ជនប្រុសស្រីណាដែលបានចិញ្ចឹមមាតាបិតា បំពេញនូវតួនាទីជាកូនល្អដោយបរិបូណ៌ហើយ ទេវតាតែងបីបាច់រក្សានូវបុគ្គលនោះឱ្យចម្រុងចម្រើនក្នុងលោកនេះ លុះបែកធ្លាយរូបកាយនឹងបានទៅសោយសុខក្នុងទេវលោកអស់កាលសែននៃកប្ប ។
កាលបើសាធុជនយល់ច្បាស់ពីសេចក្តីពិតនេះហើយ គប្បីប្រញាប់រូសរាន់បំពេញនូវកិច្ចជាកូនល្អ៥ប្រការឥឡូវនេះគឺៈ
១-កូនល្អត្រូវចិញ្ចឹមបីបាច់ថែរក្សាមាតាបិតាឱ្យបានម៉ត់ចត់
២-កូនល្អត្រូវជួយធ្វើការងាររបស់មាតាបិតា កុំគេចវេះ ឬខ្ជិលច្រអូស
៣-កូនល្អត្រូវចេះថែរក្សាពូជពង្ស វង្សត្រកូលឱ្យបានខ្ពស់ឡើង
៤-កូនល្អត្រូវចេះប្រតិបត្តិខ្លួនឲ្យបានល្អ ដើម្បីទទួលកេរមរតករបស់ឪពុកម្តាយ
៥-នៅពេលឪពុកម្តាយស្លាប់ទៅ ត្រូវធ្វើបុណ្យឧទិ្ទសមគ្គផលជូនគាត់ ។
ជនប្រុសស្រីណាបានបំពេញនូវតួនាទីទាំង៥ចំណុចនេះដោយបរិបូណ៌ហើយនឹង ទទួលបាននាមថា ជាសប្បុរស, មានគេស្រឡាញ់ចូលចិត្តច្រើន, មានកិត្តិយស កេរ្តិ៍ឈ្មោះល្អ, មានសេចក្តីរុងរឿងរីកចម្រើនក្នុងសង្គមគ្រួសារ និងបានជាគំរូល្អដល់ជនទូទៅ ។
ចែករំលែកព័តមាននេះ