ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ចែកចាយ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ដំបូង​​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ទទួល​បាន ISO 9001:2015

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៩ ក្រុមហ៊ុន ជី​ហ្គៀ…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៩ ក្រុមហ៊ុន ជី​ហ្គៀ (G Gear) បាន​ប្រារព្ធ​ពិធី​អបអរសាទរ ដែល​ក្រុមហ៊ុន​ទទួល​បាន​វិញ្ញ​បន​ប័ត្រ ស្ដង់ដា​គ្រប់គ្រង គុណភាព​ថ្នាក់ ISO 9001:2015 ។ កម្មវិធី​នេះ​ប្រព្រឹត្ត​ឡើង​នៅ​ស្នាក់​ការ​កណ្ដាល​របស់​ក្រុមហ៊ុន ផ្ទះ​លេខ​135 មហាវិថី​ព្រះ​មុនី​វង្ស សង្កាត់ 7 មក​រា រា​ធានី​ភ្នំពេញ ដែល​មានការ​អ​ញើញ​ចូលរួម​ពី​សំណាក់ ភ្ញៀវ​កតិ្ត​យស និង​អ្នក​ព័ត៌មាន​ប្រមាណ​ជា 100 នាក់ ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ជី​ហ្គៀ (G Gear) ថា ខ្លួន​បាន​ចាប់ផ្តើម​អាជីវកម្ម​តាំងពី​ឆ្នាំ ២០១១ មក​ម្ល៉េះ ដោយ​ចាប់ផ្តើម​ដំបូង​ក្នុង​នាម​ជា​តំណាង​ចែកចាយ​ផលិតផល LG Electronics នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​បាន​បន្ថែម​នៅ​ក្នុង​ការ​ចែកចាយ​ផលិតផល​ចំនួន​ទៀត​ដូច​ជា ជណ្ដើរយន្ត​ម៉ាក HYUNDAI ELEVATOR, អំ​ពូ​ល​ភ្លើង LUCECO , ព្រឺ​ភ្លើង Master Plag , ផលិតផល ទ្វារ​បង្អួច LG Hausys , ទូរស័ព្ទ Energizer និង​កាលពី​ថ្មី​ៗ​នេះ​យើង​ក៏​ទទួល​បាន​សិទ្ធិ​ជា​អ្នក​តំឡើង​ចំណត​ឡាន​ប្រភេទ​អូ​តូ Auto car Parking AJ Dongyang Menics ផង​ដែរ ។

ក្រុមហ៊ុន​ជី​ហ្គៀ (G Gear) បាន​ទទួល​សញ្ញប​ត្រ​ស្ដង់ដា ISO 9001:2015 ដែល​នេះ​គឺជា​ស្ដង់ដា​គុណភាព​លើ ប្រ​ព​ន្ធ័​គ្រប់គ្រង ហើយ​ក៏​ជា​ក្រុមហ៊ុន​ចែកចាយ​អេ​ឡិច​ត្រូ​និ​ច​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ទទួល​បាន​ស្តង់ដា ISO 9001:2015 នេះ​។

ក្រុមហ៊ុន​ជី​ហ្គៀ (G Gear) គឺជា​ក្រុមហ៊ុន​ដែល​បាន​បេ្ដ​ជ្ញា​ចិត្ត​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន ដោយ​ផ្ដល់​នូវ​ផលិតផល និង​សេវាកម្ម​ដែល​មានគុណ​ភាព​ខ្ពស់​ដោយ​ផ្អែក​លើ​គោលការណ៍​នៃ​ការ​គ្រប់គ្រង​គុណភាព​របស់ ISO 9001:2015 ។ ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​ជី​ហ្គៀ (G Gear) គឺ​ដើម្បី​ផ្ដល់​ជូន​ផលិតផល និង​សេវាកម្ម​ដែល​មានគុណ​ភាព និង​សុវត្ថិភាព ដោយ​អនុលោម​ទៅ​តាម​ច្បាប់ ការ​បំពេញ​ចិត្តនឹង​សេចក្តី​ត្រូវការ​របស់​អតិថិជន​របស់​យើង​។

ការ​អនុវត្ដន៍​នូវ​ស្ដង់ដា​គុណភាព របស់​ក្រុមហ៊ុន​ជី​ហ្គៀ (G Gear) ដែល​ជំរុញ​អោយ​មាន​វប្បធម៌​គុណ​ភាព ក្នុង​ការ​ផ្ដល់​សេវាកម្ម​ដល់​អតិថិជន ការ​គោរព​ច្បាប់ បទបញ្ញត្ដិ​របស់​ប្រទេស ការ​ពង្រឹងសមត្ថភាព​ប្រព័ន្ធ​គ្រប់គ្រង ការ​ធ្វើការ​ជា​ក្រុម និង​ការ​លើកទឹកចិត្ត​អោយ​មានការ​ចូលរួម​លើក​កម្ពល់ ការ​ទទួលខុស​ត្រូវ​ចំពោះ​គុណភាព​នៃ​ផលិតផល និង​សេវាកម្ម ក្នុង​ចំណោម​បុគ្គលិក​ទាំងអស់ និង​ការ​រក្សា​នូវ​បរិស្ថាន​ការងារ ការ​គោរព​សិ​ទិ្ធ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ជំរុញ​ឱ្យ​មានគំនិត​ច្នៃប្រឌិត និង​ការ​ចូលរួម​រក្សា​សុខភាព សុ​វ​តិ្ថ​ភាព​បរិស្ថាន ។

តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​សេចក្តីសម្រេច​របស់​អង្គការ ISO គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​បាន​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជូ​ន​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ ក៏​ដូច​ជា​ការ​គ្រប់គ្រង​បុគ្គលិក​ផ្អែក​លើ​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ ចំនុច​ទាំង​អស់នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន ជី​ហ្គៀ (G Gear) ទទួល​បាន​កំរិតស្ដង់ដា​អន្ដរជាតិ ISO 9001: 2015 ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ