រាជធានីភ្នំពេញ ៖ តារាសម្តែងលោក សុវណ្ណ មករា បានលេចវត្តមានសម្តែងជាថ្មីនៅក្នុងខ្សែភាពយន្ត បន្ទាប់ពីតារារូបនេះបានឃ្លាតឆ្ងាយពីអាជីពសិល្បៈអស់រយៈពេលជិត១០ឆ្នាំ ដោយមិនដឹងមូលហេតុច្បាស់លាស់។
តារារូបនេះ នឹងបង្ហាញវត្តមានសម្តែងនៅក្នុងខ្សែភាពយន្តភាគមួយ ដែលគ្រោងចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ CTN នៅក្នុងពេលឆាប់ៗខាងមុខនេះ។

បើតាមលោក សុវណ្ណ មករា ភាពយន្តដែលលោកបានចូលរួមសម្តែងជាថ្មីនេះ មានចំណងជើងថា «បញ្ចប់ស្នេហ៍ត្រឹមអូន» ដែលនឹងចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ CTN។ តារាសម្តែងលោក សុវណ្ណ មករា បានមានភាពល្បីល្បាញ បន្ទាប់ពីលោកបានបង្ហាញវត្តមានសម្តែងក្នុងខ្សែភាពយន្តជាបន្តបន្ទាប់កន្លងមក។

តារារូបនេះក៏ធ្លាប់បានបើកផលិតកម្មផ្ទាល់ខ្លួនមួយផងដែរ ប៉ុន្តែជំនួញនេះ ហាក់មិនសូវកាក់កបឡើយ ទើបលោកសម្រេចបិទចោលទៅវិញ។ បន្ទាប់មកក្រោយពីមានរឿងប្រះឆាក្នុងជីវិតស្នេហាជាមួយតារាស្រីនាង ឈិន សុធារី ដែលបានបន្សល់ទុកកូនភ្លោះប្រុសស្រីនោះមក លោកក៏បានបាត់វត្តមានសូន្យពីសង្គមសិល្បៈតែម្តង៕ (កែសម្រួលដោយ ៖ បុប្ផា)







ចែករំលែកព័តមាននេះ