ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ពេជ្រ សូលី​កា ក្លាយជា​តារា​ចម្រៀង​​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ស​ប្តា​ហ៍​នេះ លោក​អ្នក​នឹង​បាន​ស្តាប់​បទ​ចម្រៀង​ថ្មី​ៗ​របស់​កញ្ញា ពេជ្រ សូលី​កា នា​ថ្ងៃ​សៅរ៍​ខាង​មុខ​។ ពេជ្រ សូលី​កា ត្រៀម​ច្រៀង​ចម្រៀង​ផ្ទាល់ខ្លួន​ជា​ផ្លូវការ​ក្នុង​តន្ត្រី​ផ្សាយ​ផ្ទាល់​ចេញពី​ស្ទី​ឌី​យូ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ស​ប្តា​ហ៍​នេះ លោក​អ្នក​នឹង​បាន​ស្តាប់​បទ​ចម្រៀង​ថ្មី​ៗ​របស់​កញ្ញា ពេជ្រ សូលី​កា នា​ថ្ងៃ​សៅរ៍​ខាង​មុខ​។ ពេជ្រ សូលី​កា ត្រៀម​ច្រៀង​ចម្រៀង​ផ្ទាល់ខ្លួន​ជា​ផ្លូវការ​ក្នុង​តន្ត្រី​ផ្សាយ​ផ្ទាល់​ចេញពី​ស្ទី​ឌី​យូ ហង្ស​មាស នៅ​អុី​អន​២​។

មុន​ពេល ពេជ្រ សូលី​កា ចេញ​ច្រៀង​នេះ​គេ​ដឹង​ថា នាង​អាច​ត្រូវ​ខាង​ផលិតកម្ម​មួយ​នេះ ត្រួសត្រាយ​ឱ្យ​យក​តួនាទី​ជា​តារា​សម្តែង ដោយ​យោង​ទៅ​លើ​ទឹកមុខ និង​សម្រស់​របស់​នាង​។

យ៉ាងណាមិញ ពេល​នេះ​សូលី​កា បាន​សម្រេច​គោលដៅ​ជា​ផ្លូវការ​ហើយ ដោយ​នាង​ក្លាយជា​តារាចម្រៀង​ឱ្យ​ហង្ស​មាស ព្រោះ​នាង​បាន​ទាំង​សម្រស់ និង​ទេព​កោសល្យ ជា​ពិសេស​ការ​សម្តែង គឺ​ហង្ស​មាស​មិន​ខាត​នោះ​ឡើយ ដែល​សម្រេច​យក​តារា​ស្រី​ដែល​មាន​ហ្វេ​ន​រាប់​ពាន់​នាក់​ចូល​ជា​សមាជិក​ថ្មី​នេះ​ផង​ដែរ​៕ (កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ