ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធានាធិបតី​ ​ជាប់ចោទ​ពុក​រលួយ

4 ឆ្នាំ មុន

ប្រទេស​ស៊ូ​ដង់ ៖ ទីភ្នាក់ងារ​ព័ត៌មាន​ស៊ូ​ដង់​SUNA​រាយការណ៍​នា​ថ្ងៃ​ទី​១៣​មិថុនា​ថា អតីត​ប្រធានាធិបតី​ស៊ូ​ដង់​លោក​អូ​ម៉ា​អែ​ល​បេ​សៀរ អាយុ​៧៥​ឆ្នាំ ទទួល​ការ​ចោទប្រកាន់​ពី​បទ​ពុក​រលួយ​។ លោក​បេ​សៀរ​ដែល​ឡើង​កាន់​អំណាច​តាម​រយៈ​រដ្ឋប្រហារ​មួយ កាលពី​ឆ្នាំ​១៩៨៩​ត្រូវ​បាន​ទម្លាក់​ហើយ​ចាប់ខ្លួន​ដោយ​ពួក​យោធា កាលពី​ថ្ងៃ​ទី​១១​មេ​សា​នៅ​ក្រុង​ខា​ទុម ក្រោយ​ចលនា​តវ៉ា​ដ៏​ធំ​ចាប់ផ្ដើម​ពី​ខែធ្នូ​ឆ្នាំ​២០១៨​មក…

ប្រទេស​ស៊ូ​ដង់ ៖ ទីភ្នាក់ងារ​ព័ត៌មាន​ស៊ូ​ដង់​SUNA​រាយការណ៍​នា​ថ្ងៃ​ទី​១៣​មិថុនា​ថា អតីត​ប្រធានាធិបតី​ស៊ូ​ដង់​លោក​អូ​ម៉ា​អែ​ល​បេ​សៀរ អាយុ​៧៥​ឆ្នាំ ទទួល​ការ​ចោទប្រកាន់​ពី​បទ​ពុក​រលួយ​។

លោក​បេ​សៀរ​ដែល​ឡើង​កាន់​អំណាច​តាម​រយៈ​រដ្ឋប្រហារ​មួយ កាលពី​ឆ្នាំ​១៩៨៩​ត្រូវ​បាន​ទម្លាក់​ហើយ​ចាប់ខ្លួន​ដោយ​ពួក​យោធា កាលពី​ថ្ងៃ​ទី​១១​មេ​សា​នៅ​ក្រុង​ខា​ទុម ក្រោយ​ចលនា​តវ៉ា​ដ៏​ធំ​ចាប់ផ្ដើម​ពី​ខែធ្នូ​ឆ្នាំ​២០១៨​មក បន្ទាប់​ពី​លោក​ប្រកាស​ដំឡើង​ថ្លៃ​នំ​ប័​ុ​ង​ដល់​៣​ដង​មក​។ ក្រសួង​សាធារណៈ​ប្រកាស​ថា បាន​បញ្ចប់​ការ​ស៊ើ​ប​អង្កេត​ប្រឆាំង​អតីត​ប្រធានាធិបតី​រូប​នោះ ដែល​ធ្វើ​ឡើង​ដោយ​បណ្ដា​រដ្ឋ​អាជ្ញា​ប្រឆាំង​អំពើ​ពុក​រលួយ​។

ដកស្រង់​ប្រភព​មួយ​មិន​បញ្ចេញ​ឈ្មោះ​SUNA​គូសបញ្ជាក់​ថា អតីត​ប្រធានាធិបតី​ជាប់ចោទ​ពី​បទ​មាន​ប្រាក់​បរទេស​ដ៏​ច្រើន ពី​បទ​ប្រមូល​ទ្រព្យ​តាម​បែប​គួរ​ឲ្យ​សង្ស័យ​និង​ខុសច្បាប់ និង​ពី​បទ​ចេញ​ការ​ប្រកាស​អាសន្ន​។ ប្រាក់​ដល់​ទៅ​ជាង​១១៣​លាន​ដុល្លារ​ជា​សាច់ប្រាក់​សុទ្ធ​ត្រូវ​បាន​រឹបអូស​ក្នុង​និវេសនដ្ឋាន​របស់​លោក​ក្នុង​ក្រុង​ខា​ទុម​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ