ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភោជនីយដ្ឋាន​អាហារ​ចម្រុះ Food Republic សម្ពោធ​ហាង​ដំបូង​ជា​ផ្លូវការ​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភោជនីយដ្ឋាន​អាហារ​ចម្រុះ Food Republic ដែល​ជា​ភោជនីយដ្ឋាន​អាហារ​ចម្រុះ​ដ៏​ធំ និង​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន BreadTalk Group មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បូ​រី…

រាជធានី​ភ្នំពេញ ៖ ភោជនីយដ្ឋាន​អាហារ​ចម្រុះ Food Republic ដែល​ជា​ភោជនីយដ្ឋាន​អាហារ​ចម្រុះ​ដ៏​ធំ និង​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន BreadTalk Group មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បូ​រី បាន​បើក​ដំណើរការ​ហាង​ដំបូង​របស់​ខ្លួន​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​៣០ ឧសភា ២០១៩ នៅ​ផ្សារ​ទំនើប​អុី​អន​សែន​សុខ ភ្នំពេញ ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹង​ថា ភោជនីយដ្ឋាន Food Republic បាន​បើក​ដំណើរការ​ដំបូង​នៅ​ឆ្នាំ​២០០៥ ក្នុង​ប្រទេស​សិង្ហ​បុរី ដោយ​បាន​ប្ដេជ្ញា​ផ្ដល់​ជូន​នូវ​អាហារ​បែប​សិង្ហ​បុរី ដែល​មាន​តម្លៃ​សមរម្យ និង​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ដ៏​ពិតប្រាកដ​ដល់​អតិថិជន​របស់​ខ្លួន ។ តាម​រយៈ​គំនិត​ច្នៃប្រឌិត​នៃ​ការ​រៀបចំ​ជា​លក្ខណៈ​បើកចំហ ភោជនីយដ្ឋាន​នេះ​បាន​ប្រមូលផ្ដុំ​ទៅ​ដោយ​តូប​លក់​ម្ហូបអាហារ​ជា​ច្រើន​ប្រភេទ ផ្សេង​ៗ​គ្នា ។

លោក​ជិន ស៊ិ​ន​អុង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Food Republic បាន​មាន​ប្រសាសន៍​ថា ភោជនីយ​ដ្ឋាន Food Republic បាន​រីកសាយ​ជា​បន្តបន្ទាប់ រហូត​មក​ដល់​បច្ចុប្បន្ន ភោជនីយដ្ឋាន Food Republic មាន​ទីតាំង​៥៥​កន្លែង ដែល​គ្រប់គ្រង​ដោយ Food Republic និង Food Opera ផ្ទាល់ ដូច​ជា​ក្នុង​ប្រទេស​សិង្ហ​បុរី ម៉ា​ឡេ​ស៊ី ថៃ តៃវ៉ាន់ ហុងកុង និង​នៅ​ទីក្រុង​ចំនួន​១០ នៅ​ប្រទេស​ចិន ។

សម្រាប់​ហាង​ទាំងអស់​របស់ Food Republic មាន​រចនាបថ​និង​ការ​តុបតែង​ខុស​ប្លែក​ពី​គ្នា ដោយ​ហាង នីមួយ​ៗ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ផ្ដល់​ជូន​ម្ហូបអាហារ ដែល​មានគុណ​ភាព អនាម័យ តម្លៃ​សមរម្យ និង​ផាសុកភាព​ជាមួយ​បរិយាកាស​ស្រស់ស្រាយ នៃ​ម៉ាស៊ីនត្រជាក់ ។

លោក​បន្ត​ថា Food Republic មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​តាម​រយៈ​រសជាតិ ឆ្លុះ​បញ្ចាំង​ពី​ចំណង់​ចំណូល​ចិត្ត​ពិតប្រាកដ​របស់​អតិថិជន និង​ការ​ផ្ដល់​ជូន​នូវ​បទ​ពិសោធន៍​ទាក់ទាញ ជាមួយនឹង​គំនិត​ច្នៃប្រឌិត​នៃ​ការ​រៀបចំ​ផ្ទះបាយ​ជា​លក្ខណៈ​បើកចំហ​របស់​ហាង នីមួយ​ៗ ។ សម្រាប់​ហាង​ដំបូង​របស់​ខ្លួន​នៅ​កម្ពុជា​នេះ​វិញ អតិថិជន​ទាំងអស់​នឹង​ទទួល​បាន​អារម្មណ៍​ប្លែក​ជាមួយ​រចនាបថ​តុបតែង​ដូច​ក្នុង​ប្រទេស​អឺរ៉ុប ដោយនៅ​តាម​ផ្លូវ​មាន​ទិដ្ឋភាព​ដូច​នៅ​ប៉ា​រី​ស អម​ជាមួយ​ហាង​កាហ្វេ​បារាំង និង​ភោជនីយដ្ឋាន​ជា​ច្រើន ហើយ​អតិថិ​ជន​ក៏​អាច​រីករាយ​ជាមួយ​ការ​តុបតែង​លំអរ​បែប Fashion ចុង​ក្រោយ​បំផុត ។

តំណាង​ផ្សារ​ទំនើប​អុី​អន​កម្ពុជា ក៏​បាន​មាន​ប្រសាសន៍​ថា ការ​ចូល​មក​កាន់​ប្រទេស​កម្ពុជា ជា​ពិសេស​ទីតាំង​​នៅ​ផ្សារ​ទំនើប​អុី​អន​គឺជា​ការ​ផ្ដល់​ជម្រើស​បន្ថែម​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ត្រូវការ​ម្ហូបអាហារ​ដែល​មាន​រសជាតិ​ប្លែក​ពី​បរទេស ។ ហើយ​ក៏​ធ្វើ​ឲ្យ​ផ្សារ​ទំនើប​អ៊ី​អន កាន់តែ​មាន​ភាព​រស់​និយម ថ្មី​ៗ​បន្ត​បន្តា​ប់​ទៀត ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ