ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នាំ​ចេញ​កៅស៊ូ​បាន​ជាង​៦​ម៉ឺន​តោន កើនឡើង ប្រមាណ​២៣% ខណៈ​ការ​ដាំ​ដុះ​កៅស៊ូ​ហាក់​នៅ​ទ្រឹង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​នាំ​ចេញ​ជ័រកៅស៊ូ​បាន​ប្រមាណ​ជាង​៦​ម៉ឺន​តោន កើនឡើង​ប្រមាណ​២៣% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​នឹង​ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​របាយការណ៍​អគ្គនាយកដ្ឋាន​កៅស៊ូ​របស់​កម្ពុជា​។ របាយការណ៍​ដដែល​ឱ្យ​ដឹង​ថា​ក្នុង​ឆ្នាំ​២០១៩​នេះ អគ្គនាយកដ្ឋាន​កៅស៊ូ បាន​អនុវត្ត​ការងារ​ចម្បង​ៗ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ទាំង​ការ​ងរ​ច​ន្ត…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​នាំ​ចេញ​ជ័រកៅស៊ូ​បាន​ប្រមាណ​ជាង​៦​ម៉ឺន​តោន កើនឡើង​ប្រមាណ​២៣% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​នឹង​ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​របាយការណ៍​អគ្គនាយកដ្ឋាន​កៅស៊ូ​របស់​កម្ពុជា​។

របាយការណ៍​ដដែល​ឱ្យ​ដឹង​ថា​ក្នុង​ឆ្នាំ​២០១៩​នេះ អគ្គនាយកដ្ឋាន​កៅស៊ូ បាន​អនុវត្ត​ការងារ​ចម្បង​ៗ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ទាំង​ការ​ងរ​ច​ន្ត ការងារ​អនុវត្ត​គម្រោង​តាម​កម្មវិធី ការ​ដាំ​ដុះ​ថែទាំ​កូន​កៅស៊ូ​ថ្មី ការងារ​អាជីវកម្ម ផលិតកម្ម និង​ធុរកិច្ច​សំខាន់​ៗ​ដែល​សម្រេច​បាន​។ បច្ចុប្បន្ន​កម្ពុជា​មាន​ផ្ទៃដី​ដាំ​កៅស៊ូ​ជាង​៤៣​ម៉ឺន​ហិ​កតា ក្នុង​នោះ​ផ្ទៃដី​ចៀរ​ជ័រ​មាន​ជាង​២០​ម៉ឺន​ហិ​កតា ស្មើនឹង​៤៦% និង​ផ្ទៃដី​ថែទាំ​មាន​ជាង​២៣​ម៉ឺន​ហិ​កតា ស្មើនឹង​៥៤%​។ ផលិតផល​ជ័រកៅស៊ូ​សម្រេច​បាន​ក្នុង​ខែមេសា ឆ្នាំ​២០១៩ មាន​ចំនួន​១៤.៤២០​តោន បាន​កើនឡើង​ជាង​២,៧​ពាន់​តោន ស្មើ​ន​២៣% ធៀប​នឹង​ខែ​មុន នឹង​បាន​កើនឡើង​២,២​ពាន់​តោន ស្មើនឹង​១៩% ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨​។

របាយការណ៍​បញ្ជាក់​ថា «​បរិមាណ​បញ្ចេញ​លក់​សរុប​គិត​ពី​ខែមករា​មក​ដល់​ខែមេសា​២០១៩​នេះ កម្ពុជា​បាន​ធ្វើការ​នាំ​ចេញ​បាន​ចំនួន​៦៣.៤៥៣​តោន​បាន​កើនឡើង​ចំនួន​១១.៩៣០​តោន ស្មើនឹង​២៣%​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨ ហើយ​តម្លៃ​លក់​មធ្យម​ក្នុង​ខែមេសា​២០១៩​គឺ​ថ្លៃ​១.៣៦៦​ដុល្លារ​ក្នុង​មួយ​តោន​បាន កើនឡើង​៥​ដុល្លារ​ក្នុង​មួយ​តោន ស្មើនឹង​០,៣៦% ធៀប​នឹង​ខែ​មុន​និង​បាន​ចុះ​ចំនួន​៤៩​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​តោន ស្មើនឹង​៣% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨»​។ បើ​ទោះបី​ការ​នាំ​ចេញ​ជ័រកៅស៊ូ​នៅ​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៩​មាន​កើនឡើង តែបើ​ក្រឡេក​ទៅ​មើល​និ​ន្ន​ការ​ដាំ​ដុះ​កៅស៊ូ​ក្នុងស្រុក មានការ​ដាំ​ដុះ​កើនឡើង​តិចតួច​ហើយ​តម្លៃ​ជ័រកៅស៊ូ​នៅ​លើ​ទីផ្សារ​ធ្លាក់​ចុះ​។

លោក ប៉ុ​ល សុ​ផា អគ្គនាយកដ្ឋាន​កៅស៊ូ​កម្ពុជា​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​« មក​ដល់​សព្វ​ថ្ងៃនេះ និន្នាការ​នៃ​ការ​ដាំ​កៅស៊ូ​របស់​កម្ពុជា​មានការ​កើនឡើង​តិចតួច ព្រោះ​ដោយសារ ៖១-)​ជិត​អស់​ផ្ទៃដី​ដែល​កប​នឹង​ដំណាំ​កៅស៊ូ (b)​តម្លៃ​ជ័រកៅស៊ូ​ធ្លាក់​ចុះ​ខ្លាំង​,២-)​ការ​ដាំ​កៅស៊ូ​ចំណាយ​ទុន​ច្រើន រយៈពេល​ពី​៦​ទៅ​៧​ឆ្នាំ ខ្វះ​ពលកម្ម ពិបាក​ក្នុង​ការ​ថែទាំ​និង​ចៀរ​ជ័រ​ជាង​ដើម​» ។

សូម​រម្លឹក​ថា កន្លង​មក​មាន​ក្រុមហ៊ុន​របស់​ចិន​មួយ​ឈ្មោះ​ថា Beijing Fushide Investment Management Ltd and East Consulting Management Ltd បាន​អះអាង​ថា​ក្រុមហ៊ុន​របស់​ខ្លួន មាន​បំណង​ចង់​វិនិយោគ​លើ​វិស័យ​ដាំ​ឈើ​នៅ​កម្ពុជា ដើម្បី​នាំ​ចូល​ទីផ្សារ​ប្រទេស​ចិន​។​ជា​ពិសេស​គឺ​ក្រុមហ៊ុន​ចិន​ខាងលើ បាន​ថ្លែងប្រាប់​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ កាលពី​ថ្ងៃ​ទី ២៧ ខែមេសា ឆ្នាំ​២០១៩ នៅ​ក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន​ថា ក្រុមហ៊ុន​ចិន ក៏​មានការ​ចាប់អារម្មណ៍​លើ​ការ​ដាំ​កៅស៊ូ​ផង​ដែរ ដោយ​ចង់​ធ្វើការ​កែ​ច្នៃ​ជា​សំបក​កង់​រថយន្ត​សម្រាប់​នាំ​ចេញ ។

ជា​ការ​ឆ្លើយ​តប​ជា​ពេល​នោះ លោក វេ​ង សា​ខុន ស្វាគមន៍​គម្រោង​វិនិយោគ​លើ​វិស័យ​កសិកម្ម ព្រមទាំង​បាន​បញ្ជាក់​ថា នៅ​កម្ពុជា​មាន​សក្តានុពល​យ៉ាង​ខ្លាំង​សម្រាប់​ការ​វិនិយោគ ជា​ពិសេស​ការ​វិនិយោគ​លើ​ការ​ដាំ​ឈើ​ឡើង​វិញ ការ​កែ​ច្នៃ​ផលិតផល​កសិកម្ម ការ​ដាំ​ដុះ​មុខ​ដំណាំ​ផ្សេង​ៗ និង​ការ​ច​ញ្ចឹ​ម​សត្វ ឬ​ច​ញ្ចឹ​ម​ត្រី​ជាដើម ដែល​ទាំង​អស់នេះ គឺ​មាន​សក្តានុពល​ក្នុង​ការ​វិនិយោគ​ដែល​អាច​ធ្វើការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន ឬ​ទីផ្សារ​ក្នុង​ប្រទេស​អាស៊ាន ក៏​ដូច​ជាទី​ផ្សារ​អឺរ៉ុប និង​អា​មេ​រិ​ក ផង​ដែរ​។

ពាក់ព័ន្ធ​នឹង​ការ​បង្ហាញ​ចំណាប់អារម្មណ៍​របស់​អ្នក​វិនិយោគិន​ចិន​ចង់​វិនិយោគ​លើ​ការ​ដាំ​កៅស៊ូ​វិញ លោក វេ​ង សា​ខុន បាន​បញ្ជាក់​ថា ផ្ទៃដី​កៅស៊ូ​នៅ​កម្ពុជា មាន​ប្រមាណ ៤៥​ម៉ឺន​ហិ​កតា «​តែ​តម្លៃ​កៅស៊ូ​បច្ចុប្បន្ន​មាន​តម្លៃ​ទាប និង​មាន​បញ្ហា​ច្រើន ដូច្នេះ​លោក​ស្នើ​ឱ្យ​ក្រុមហ៊ុន​មក​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ពិនិត្យ​ពី​លទ្ធភាព​វិនិយោគ​» ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ