តួឯក​ស្រី​ក្នុង​រឿង «Friendzone» ៖ មិត្ត​អាច​ក្លាយ​ជា​សង្សារ តែ​សង្សារ​មិន​អាច​ក្លាយ​ជា​មិត្តភក្តិ


ក្រោយ​ពី​បាន​ចេញ​មក​ប្រកា​សថា បាន​បែក​គ្នា​ទៅ​ហើយ​នោះរវាង​តួ​ឯង​ស្រី បៃ​ហ្វ៊ើ​ន
ភិ​ម​ឆា​ណុ​ក (​តួឯក​ស្រី​ក្នុង​រឿង Friendzone) និង​អតីត​អ្នក​យលចិត្ត​គឺលោក ថប់ រៈ​រុណ ពេល​ចុង​ក្រោយ​នេះ ខាង​ប្រុសក៏​បាន​ចេញ​មក​បង្ហាញ​នូវ​សង្សារ​ថ្មី​គឺ​នាង យ៉ុ​ត​ណា​ម ណ័ត​ដា​ផ​ន​ ។ ​នេះ​ធ្វើ​ឱ្យ​នាង បៃ​ហ្វ៊ើ​ន បង្ហាញ​ឱ្យ​ដឹង​ថា ​ត្រូវ​ដើរទៅ​មុខ តាំងចិត្ត​ធ្វើការ និង​សុំ​មើលថែ​ក្រុម​គ្រួសារ​តែ​ប៉ុណ្ណោះ ហើយ​បញ្ជាក់​បន្ថែម​ថា រឿង​ស្នេហា​ថ្មី សូម​ផ្អាក​ទុក​សិន​ ។

ថ្មី​ៗ​នេះនាង​ក៏​បាន​ចេញថ្លៃ​ប្រាក់​បង់​មុន​សម្រាប់​រថយន្ត​ឪពុក​នាង ​។ ឪពុក​នាង​សប្បាយចិត្ត​ខ្លាំង មានការ​សរសើរ​រាល់ថ្ងៃ ដោយ​ជួយ​បង់ថ្លៃ​ពាក់កណ្ដាល ព្រោះ​ឪពុក​នាង​ជា​អ្នក​ចាត់ចែង​រឿង​លុយ​ឱ្យ​ខ្លួន​ស្រាប់​ហើយ ដែល​លុយ​ជួយ​បង់​នោះ​ជា​លុយ​របស់​នាង​ផ្ទាល់​ទុក​សម្រាប់​ទិញ​របស់ ហើយ​នាង​បាន​ប្រាប់​ទៀត​ថា​កាលពី​នៅ​ក្មេង នាង​មិនសូវ​បាន​កាដូ​ថ្ងៃកំណើត​ប៉ុន្មាន​ទេ​ក្រៅពី​នំ​ខេ​ក ។

ចំណែក​រឿង​គូស្នេហ៍​ចាស់​ដឹង បង្ហាញ​សង្សារ​ថ្មី​នោះ នាង​ខ្លួនឯង​ក៏​បានដឹង​ដែរ​ពី​មិត្តភក្តិ តែ​នាង​ក៏​មិន​មាន​អារម្មណ៍​ថា​ចម្លែក​អី​ដែរ ពេល​នេះ​សុំ​ធ្វើការ​សិន ព្រោះ​នៅ​រីករាយ​នឹង​ការ​ធ្វើការ​នៅឡើយ​។ តែ​បច្ចុប្បន្ន​ក៏​មាន​អ្នក​ចូល​មក​ចែចូវ​ដែរ តែ​ខ្លួន​នៅ​រីករាយ​នឹង​ជីវិត​នៅ​លីវ ហើយ​បើ​ឱ្យ​ត្រឡប់​ទៅ​ធ្វើ​ជា​មិត្ត​វិញ ក៏​គិត​ថា​មិន​ចាំបាច់​ដែរ ​៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ