ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះហ្មត់…ខណៈម្ចាស់ផ្ទះ​​ស្រវឹង​​ស្រឿងៗ ទៅ​​ដាំ​​ទឹក​ហើយភ្លេច

4 ឆ្នាំ មុន
  • ព្រៃវែង

​ខេត្ត​ព្រៃវែង ៖ ផ្ទះ​មួយ​ខ្នង​ធ្វើ​​ពី​ឈើ ជញ្ជាំង​និង​ដំបូល​ស​ង្ក័​សីទំហំ៨​ម៉ែត្រ​​×៧​ម៉ែត្រ​ ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង ដោយសារ​តែ​ផ្ទុះ​កំប៉ុង​ហ្គា​សក្នុង​ពេល​ដែល​ម្ចាស់​កំពុង​​ដាក់ដាំទឹកទុកចោល ​។ ហេតុ​ការ​ណ៍​នេះ បាន​កើតឡើង ​កាលពី​វេលា​ម៉ោង​៣…

​ខេត្ត​ព្រៃវែង ៖ ផ្ទះ​មួយ​ខ្នង​ធ្វើ​​ពី​ឈើ ជញ្ជាំង​និង​ដំបូល​ស​ង្ក័​សីទំហំ៨​ម៉ែត្រ​​×៧​ម៉ែត្រ​ ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង ដោយសារ​តែ​ផ្ទុះ​កំប៉ុង​ហ្គា​សក្នុង​ពេល​ដែល​ម្ចាស់​កំពុង​​ដាក់ដាំទឹកទុកចោល ​។ ហេតុ​ការ​ណ៍​នេះ បាន​កើតឡើង ​កាលពី​វេលា​ម៉ោង​៣ ​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៤​ មិថុនា នៅ​ចំណុច​ភូមិ​តា​ហឿ​វ ឃុំ​បឹង​ដោល ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ​​​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុករត់​ជាន់​ជើង​គ្នា ​រក​ទឹក​យក​មក​ជួយ​ពន្លត់ តែអ្វីៗហួស​ពេលអស់ ​។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យ​ដឹងទៀត​ថា ផ្ទះ​ដែល​​ត្រូវភ្លើងឆេះ​នេះ មាន​ម្ចាស់​ឈ្មោះ ជិត ជុ​ន្នី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឆែម នឿ​ន អាយុ​៥១​ឆ្នាំ ​រស់​ក្នុងភូមិ​-ឃុំ​ខាងលើ ចំណែក​កូនចៅ​ទៅ​ធ្វើការ​នៅ​ភ្នំពេញ​អស់ហើយ​ ។ នៅ​ថ្ងៃ​កើតហេតុ​នោះ ​ស្ត្រី​ជា​ប្រពន្ធបាន​ទៅ​លេង​កូន​នៅ​ឯ​ភ្នំពេញ សល់​តែ​បុរស​ជា​ប្តី​នៅផ្ទះ​ម្នាក់ឯង ហើយ​ពេល​ប្រពន្ធ​ទៅ​បាត់ បុរស​ជា​ប្តី​បាន​ទៅ​ផឹកស្រា​ជាមួយ​អ្នកស្រុក​ជិតខាង ។

រហូត​ដល់​ថ្ងៃត្រង់ស្រវឹង​ស្ពឹក​មុខ​ ក៏​ត្រឡប់​មក​ផ្ទះ​វិញ ដាក់​កំសៀវ​ដាំទឹក​ចោល​នៅផ្ទះ ហើយ​ក៏​ដើរទៅ​ផ្ទះ​អ្នក​​ជិតខាង​បបួល​គ្នា​ផឹក​ទៀត ប៉ុន្តែ​ខណៈ​ពេល​កំពុង​​នា​ផឹក​នោះ ស្រាប់តែ​លាន់ឮ​សំឡេង​ផ្ទុះ​ឡើងយ៉ាង​ខ្លាំង ធ្វើ​​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នា​រត់​មក​មើល ឃើញ​ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​ទៅ​ហើយ ទើប​នាំ​គ្នារ​ត់រក​ទឹក​យក​មក​ពន្លត់ និង​ទូរ​សព្ទ័​ប្រាប់​សមត្ថកិច្ច​យក​ឡានទឹក​ទៅ​ជួយ​បាញ់​ពន្លត់ ​ប៉ុន្តែ​ដោយ​អណ្តាតភ្លើង​ឆេះ​ខ្លាំង​ពេក​មិន​អាច​ជួយ​សង្គ្រោះ​បាន គឺ​បាន​ត្រឹម​ទប់ស្កាត់​កុំអោយ​ឆ្លង​រាលដាល​ទៅ​ផ្ទះ​អ្នក​ជិតខាង​ប៉ុណ្ណោះ​។

បើ​តាម​ការ​បញ្ជាក់​ពី​ម្ចាស់ផ្ទះ ​ភ្លើងឆេះ​នេះ​បណ្តាល​អោយ​មានការ​ខូចខាត​ សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជា​៣០​លាន​រៀល ប៉ុន្តែ​មិន​បាន​បណ្តាល​អោយ​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ​​ ​ដោយសារ​តែ​ការ​ធ្វេស​ប្រហែស​របស់​ម្ចាស់ផ្ទះ ​។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ