ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​មានច្បាប់​ថ្មី​មួយ​បើកផ្លូវ​ឲ្យ​មានការ​ដាំ​ដុះ​និង ផលិតផល​ធ្វើ​អំពី​ឫស្សី​និង​ផ្តៅ​ជា​លក្ខណៈ​អន្តរជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​នឹង​មានច្បាប់​មួយ​បើកផ្លូវ​អនុញ្ញាតិ​ឲ្យ​មានការ​ដាំ​ដុះ និង​ការ ប្រើប្រាស់ ផលិតផល​ឬ​ស្សី និង​ផ្តៅ​ជា​លក្ខណៈ​អន្តរជាតិ ដើម្បី​ជួយ​លើកកម្ពស់​ពី​ជីវភាព​របស់​ប្រជាពលរដ្ឋ​មួយ​កម្រិត​ទៀត​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក វេ​ង…

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​នឹង​មានច្បាប់​មួយ​បើកផ្លូវ​អនុញ្ញាតិ​ឲ្យ​មានការ​ដាំ​ដុះ និង​ការ ប្រើប្រាស់ ផលិតផល​ឬ​ស្សី និង​ផ្តៅ​ជា​លក្ខណៈ​អន្តរជាតិ ដើម្បី​ជួយ​លើកកម្ពស់​ពី​ជីវភាព​របស់​ប្រជាពលរដ្ឋ​មួយ​កម្រិត​ទៀត​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក វេ​ង សា​ខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។

ថ្លែង​នៅ​ចំពោះ​មុខ​គណៈកម្មការ​ជំនាញ​ចំនួន​ពីរ​នៅ​រដ្ឋសភា នា​ឱកាស​ប្រជុំ​ពិ​ភា​គ្សា​ដើម្បី​ពិនិត្យ​សិក្សា​លើ​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្ដី​ពី​ការ​បង្កើត​អង្គការ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែឧសភា នៅ​រដ្ឋសភា នា​រសៀល​ថ្ងៃ​ទី ២៧ ខែឧសភា លោក វេ​ង សា​ខុន បាន​មាន​ប្រសាសន៍​ថា អង្គការ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ ដែល​ហៅ​កាត់​ថា អ៊ី​ន​បា (INBAR : International Network for Bamboo and Rattan) គឺជា​អង្គការ​អន្តររដ្ឋាភិបាល​មួយ​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៧ ដោយ​សន្ធិសញ្ញា​ដែល​បាន​តម្កល់​ទុក​នៅ​អង្គការសហប្រជាជាតិ​។ ទីស្នាក់ការ​កណ្ដាល​របស់​អង្គការ​នេះ ស្ថិត​នៅ​ទីក្រុង​ប៉េ​កាំ​ង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ជា​ប្រទេស​នាំមុខ​។

លោក​បាន​បន្ត​ថា អង្គការ​នេះ​ក៏​មាន​ការិយាល័យ​ថ្នាក់​តំបន់​ចំនួន​៤​កន្លែង​ផ្សេង​ទៀត​ដែរ​គឺ​នៅ ប្រទេស​ឥណ្ឌា ប្រទេស​ហ្គា​ណា ប្រទេស​អេ​ត្យូ​ពី និង​ប្រទេស​អេក្វាទ័រ​។ ចំណែក​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​របស់​អង្គការ​នេះ​គឺ​ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​កែប្រែ​ទម្លាប់​ប្រជាពលរដ្ឋ​ពី​ការ​ប្រើប្រាស់ ឈើ​មក​ប្រើប្រាស់​ឫស្សី និង​ផ្តៅ តាម​រយៈ​ការ​អភិវឌ្ឍន៍​ការងារ​ដាំ​ដុះ និង​ការ​កែ​ច្នៃ​ឫស្សី និង​ផ្តៅ តាម​គោលការណ៍​អភិវឌ្ឍន៍​បៃតង​។ ​លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ការ​ចូល​សមាជិកភាព​អង្គការ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ គឺ​បើកចំហ​សម្រាប់​ប្រទេស​ទាំងឡាយ​ណា​ដែល ជា​សមាជិក​នៃ​អង្គការ​ស ហ​ប្រជា​ជា តិ​។ គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០១៨​នេះ អង្គការ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ មាន សមាជិក​សរុប​ចំនួន ៤៣​ប្រទេស​។ រដ្ឋ​សមាជិក​អាស៊ាន​ដែល​មិន​ទាន់​បាន​ចូល​ជា​សមាជិក អង្គការ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ មាន​ចំនួន​៤​គឺ កម្ពុជា​, ប្រ៊ុ​យ​ណេ​, សិង្ហ​បុរី និង​ឡាវ​។

លោក វេ​ង សា​ខុន ក៏​បាន​លើក​ឡើង​ទៀត​ថា ចំពោះ​ការ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ គឺ​តម្រូវ​ឲ្យ​មានការ​សម្រេច​ជា​ផ្លូវការ​ពី​រដ្ឋាភិបាល​តាម​រយៈ​ការ​ដាក់​តម្កល់​នូវ​ឯកសារ​លិ​ខិ​តូប​ករ​ណ៍​នៃ​ការ​ផ្ដល់​សច្ចាប័ន​។ ដោយឡែក សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា​ប្រទេស​ផ្សេង​ទៀត ដែល​មិន​ទាន់​បាន​ដាក់​តម្កល់ នូវ​ឯកសារ​លិ​ខិ​តូប​ករ​ណ៍​នៃ​ការ​ផ្ដល់​សច្ចាប័ន​នេះ អាច​ចូលរួម​ប្រជុំ​បាន​តាម ការ​អញ្ជើញ​ក្នុង ឋានៈ​ជា​អ្នក​សង្កេតការណ៍​ប៉ុណ្ណោះ​។លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា «​នៅ​ពេល​ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ កម្ពុជា​នឹង​ទទួល​បាន​នូវ​ផលប្រយោជន៍​ជា​ច្រើន តាម​រយៈ​ការ​បណ្ដុះបណ្ដាល និង​កសាង​សមត្ថភាព ការ​ផ្តល់​ប្រឹក្សា​ជំនាញ ការ​ផ្ដល់​ជំនាញ​គម្រោង​បច្ចេកទេស ការ​អភិវឌ្ឍ ការ​កែ​ច្នៃ​ឫស្សី និង​ផ្តៅ និង​ការ​គ្រប់គ្រង​ប្រកបដោយ​និរន្តរភាព​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​នឹង​ជួយ​ជំរុញ​ឲ្យ​មានការ​ដាំ​ដុះ និង​ការ​ប្រើប្រាស់​ផលិតផល​ធ្វើ​អំពី​ឫស្សី និង​ផ្តៅ កាន់តែ​មានការ​រីក​ចម្រើន​ឡើង​ថែម​ទៀត នៅ​ប្រទេស​កម្ពុជា កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ គ្រោះ​មហន្តរាយ​ធម្មជាតិ និង​ជួយ​បន្សាំ​មជ្ឈដ្ឋាន ព្រមទាំង​ស្តារ​គម្រប​ព្រៃឈើ​ឡើង​វិញ ឆ្លើយ​តប​ទៅ​នឹង​គោលនយោបាយ​វិស័យ ព្រៃឈើ​ជាតិ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​កម្ពុជា​»​។

លោក ជា វ៉ា​ន់​ដេ​ត ប្រធាន​គណៈកម្មការ​ផែនការ​វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា​និង លោក ឈាង វុន គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា​បាន​បញ្ជាក់​ថា​បន្ទាប់​ពី​លោក រដ្ឋមន្ត្រី​បាន​ធ្វើការ​បកស្រាយ​ទៅ​លើ​ចំណុច​នានា​ដែល គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា បាន សាកសួរ​រួច​មក​ហើយ នោះ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​សម្រេច​ថា​នឹង​បញ្ជូន​សេច ក្តី​ព្រាង​ច្បាប់​នេះ​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ពិនិត្យ​ដាក់​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​នា​ពេល​ខាង​មុខ​៕កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ