ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង «​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​» លើក​ពេល​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ថ្ងៃ​ទី​២៦​ខាង​មុខ​នេះ(មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩ បាន​បន្ត​លើកយក​សំណុំរឿង​«​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​» មក​បើក​សវនាការ​ជំនុំ​ជម្រះក្តី​ដែល​អង្គ​សវនាការ​នោះ​មាន​លោក​កូយ សៅ ចៅក្រម​ជំនុំជម្រះ និង​លោក​វង្ស…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩ បាន​បន្ត​លើកយក​សំណុំរឿង​«​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​» មក​បើក​សវនាការ​ជំនុំ​ជម្រះក្តី​ដែល​អង្គ​សវនាការ​នោះ​មាន​លោក​កូយ សៅ ចៅក្រម​ជំនុំជម្រះ និង​លោក​វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា​រង​ជា​តំណាង​អយ្យការ ។

ជន​ត្រូវ​ចោទ​ក្នុង​សំណុំរឿង​ក្តី​នេះ​មានឈ្មោះ រ៉ាត់ រ័​ត្ន​មុនី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ត្រូវ​បាន​សមត្ត​កិច្ច​ចាប់ និង​ឃុំខ្លួន កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ ២០១៨ ពាក់​ពន្ធ​ការ​ផលិត​វី​ដេ​អូ​រឿង «​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​» ។ ជន​ត្រូវ​ចោទ​ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ ញុះញង់​ឲ្យ​មានការ​រើសអើង តាម​មាត្រា​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ​ប្រព្រឹត្ត កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ ដែល​ដើមបណ្ដឹង​ក្នុង​សំណុំរឿង​ក្ដី​នេះ​មាន​៤​នាក់ ។

ក្រោយ​បញ្ចប់​សវនាការ​នា​ល្ងាច​ថ្ងៃ​ដដែល​នោះ​ចៅក្រម​ជំនុំជម្រះ​បាន​សម្រេច​លើក​ពេល ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ទៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ខាង​មុខ​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ