ៍​រូប​នេះ​រៀបរាប់​ទៀត​ថា គាត់​បាន​ប្ដី​ទី​១​ជា​អ្នកស្រុក​ភូមិ​ក្បែរ​គ្នា ដោយ​មាន​មេបា​រៀប​ការ​ឲ្យ​តាម​ប្រពៃណី ប៉ុន្តែ​គាត់​មិន​បាន​ចាំឆ្នាំ​ទេ ហើយ​ក៏​បាន​លាក់​មិន​ប្រាប់​ឈ្មោះ​ប្ដី​មុន​ដែរ ។ លុះ​ក្រោយ​ពី​រៀប​ការ​ចាប់ដៃ​គ្នា​ជា​ប្ដី​ប្រពន្ធ​បានកូន​ស្រី​២​នាក់ លោក​ប្ដី​បាន​ចាប់​បែកឆ្វេង លួច​មាន​សហាយស្មន់​ជាមួយ​ស្រី​ថ្មី​ម្នាក់​ទៀត ហើយ​មិនយូរ​ប៉ុន្មាន ប្ដី​ក៏​បាន​ចុះ​ចោល​គាត់​ទៅ​រួមរស់​ជាមួយ​ស្រី​ថ្មី​នោះ​ចោល​រូប​គាត់​និង​កូន​២​នាក់​ឲ្យ​រស់នៅ​គ្មាន​ទីពឹង ហើយ​គ្រានោះ​គាត់​បាន ខំប្រឹង​រក​សុ​ី​ចិញ្ចឹម​កូន​ទាំង​២​នាក់​ដោយ​លំបាក​បំផុត ។ ក្រោយមក គាត់​បាន​សម្រេចចិត្ត​ធ្វើដំណើរ​ចាក​ចេញពី​ស្រុក​កំណើត​មក​រស់នៅ​ភ្នំពេញ ស្នាក់​នៅផ្ទះ​ជួល​និង​ធ្វើ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​មួយ នៅ​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ស្ត្រី​ជួប​តែ​ស្នេហា​មិន​សមប្រកប​រូប​នេះ​និយាយ​ទៀត​ថា ក្រោយ​ពេល​ក្លាយ​ខ្លួន​ជាក​ម្មការិ​នីមួយ​រយៈពេល ហើយ​លេង​ហ្វេ​ស​ប៊ុ​ក​ចុះឡើង​ៗ មិនយូរ​ប៉ុន្មាន​ក៏​បាន​ស្គាល់​បុរស​ម្នាក់​ឈ្មោះ ទឹម ប្រុស អាយុ​៥៥​ឆ្នាំ ជា​កម្មករ​សំណង់ ប៉ុន្តែ​មាន​រូបរាង​ស្អាត​សង្ហា ។ បុរស​នេះ​មានស្រុក​កំណើត នៅ​ភូមិ​រមេញ ឃុំ​រមេញ ស្រុក​កោះអណ្តែត ខេត្តតាកែវ ថែម​ទាំង​ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​ខាង​គ្នា​ទៀត​ផង ។

បុរស​នេះ ​បាន​ទាក់ទង​សុំ​ស្នេហ៍​ដោយ​ផ្ទាល់ផង និង​តាម​ឆាត​ហ្វេ​ស​ប៊ុ​ក​ផង រហូត​ធ្វើ​ឲ្យ​នាង បាក់ចិត្ត​ស្រឡាញ់​វិញ​បាត់​មុខ​បុរស​នេះ​មិន​បាន ទើប​សម្រេចចិត្ត​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ដោយ​មិន​បាន​រៀប​ការ​ឡើយ ។ ពេល​នោះ​ភាពល្អូកល្អឺន​ផ្អែមល្ហែម បាន​ធ្វើ​ឲ្យ​គាត់​គិត​ថា​នឹង​មាន​សុភមង្គល​រហូត​ហើយ ។ ចំណង​ស្នេហ៍​ក្រោយ​នេះ គាត់​បង្កើត​បានកូន​ស្រី​ម្នាក់​ជូន​ប្ដី ហើយ​រហូត​ដល់​ថ្ងៃ​ឆ្លងទន្លេ​គាត់​សង្កេត​ឃើញ​កាយវិការ​ប្ដី​នៅ​ជា​ធម្មតា គ្មាន​តម្រុយ​ណាមួយ​ដែល​ចង់​បែក​ពី​គាត់​ឡើយ​។

ប្រភព​ដដែល​បន្ត​ថា ដោយសារ​តែ​បែប​នេះ​ក្រោយ​ពី​សម្រាលកូន​ទី​១​ទើបបាន​៤​ខែ​ប៉ុណ្ណោះ គាត់​ក៏​ចាប់ ផ្ដើម​មាន​ផ្ទៃពោះ​កូន​ទី​២​ទៀត ។ ប៉ុន្តែ​ពេល​មាន​ផ្ទៃពោះ​បាន​៣​ខែ ស្រាប់តែ​លោក​ប្ដី​បែកចិត្ត​ទៅ​មាន​ស្រី​ថ្មី និង​បាន​ពង្រត់​ស្រី​នោះ​ចាកចោល​នាង​ទៅ​បាត់ ដែល​រហូត​មក​ទល់​នឹង​ពេល​នេះ​មាន​រយៈ​៣​ខែ​ហើយ ខណៈ​ដែល​បច្ចុប្បន្ន​នាង​កំពុង​មាន​ផ្ទៃពោះ​៦​ខែ ៕

អត្ថបទសរសេរ ដោយ