ថៃ ៖ កំពូលតារាសម្ដែងប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ៧ថៃគឺនាង អ័ម ផ័តឆៈរ៉ាផា ឆៃឆឿ បានបញ្ចេញកាយវិការចូលចិត្តដោយទប់មិនបានពេលបានមកជួបនឹងកំពូលតារាសម្ដែងជំនាន់ក្រោយប្រចាំទូរទស្សន៍ផ្សេងគ្នាគឺប៉ុស្តិ៍លេខ៣ថៃនាង យ៉ាយ៉ា អ៊ុរ៉ាសាយ៉ា ស្ព័របាន់ដ៍ ហើយបានថតរូបជាមួយគ្នា ព្រមទាំងបានសរសេរ Caption ថា «ស្គាល់ហើយ អារម្មណ៍អ្នកគាំទ្រពេលបានជួបផ្ទាល់គឺយ៉ាងណា ចូលចិត្តខ្លាំងណាស់» ។
អ្នកគាំទ្ររបស់ យ៉ាយ៉ា បានចូលមកខមិន និងអរគុណសម្រាប់ការស្រឡាញ់ដែលមានឱ្យប្អូន
យ៉ាយ៉ា ដូចជា«បង អ័ម ដែលស្រឡាញ់រាប់អានប្អូន យ៉ា , ស្រឡាញ់បង អ័ម ចា, ស្អាតទាំងពីរតែម្ដង គាំទ្រទាំងគូ, អរគុណបង អ័ម និងមិត្តៗគ្រប់រូប, សប្បាយចិត្តណាស់ដែលមានបងៗស្រឡាញ់រាប់អានប្អូនយ៉ាងនេះ, គួរឱ្យស្រឡាញ់ណាស់, ធ្វើការនៅប៉ុស្តិ៍ផ្សេងគ្នាក៏មិនចាំបាច់អីត្រូវប្រជែងគ្នារហូតដែរ»។
អ្នកខ្លះក៏បានសួរថា «បង អ័ម ពិតជាហ្វ៊ែនរបស់ ណៈដេត-យ៉ាយ៉ា មែនឬ?» អ័ម ក៏ចូលមកតបទទួលវិញដែរ ហើយកាន់តែធ្វើឱ្យបណ្ដាហ្វ៊ែនៗរបស់យ៉ាយ៉ា ចូលមកសរសើរ និងតាមដាន អ័ម កាន់តែច្រើនឡើង ៕
ប្រភព ៖ khaosod , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ