ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លឹ​ប​អ្នក​ជិះ​កង់​ដើម្បី​សហគមន៍ សហការ​ជា​មួយ​ក្រុមហ៊ុន វី​តា​ល់ ប្រារព្ធ​ពិធី​ជិះ​កង់​សប្បុរសធម៌​ធំ​បំផុត​ប្រចាំឆ្នាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​សៀមរាប ៖ កម្មវិធី «​តោះ​ជិះ​កង់​ដើម្បី​សហគមន៍​» ឆ្នាំ​២០១៩ ប្រមូល​បាន​ថវិកា​ជិត ៣ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ហើយ​បរិច្ចាគ​ទាំងស្រុង​ដល់​មន្ទីរពេទ្យ​គុន្ធ​បុប្ផា ខេត្តសៀមរាប ។…

ខេត្ត​សៀមរាប ៖ កម្មវិធី «​តោះ​ជិះ​កង់​ដើម្បី​សហគមន៍​» ឆ្នាំ​២០១៩ ប្រមូល​បាន​ថវិកា​ជិត ៣ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ហើយ​បរិច្ចាគ​ទាំងស្រុង​ដល់​មន្ទីរពេទ្យ​គុន្ធ​បុប្ផា ខេត្តសៀមរាប ។ ដោយ​មានការ​ចូលរួម​ពី​អ្នក​ជិះ​កង់​​ប្រមាណ​ជាង ១០០០ នាក់ កម្មវិធី​ជិះ​កង់​ដើម្បី​សហគមន៍ បាន​ប្រារព្ធ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ឧសភា ២០១៩ ក្រោម​ការ​រៀបចំ​ដោយ​សមាគម​អ្នក​ជិះ​កង់​ខេត្តសៀមរាប ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន​ទឹក​ពិសា វីតាល់ ។

លោក អ៊ុំ វណ្ណៈ ប្រធាន​ផ្នែក​ទំនាក់ទំនង​ទីផ្សារ​នៃ​ក្រុមហ៊ុន​វី​តា​ល់ បាន​មាន​ប្រសាសន៍​ថា នេះ​ជា​ឆ្នាំ​ទី ៥ ហើយ​ដែល វី​តា​ល់ បាន​ចូលរួម​ឧបត្ថម្ភ​ដល់​កម្មវិធី​ជិះ​កង់​នេះ ។ ផ្អែក​លើ​ទស្សន​វិ​ស្ស័​យ​រួម​គ្នា​គឺ​ការ​ជួយ​ដល់​សង្គម និង​ពង្រឹង​សកម្មភាព​មនុស្សធម៌ វី​តា​ល់ រីករាយ​នឹង​បន្ត និង​គាំទ្រ​ដល់​សមាគម​​ជិះ​កង់​កម្ពុជា​ក្នុង​ការ​រៀបចំ​កម្មវិធី​ជិះ​កង់​សប្បុរស ដើម្បី​មន្ទីរពេទ្យ​គុន្ធ​បុប្ផា ដែល​កំពុង​ត្រូវការ​ជា​ចាំបាច់​ក្នុង​ការ​ជួយ​សង្គ្រោះ​ជី​វីត​កុមារ​រាប់​ពាន់​អ្នកជា​រៀងរាល់ថ្ងៃ ។

ពីក្រោយ​ភាព​ជោគជ័យ​របស់​កម្មវិធី វី​តា​ល់ មើលឃើញ​ថា ក្រុមការងារ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ប្រារព្ធ​កម្មវិធី​មួយ​ដ៏​ល្អ សម្រាប់​សង្គម​ជាតិ និង​វិស័យ​កីឡា​ផង ដែល​បញ្ជាក់​ច្បាស់​ពី​សាមគ្គីភាព ។ វី​តា​ល់ ក៏​រំពឹង​ថា នឹង​បន្តសកម្មភាព​នេះ​បន្តបន្ទាប់​ទៀត​រៀង​រាល់​ឆ្នាំ​ បើសិនជា​នៅ​តែ​មានការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ។

លោក គឹ​ម ប៊ុ​ន​ថា​ន់ ស្ថាបនិក​នៃ​សមាគម​អ្នក​ជិះ​កង់​ដើម្បី​សហគមន៍ បាន​បន្ថែម​ថា «​កម្មវិធី​ឆ្នាំ​នេះ​ពិតជា​កាន់តែ​ពិសេស​ខ្លាំង​មែនទែន ដោយ​មានការ​គាំទ្រ និង​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​អ្នក​ជិះ​កង់​ច្រើន​ជាង​មុន ថែម​ទាំង​ទទួល​បានការ​ឧបត្ថម្ភ​ជា​ច្រើន​ពី​ស្ថាប័ន​ផ្សេង​ៗ ជា​ពិសេស​ក្នុង​នោះ​មានការ​ឧបត្ថម្ភ​ធំ​ជាងគេ​ពី​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ដែល​អាច​ធ្វើ​ឱ្យ​កំណើន​មូលនិធិ​ឆ្នាំ​នេះ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ។ អ្វី​ដែល​កាន់តែ​រំភើប​ទៅ​ទៀត​នោះ​ គឺសំបុត្រ​ចូលរួម​ត្រូវ​បាន​លក់​អស់​តាំងពី​ថ្ងៃ​ចាប់​បើក​លក់​ក្នុង​អាទិត្យ​ដំបូង ហើយ​ចំនួន​ក៏​បន្ត​កើន​ឡើងជា​លំដាប់​ដែល​ទាំងនេះ​បាន​បង្កើន​ទឹកចិត្ត​ក្រុមការងារ​ទាំងអស់​ផង​ដែរ។

លោក ប៊ុ​ន ថា​ន់ ក៏​បាន​ថ្លែងអំណរគុណ​ដល់ វី​តា​ល់ ចំពោះ​ការ​ចូលរួម​ចំណែក​ឧបត្ថម្ភ និង​រៀបចំ​កម្មវិធី​ឲ្យ​មាន​ភាព កាន់តែ​អធិកអធម ។ «​តោះ​ជិះ​កង់​ដើម្បី​សហគមន៍​ឆ្នាំ​ទី៦» បាន​បញ្ចប់​ទៅ​ដោយ​ក្តី​រីករាយ ស្នាមញញឹម មិត្តភាព និង​អនុស្សាវរីយ៍​ដែល​មិន​អាច​បំភ្លេច​បាន ។ គ្រប់​គ្នា​រំពឹង​យ៉ាង​មុតមាំ​ថា កម្មវិធី​នេះ​នឹង​បន្ត​ស្ថិតស្ថេរ​ជា​រៀង​រាល់​ឆ្នាំ ក្រុមហ៊ុន​វី​តា​ល់ នឹង​គាំទ្រ​យ៉ាង​ពេញទំហឹង​បន្ថែម​ទៀត ដើម្បី​ក្តី​រំភើប​ប្រជា​ពលរដ្ឋ និង​កុមារ​កម្ពុជា​ទូ​ទាំង​ប្រទេស ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ