ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង ​ខាន់ ជេ​ម​ស៍ ដោះ​អាវ​ថត​បទ​ចម្រៀង​ថ្មី​ក្នុង​បន្ទប់​ស្ទូ​ឌី​យោ (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម្ចាស់​បទ​ចម្រៀង​ស្តាយក្រោយ លោក ខាន់ ជេ​ម​ស៍ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ បាន​ធ្វើ​ឲ្យ​មហាជន ក៏​ដូច​ជា​អ្នកគាំទ្រ​រូប​លោក​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​រូប​លោក​បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​នៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​លោក​បង្ហាញ​ពី​ការ​ច្រៀង​នៅ​ក្នុង​បន្ទប់​ស្ទូ​ឌី​យោ…

រាជធានី​ភ្នំពេញ ៖ ម្ចាស់​បទ​ចម្រៀង​ស្តាយក្រោយ លោក ខាន់ ជេ​ម​ស៍ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ បាន​ធ្វើ​ឲ្យ​មហាជន ក៏​ដូច​ជា​អ្នកគាំទ្រ​រូប​លោក​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​រូប​លោក​បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​នៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​លោក​បង្ហាញ​ពី​ការ​ច្រៀង​នៅ​ក្នុង​បន្ទប់​ស្ទូ​ឌី​យោ ដោយ​បាន​ដោះ​អាវ​ច្រៀង​ជាមួយ​អ្នកនិពន្ធ​បទ​ភ្លេង លោក សួន ពិសិដ្ឋ និង​បាន​សរសេរ​ថា មិន​ដែល​ជួប​ទេ លោក​ព្រះ​តឹង​ខ្លាំង​ណាស់ ។

ឆ្លើយឆ្លង​តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និក​ជាមួយ​កោះសន្តិភាព លោក ខាន់ ជេ​ម​ស៍ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នោះ គឺ​រូប​លោក​កំពុង​ថត​បទ​ចម្រៀង​ថ្មី​មាន​ចំណងជើង​ថា «​កំហុស​» ដែល​និពន្ធ​ដោយ​លោក សួន ពិសិដ្ឋ និង​និពន្ធ​ទំនុកច្រៀង​ដោយ​លោក មាស បូព៌ា ។

តារាចម្រៀង​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា បទ​កំហុស​នេះ គឺ​បទ​ចម្រៀង​មួយ​ដែល​ពិបាក​ច្រៀង ហើយ​តឹង​បំផុត ក្នុង​ចំណោម​បទ​ចម្រៀង​នានា​ដែល​លោក​ធ្លាប់​បាន​ច្រៀង​កន្លង​មក ។

លោក ខាន់ ជេ​ម​ស៍ បញ្ជាក់​ថា បទ​ចម្រៀង​ដែល​លោក​កំពុង​ថត​នេះ មិនមែន​មាន​តែ​បទ «​កំហុស​»​ទេ គឺ​នៅ​មាន​បទ​ចម្រៀង​ជា​ច្រើន​ទៀត​ដូច​ជា​បទ «​អរគុណ​ភាព​បរាជ័យ​» «​សុខចិត្ត​ញ៉ាំ​មី​» និង​បទ «​ស្រឡាញ់​ស្រី​មុន​ប៉ោង​» ជាដើម ហើយ​លោក​សង្ឃឹមថា នឹង​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​ទស្សនិកជន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

មិនដែលជួបទេលោកព្រះតឹងខ្លាំងណាស់..!!!Piseth Soun (កំហុស)

បាន​បង្ហោះ​ដោយ ខាន់ ជេមស៌ KHAN JAMES នៅ ព្រហស្បតិ៍ 6 មិថុនា 2019

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ