ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ​ចាប់​មនុស្ស​បាន​២២​នាក់ និង​របស់​ក៏​មិន​តិច​ដែរ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២២​នាក់ រួម​ទាំង​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន​១៤០​កញ្ចប់​តូច​ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​កណ្ដាល​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ ត្រង់​ចំណុច​បន្ទប់​គ្មាន​លេខ (​សំណង​មិន​រៀបរយ​) ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​រថភ្លើង…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២២​នាក់ រួម​ទាំង​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន​១៤០​កញ្ចប់​តូច​ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​កណ្ដាល​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ ត្រង់​ចំណុច​បន្ទប់​គ្មាន​លេខ (​សំណង​មិន​រៀបរយ​) ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ក្រុម​ទី​២៦ ភូមិ​ទី​២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ខាងលើ​មានការ​ដឹកនាំ​ដោយ​លោក រ៉ឹ​ម ម៉ិច នាយ​រង​ការិយាល័យ
កណ្តាល​ប្រឆាំង​គ្រឿងញៀន​លោក​ស៊ិ​ន វណ្ណ នាយ​រង​ការិយាល័យ​កណ្តាល​ប្រឆាំង​គ្រឿងញៀន និង​ដោយ​មានការ​អនុញ្ញាត​ពី​លោក ឡុ​ង ជាប ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើការ​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ឆែកឆេរ​ដោយ​ជាក់ស្ដែង​នៅ​ត្រង់​ចំណុច​ទីតាំង​ខាងលើ ។

ក្នុង​ការ​ចុះបង្ក្រាប និង​ឆែកឆេរ​ទីតាំង​ខាងលើ​នេះ​ជា​លទ្ធផល​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ចំនួន​០៤​នាក់ រួច​ទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១៤០​កញ្ចប់​តូច ។ បន្ទាប់​ពី​ការ​ចុះ​ប្រតិបត្តិការ​ខាងលើ​កម្លាំង​ការិយាល័យ​កណ្តាល​ប្រឆាំង​គ្រឿងញៀន​ក៏​បាន​ធ្វើការ​បង្ក្រាប​យុវជន​ដែល​ពពាក់ពពូន​គ្នា​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ដោយ​មាន​លក្ខណៈ​សង្ស័យ និង​បាន​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​១៨​នាក់ ក្នុង​នោះ​មាន​ស្រី​០១​នាក់ ដកហូត​ម៉ូតូ​ចំនួន​១៤​គ្រឿង ដើម្បី​នាំ​យក​ទៅ​ធ្វើតេស្ត​ទឹកនោម​រក​មើល​សារធាតុ​ញៀន ។

ក្រោយ​ពេល​ចុះ​បង្ក្រាប​ជនសង្ស័យ​ទាំង​៤​នាក់ និង​យុវជន​ទាំង​១៨​នាក់​ខាងលើ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ការិយាល័យ​កណ្តាល​ប្រឆាំង​គ្រឿងញៀន ធ្វើការ​ឃាត់ខ្លួន​នាំ​យក​ទៅ​ធ្វើការ​សាកសួរ​នាំ​នៅ​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស ដើម្បី​កសាង​សំណុំរឿង និង​ចាត់ការ​ទៅ​តាម​នីតិវិធី​វិញ​ច្បាប់​ជា​បន្ត​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ